កីឡា
លោក MCCONKEY ឆ្លើយតបដូចនេះចំពោះសំនួរថាប៉ះ Johor គួរទម្លាក់ទប់ ឬការពារវាយបក..
គ្រូបង្វឹករបស់ក្លឹបបាល់ទាត់ព្រះខ័នរាជ្យស្វាយរៀង លោក MATTHEW MCCONKEY ថាមុនការប្រកួតជាមួយខ្លាំងក្រុម Johor មកដល់នេះមានគេសួរសំនួរច្រើនថាលេងទម្រង់ទម្លាក់មកការពារ ឬការពារវាយបក ទាំងនេះមិនមែនជាអ្វីដែលក្រុមគួរធ្វើសម្រាប់ការប្រកួតនោះទេ។

លោក MATTHEW MCCONKEY
លោក MATTHEW MCCONKEY បានឲ្យក្នុងសន្និសីទសារព័ត៌មានថា មុនការប្រកួតជាមួយ Johor នេះមកដល់លោកលឺច្រើនអំពីថាព្រះខ័នរាជ្យស្វាយរៀងគួរលេងទម្រង់យ៉ាងណាប៉ះក្រុមខ្លាំងមកពីម៉ាឡេស៊ីលើកនេះ។ អ្នកខ្លះលើកឡើងថាលេងទម្រង់ទម្លាក់មកទប់ ឬលេងទម្រង់ការពារវាយបកវិញ និងមានមតិយោបល់ច្រើនអំពីរឿងនេះ។

សន្និសីទសារព័ត៌មានមុនប្រកួត
ឆ្លើយតបនិងរឿងនេះលោក MATTHEW MCCONKEY ការលេងទម្រង់ទម្លាក់មកទប់ ឬការពារវាយបក ចំណុចទាំងនេះគឺមិនមែនជាអ្វីដែលក្រុមព្រះខ័នរាជ្យស្វាយរៀងគួរធ្វើសម្រាប់ការប្រកួតនោះទេ។ រឿងដែលសំខាន់គឺក្រុមត្រូវលេងទៅតាមផែនការដែលបានរៀបចំ។ ចំពោះលទ្ធផលឈ្នះ-ចាញ់ ឬស្មើ យ៉ាងណានោះក្រុមនឹងទទួលបានអ្វីមួយពីការប្រកួតមួយនេះ។ ដូច្នេះក្រុមនៅរក្សាទម្រង់លេងមួយតាមផែនការ និងគ្រប់គ្រងការប្រកួតតាមរយៈក្រុមមានបាល់ជាដើម។

គ្រូបង្វឹករបស់ក្រុម Johor
បញ្ជាក់ដែរថា ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល B នៃពានរង្វាន់ ASEAN Club Championship (Shopee Cup) រវាងព្រះខ័នរាជ្យស្វាយរៀង និង Johor Darul Ta’zim នេះនឹងធ្វើឡើងនៅយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានមរតកតេជោ វេលាម៉ោង ៧តទៅ។ Johor Darul Ta’zim ជាក្រុមខ្លាំងមួយនៅតំបន់អាស៊ាន និងកំពុងឈរលេខ១ ក្នុងពូល B មាន ៦ពិន្ទូនៃពានរង្វាន់ Shopee Cup នេះទៀតផងក្រោយ ២ប្រកួតឈ្នះទាំង ២ប្រកួត និងស៊ុតបញ្ចូលទីដៃគូបានរហូត ៧គ្រាប់ និងរបូតវិញតែ ១គ្រាប់ប៉ុណ្ណោះ៕


ក្រុម Johor ប្រកួតកន្លងទៅ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


