កីឡា
ពិភពលោកកាន់តែងាយស្រួលរកគុនខ្មែរ! រាល់ការប្រកួតគុនខ្មែរ WKN ត្រូវកត់ត្រាទុកក្នុង BoxRec
រាល់ការបកួតកីឡាប្រដាល់គុនខ្មែរទាំងអស់ តាមរយៈ«បណ្តាញឃីកបុកស៊ីងពិភពលោក (WKN) និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងត្រូវកត់ទុកនៅក្នុងវេបសាយផ្លូវការ BoxRec ចាប់ពីខែកុម្ភៈ ឆ្នាំ ២០២៦។

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសហការជាមួយបណ្តាញកីឡាប្រដាល់ឃីកបុកស៊ីងពិភពលោក (WKN) ដើម្បីរៀបចំកម្មវិធីប្រដាល់គុនខ្មែរលក្ខណៈអន្តរជាតិជាលើកដំបូងនៅទឹកដីកម្ពុជា។ តាមការគ្រោងទុក ព្រឹត្តិការណ៍ប្រកួតអន្តរជាតិលើកដំបូង ត្រូវធ្វើនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៥ ប៉ុន្តែដោយសារវិបត្តិព្រំដែន កម្មវិធីត្រូវបានពន្យារពេលទៅដើមឆ្នាំ ២០២៦។
កាលបរិច្ឆេទប្រកួតថ្មី គ្រោងធ្វើនៅខែកុម្ភៈ ឆ្នាំ ២០២៦ នៅប្រទេសកម្ពុជា សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោក WKN Kun Khmer World Championship ជាលើកដំបូង។ ការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោកជាលើកដំបូង បណ្តាញឃីកបុកស៊ីងពិភពលោកបានប្រកាសពីបេក្ខភាពរបស់កម្ពុជាទី១ គឺកីឡាករ លន បញ្ញា ដែលត្រូវប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់ Welterweight ប៉ុន្តែដៃគូមិនទាន់ត្រូវបានប្រកាសឡើយ។
លន បញ្ញា ជាកីឡាករប្រដាល់គុនខ្មែរដែលកំពុងឈរលំដាប់លេខ១ប្រចាំទម្ងន់ចន្លោះ ៦៥-៦៧ ដែលមិនទាន់ស្គាល់បរាជ័យឡើយនាមួយរយៈពេលចុងក្រោយ។ ទាំងការប្រកួតក្នុងស្រុក និងក្រៅស្រុក។ កីឡាកររូបនេះត្រូវបានអ្នកគាំទ្រកោតសរសើរពីសមត្ថភាពប្រកួតល្អទាំងព្រម ពោលគឺកណ្តាប់ដៃ ទាត់ ជង្គង់ កែង និងកម្លាំងស៊ុហ្វពេញល្អ កម្របាក់ស្រុត ទោះជាប្រកួត៥ទឹកពេញក៏ដោយ។

លោក Stephane Cabrera ប្រធានបណ្តាញឃីកបុកស៊ីងពិភលោកបានលើកឡើងថា លោកពិតជាមានមោទនភាពខ្លាំងណាស់ដែលបានកំពុងធ្វើការយ៉ាងល្អជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរដើម្បីអភិវឌ្ឍកីឡាអត្តសញ្ញាណខ្មែររីកចម្រើនលើឆាកអន្តរជាតិ។
ខ្សែក្រវាត់គុនខ្មែរ WKN ពិភពលោកជាលើកដំបូងនឹងចុះបញ្ជីផ្លូវការនៅ BoxRec ដែលជាដៃគូផ្តាច់មុខរបស់ស្ថាប័នប្រដាល់ WKN។ តាមរយៈកិច្ចព្រមព្រៀងរវាងស្ថាប័ន WKN និង BoxRec ការប្រកួតគុនខ្មែរ WKN ទាំងអស់នឹងត្រូវកត់ត្រាទុក និងទទួលស្គាល់ជាសកល ដើម្បីបង្ហាញគុនខ្មែរលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា BoxRec ជាវេបសាយផ្លូវការសម្រាប់ការកត់ត្រាទុកនូវរាល់ការប្រកួតកីឡាប្រយុទ្ធទូទាំងពិភពលោកដែលមានទាំង ការផ្សព្វផ្សាយ អត្រានៃការប្រកួត កាលវិភាគប្រកួត លទ្ធផល ការស្រាវជ្រាវ និងប្រវត្តិនៃកីឡាករ កីឡាការិនីជាដើម។
ការចាប់ដៃគូជាមួយ ស្ថាប័ន WKN អាចជាកិច្ចសហប្រតិបត្តិការដ៏ល្អសម្រាប់កីឡាប្រដាល់គុនខ្មែរដើម្បីពង្រីកខ្លួនលើឆាកអន្តរជាតិ ពីព្រោះស្ថាប័នមួយនេះមានកម្មវិធីប្រកួតច្រើនតាមបណ្តាប្រទេសផ្សេងៗ ហើយប្រមូលផ្តុំកីឡាករ កីឡាការិនីទូទាំងពិភពលោក៕

អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


