កីឡា
ម្ចាស់ផ្ទះ ថៃ រងភាពអាម៉ាស់ជាថ្មី ក្រោយកីឡាការិនី Esports របស់ខ្លួនម្នាក់ ប្រើឧបករណ៍ជំនួយខុសច្បាប់
កីឡាការិនីអេឡិចត្រូនិក របស់ក្រុមជម្រើសជាតិថៃម្នាក់ ត្រូវបានបណ្តេញចេញពីការប្រកួតភ្លាមៗតែ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣៣ បន្ទាប់ពីត្រូវបានរកឃើញកំហុស ពីការរំលោភបំពានច្បាប់ប្រកួតដែលមិនអាចលើកលែងបាន។

យោងតាមប្រភពពី Bangkok Post បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងក្នុងការប្រកួតវិញ្ញាសា Arena of Valor ផ្នែកនារីទល់នឹងក្រុមកីឡាការិនីវៀតណាម។ កីឡាការិនីឈ្មោះ Naphat Warasin ត្រូវបានរកឃើញថា បានប្រើប្រាស់ ឧបករណ៍ជំនួយហាមឃាត់ (កម្មវិធីភាគីទីបី) ដែលមិនត្រូវបានអនុញ្ញាតឡើយ ហើយទង្វើនេះបានក្លាយជារឿងផ្ទុយនឹងបទប្បញ្ញត្តិបច្ចេកទេសនៃការប្រកួតកីឡាអេឡិចត្រូនិក នៅក្នុងកីឡាស៊ីហ្គេម លើកទី៣៣។

បន្ទាប់ពីមានការស៊ើបអង្កេត និងពិនិត្យភស្តុតាងរួចរាល់ គណៈកម្មការរៀបចំការប្រកួតកីឡាអេឡិចត្រូនិក បានសម្រេចថា ករណីនេះមានភាពធ្ងន់ធ្ងរ ដល់ថ្នាក់ត្រូវបណ្តេញចេញពីការប្រកួតតែម្តង។ ការសម្រេចនេះត្រូវបានសម្រេចជាផ្លូវការ ដោយសាមីកីឡាការិនីមិនអាចប្ដឹងឧទ្ធរណ៍ដើម្បីតវ៉ាបានឡើយ។

ក្រៅពីគណៈកម្មការរៀបចំការប្រកួតបានសម្រេចជាផ្លូវការពីការបណ្តេញពីការប្រកួត គណៈកម្មាធិការជាតិអូឡាំពិកថៃ ក៏ចេញមុខទទួលស្គាល់ពីកីឡាការិនីរបស់ខ្លួនបានប្រព្រឹត្តខុសពីច្បាប់់ពិតមែន ហើយក៏សម្រេចបណ្តេញចេញពីការប្រកួតដែរ។
សហព័ន្ធកីឡាអេឡិចត្រូនិកថៃ បានទទួលស្គាល់ពីកំហុសកីឡាការិនីរបស់ខ្លួន និងគោរពតាមការសម្រេចនេះ។ ពួកគេ បានបញ្ជាក់ថា នឹងធ្វើការពិនិត្យផ្ទៃក្នុងបន្ថែម ដើម្បីរក្សាភាពយុត្តិធម៌ និងសុចរិតភាពក្នុងការប្រកួត ហើយទប់ស្កាត់មិនឲ្យមានករណីរំលោភច្បាប់បែបនេះកើតឡើយនាពេលអនាគត៕


ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Bangkok Post
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


