Connect with us

កីឡា

ឈិន​ ឈឿន​ ព្រះខ័នរាជ្យ​ស្វាយរៀង​ស្មើ​ជា​មួយ​ Johor  បញ្ជាក់​ទៅ​​តំបន់​អាស៊ាន​ពីភាព​​រីកចម្រើនរបស់វិស័យ​បាល់ទាត់​កម្ពុជា​​​

បានផុស

នៅ

អតីត​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ លោក​ ឈិន​ ឈឿន​ ​ការ​ប្រកួត​ស្មើរ​របស់​ក្រុម​ព្រះខ័នរាជ្យស្វាយរៀង​យប់មិញ​ជា​មួយ Johor នេះ​គឺ​បាន​បញ្ជាក់​ទៅ​ដល់បណ្ដា​​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ឲ្យ​បាន​ដឹងថា​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ពិតជា​មាន​ភាព​រីកចម្រើន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​យប់មិញ

លោក​ ឈិន​ ឈឿន​ បាន​លើក​ឡើង​ក្នុង​វិដេអូ​ក្រោយ​បញ្ចប់​ការ​ប្រកួត​របស់​ព្រះខ័នរាជ្យស្វាយរៀង​ថា​ ក្នុង​នាម​ជា​អ្នក​គាំទ្រ​ម្នាក់​ និង​អ្នកនិយម​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ពិតជា​មាន​ចិត្ត​រំភើប​ចំពោះ​ទម្រង់​លេង​កាល​ពី​យប់​មិញ​នេះ​ណាស់។​ បើ​ទោះ​លទ្ធផល​ត្រឹមស្មើ​មែន​ ប៉ុន្តែ​ជា​ការ​ប្រកួត​មួយ​ដ៏​ល្អ​ និង​បាន​ផ្ដល់​ភាព​រីករាយ​ដល់​អ្នក​គាំទ្រ​ទាំង​អស់​គ្នា។​

អតីត​កីឡាករ​ជម្រើសជាតិ​រូប​នេះ​បន្ត​ទៀត​ថា​ ទម្រង់​ដ៏​ល្អ​របស់​ព្រះខ័នរាជ្យស្វាយរៀង​ និង​លទ្ធផល ​នៃ​ការ​ប្រកួត​យប់​មិញ​នេះ​គឺ​ពិត​ជា​បាន​បញ្ជាក់​ដល់​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ានឲ្យ​បាន​ដឹង​ថា​វិស័យ​បាល់ទាត់​របស់​កម្ពុជា​ពិត​ជា​មាន​ការ​រីកចម្រើន​ខ្លាំង​រហូត​អាច​ទប់ទល់​ជា​មួយ​ជើង​ខ្លាំង​ Johor Darul Ta’zim បាន។​

ការ​ប្រកួត​យប់មិញ

រំលឹក​ដែរ​ថា​ ការ​ប្រកួត​លើក​ទី៣​ របស់​ក្រុម​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង​ ទល់​និង​ក្រុម​ខ្លាំង​ Johor Darul Ta’zim ស្ទើរ​តែ​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​នេះ​ទៅ​ហើយ​បន្ទាប់​ពី​នាំ​មុខ​ដោយ​លទ្ធផល​ ២-០​ រហូត​ដល់​នាទី​ ៩០+ បែរ​ជា​ភ្លាត់​របូត​ ២គ្រាប់​វិញដោយ​​បញ្ចប់​ការប្រកួត​បាន​ត្រឹម​ស្មើ​គ្នា​ប៉ុណ្ណោះ។​ យ៉ាងណា​ការ​ប្រកួត​មួយ​នេះ​គេ​មើល​ឃើញ​ថា​ក្រុម​ព្រះខ័នរាជស្វាយរៀង​របស់​កម្ពុជា​លេង​បាន​ល្អ​ និង​មាន​ការ​ដាក់​សម្ពាធ​ខ្លាំង​លើ​ក្រុម​ភ្ញៀវ​ដែល​ជា​ក្រុម​ធំ​លំដាប់​អាស៊ី​មួយ​នេះ៕​

លោក ឈិន ឈឿន

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម