Connect with us

កីឡា

Peprah បង្កើន​ការ​នាំ​មុខ ៤ គ្រាប់ ក្នុង​តំណែងរក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ Top Scorer

បានផុស

នៅ

កីឡាករ Kwame Peprah ខ្សែ​ប្រយុទ្ធ​របស់ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​បង្កើត​ការ​នាំ​មុខ​គូ​ប្រជែង​ដល់​ទៅ​ ៤ គ្រាប់​​ក្នុង​នាម​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ (Top Scorer) គិត​ត្រឹម​សប្តាហ៍​ទី​១៥ នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា រដូវ​កាល ២០២៥-២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Kwame Peprah ស៊ុត​បាន ២ គ្រាប់ នៅ​​ពេល​រូប​គេជួយ ព្រះ​ខ័ន​រាជ​ស្វាយ យក​ឈ្នះក្រុម ឡាយហ្វ ខេត្ត​ព្រះ​សីហនុ ដោយ​លទ្ធផល ៤-១ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ ២០២៦។ ពេល​នេះ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហ្គាណា រក​បាន ១៤ គ្រាប់​ហើយ​ដោយ​នាំ​មុខ​ ៤ គ្រាប់​លើ​កីឡាករ​ចំណាត់​ថ្នាក់​លេខ​២ Minagawa Yusuke របស់​ណាហ្គាវើលដ៍​ដែល​រក​បាន ១០​ គ្រាប់។ កីឡាករ​ ៣ នាក់​រក​ ៨ គ្រាប់​ដូច​គ្នា​គឺ Dyer Mose John របស់ ភ្នំពេញ​ក្រោន, Kurita Mark Adjei របស់ អង្គរថាយហ្គឺរ និង Patrick Robson របស់ ព្រះ​ខ័ន​រាជ​ស្វាយរៀង។ កីឡាករ Park Jungbin របស់ វិសាខា រក​បាន ៧ គ្រាប់ និង​មានកីឡាករ ៥ នាក់​ទៀត រកបាន ៦ គ្រាប់​ដូចគ្នា។

កីឡាករ​គួរឲ្យ​កត់​សំគាល់​ម្នាក់​ទៀត​គឺ Dehmie Cyrus ទើប​តែ​​បាន​បង្ហាញ​ខ្លួន​ឲ្យ បឹងកេត តែ​៣​ប្រកួត​ប៉ុណ្ណោះ ប៉ុន្តែ​រូប​គេ​មាន​ឈ្មោះ​នៅ​ក្នុង​ចំណោមកីឡាករ​លំដាប់​កំពូល​ទាំង ១០ នាក់​គឺ រូប​គេ​រក​បាន ៥ គ្រាប់​ហើយពី​ការ​ស៊ុត​ចូល កង​យោធពល​ខេមរភូមិន្ទ ៤ គ្រាប់ និង​ស៊ុត​ចូល អាយអេសអាយ ដង្កោសែន​ជ័យ ១ គ្រាប់។

ចំណែក​កីឡាករ​ដែល​បញ្ជូន​បាល់ (Assist) ឲ្យ​ដៃ​គូ​ស៊ុត​ចូល​ច្រើន​ជាង​គេ​គឺ​កីឡាករ​កម្ពុជា ស៊ិន កក្កដា និង​កីឡាករ Patrick Robson ដែល​ធ្វើ​បាន ៧ លើក​ដូច​គ្នា។ ចំណែក​អ្នក​ចាំទី​រក្សា​សំណាញ់​ទី​បាន​ស្អាត​ច្រើន​ជាង​គេ​គឺ​កីឡាករ កយ សាលីម របស់ បឹងកេត ដែល​រក្សា​បាន ៧ ប្រកួត ខណៈអ្នក​ចាំទី​របស់ អង្គរថាយហ្គឺរ យី ប៊ុនហេង និង​អ្នក​ចាំទី​របស់ភ្នំពេញ​ក្រោន ជៀម សំណាង រក្សា​បាន​ល្អ ៥ លើក​ដូចគ្នា។

គិត​ត្រឹម​សប្តាហ៍​ទី​១៥ ព្រះខ័ន​រាជ​ស្វាយរៀង កំពុង​ឈរ​លើ​កំពូល​តារាង​ ជា​មួយ ៣៦ពិន្ទុ​ ដោយ​នាំ​មុខ​ក្រុម​លំដាប់​លេខ ២ ភ្នំពេញ​ក្រោន ដែល​មាន ៣៤ពិន្ទុ ប៉ុន្តែ​ភ្នំពេញ​ក្រោន នៅ​សល់​១​ប្រកួត​ទៀត​ក្នុង​ដៃ៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម