កីឡា
អ្នកគាំទ្រជាង ១៦០០០នាក់ ជាកំណត់ត្រាលំដាប់ទី២ ក្នុងការប្រកួតអន្តរជាតិនៅមរតកតេជោ
អ្នកទស្សនាចំនួន ១៦ ៧៨២នាក់ បានចូលទស្សនាផ្ទាល់នៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ការប្រកួតរវាង ព្រះខ័នរាជស្វាយរៀង និង Johor Darul Tazim ដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា ២-២ វគ្គសន្សំពិន្ទុក្នុងពូល B ពានរង្វាន់ ASEAN Club Championship យប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៥។

ចំនួននេះជាកំណត់ត្រាច្រើនបំផុតលំដាប់ទី២សម្រាប់ការប្រកួតរបស់ ព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិមរតកតេជោ បន្ទាប់ពីកំណត់ត្រាច្រើនបំផុតទី១ គឺការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយក្រុម Arkdag ដែលមានទស្សនាផ្ទាល់រហូតដល់ ៥១ ៦១០នាក់ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៥។

អ្នកគាំទ្រច្រើនបំផុតលំដាប់ទី៣ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២៥ នៅពេល ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមរបស់មីយ៉ាន់ម៉ា Shan United ដោយលទ្ធផល ៣-០ ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ចំនួន ១៥ ៧៧៨ នាក់ វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ AFC Challenge League 2024-25។

ខាងក្រោមជាស្ថិតិអ្នកគាំទ្រសម្រាប់ការប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ
AFC Challenge League 2024-25
- ព្រះខ័នរាជស្វាយរៀង ៦-២ Shan United មានអ្នកទស្សនាផ្ទាល់ ១៥ ៧៧៨ នាក់ វគ្គ៨ក្រុមចុងក្រោយ ជើងទី១
- ព្រះខ័នរាជស្វាយរៀង ៣-០ Madura United មានអ្នកទស្សនាផ្ទាល់ ១០ ៧៦៥ នាក់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១
- ព្រះខ័នរាជស្វាយរៀង ១-២ Arkdag មានអ្នកទស្សនាផ្ទាល់ ៥១ ៦១០ នាក់ វគ្គផ្តាច់ព្រ័ត្រ

AFC Challenge League 2025-26
- ព្រះខ័នរាជស្វាយរៀង ៣-០ SP Falcons មានអ្នកទស្សនាផ្ទាល់ ១០ ៣៦៩ នាក់ វគ្គសន្សំពិន្ទុក្នុងពូល
- ព្រះខ័នរាជស្វាយរៀង ៣-០ Ezra FC មានអ្នកទស្សនាផ្ទាល់ ៥ ៦០៦ នាក់ វគ្គសន្សំពិន្ទុក្នុងពូល
- ព្រះខ័នរាជស្វាយរៀង ២-២ Manila Digger មានអ្នកទស្សនាផ្ទាល់ ៥ ៣១០ នាក់ វគ្គសន្សំពិន្ទុក្នុងពូល
ASEAN Club Championship 2025-26
- ព្រះខ័នរាជស្វាយរៀង ២-២ Johor Darul Tazim មានអ្នកទស្សនាផ្ទាល់ ១៦ ៧៨២ នាក់ វគ្គសន្សំពិន្ទុក្នុងពូល


អត្ថបទ៖ វីរបុត្រ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


