កីឡា
មុនជួបគ្នាសប្តាហ៍នេះ លោក Munoz ថា ភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង ខ្លាំងប្រហាក់ប្រហែលគ្នា
អតីតគ្រូបង្វឹក ព្រះខ័នរាជស្វាយរៀង លោក Pep Munoz បានបង្ហាញទស្សនៈផ្ទាល់ខ្លួន អំពីការជួបគ្នា រវាងក្រុម ភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតសប្តាហ៍ទី ១៧ នៃក្របខណ្ឌលីគកំពូល កម្ពុជា (Cambodian Premier League) នៅកីឡដ្ឋាន ភ្នំពេញក្រោន ថ្ងៃ អាទិត្យ ទី ១៨ ខែ មករា ឆ្នាំ ២០២៦ សប្តាហ៍នេះ។

បុរសសញ្ជាតិ អេស្ប៉ាញ វ័យ ៤៦ ឆ្នាំ បានលើកឡើងពីចំណុចពិសេសរៀងៗខ្លួនរបស់ក្រុមខ្លាំងទាំង ២ មុនជួបគ្នាសប្តាហ៍នេះ។ លោកយល់ ថា ការប្រកួតនៅសប្តាហ៍នេះ ក្រុមទាំង ២ មានចំណុចល្អមិនលើសខ្វះគ្នានោះទេ ដោយសារ ភ្នំពេញក្រោន ជាម្ចាស់ផ្ទះ ហើយពួកគេមានក្រុមមួយល្អជាងរដូវកាលមុន។ ចំណែក ព្រះខ័នរាជស្វាយរៀង ត្រូវបានចាត់ទុកជាក្រុមកំពូលមួយនៅ កម្ពុជា ដោយមានកីឡាករល្អទាំងបរទេស និងខ្មែរ។
ថ្លែងប្រាប់សារព័ត៌មាន កម្ពុជា លោក Pep Munoz បានមានប្រសាសន៍ដូច្នេះ ថា៖ «វាជាការប្រកួតដ៏ធំមួយរវាងក្រុមខ្លាំងបំផុតក្នុងលីគ។ ក្រុមទាំងពីរ បានរបូតពិន្ទុខ្លះៗដូចគ្នា។ ភ្នំពេញក្រោន មិនទាន់ចាញ់ការប្រកួតណាមួយទេ ប៉ុន្តែ ព្រះខ័នរាជស្វាយរៀង ធ្លាប់ចាញ់នៅរដូវកាលនេះរួចមកហើយ»។

លោក Pep Munoz បានបន្តទៀត ថា៖ «ខ្ញុំគិតថាវានឹងជាការប្រកួតមួយ ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា ពីព្រោះ ភ្នំពេញក្រោន លេងនៅផ្ទះ ហើយនៅរដូវកាលនេះ ពួកគេល្អជាងរដូវកាលមុនៗ ក្នុងស្ថានភាពយុទ្ធសាស្ត្រមួយចំនួន។ ទោះយ៉ាងណា ព្រះខ័នរាជស្វាយរៀង បានបង្កើតក្រុមដ៏ខ្លាំងមួយ ដែលមានកីឡាករល្អៗទាំងក្នុងស្រុក និងបរទេស។ ក្រុមនេះត្រូវបានបង្កើតឡើងដើម្បីឈ្នះគ្រប់ការប្រកួតទាំងអស់ ប៉ុន្តែវាពិតជាភ្ញាក់ផ្អើល ដែលនៅជុំដំបូងរដូវកាលនេះ ពួកគេបានចាញ់ ៣ ប្រកួតរួចហើយ។ ដូចដែលខ្ញុំបាននិយាយពីមុនអ៉ីចឹង គ្មាននរណាម្នាក់នឹងក្លាយជាជើងឯកបន្ទាប់ពីការប្រកួតនេះទេ។ វានៅមានការប្រកួតជាច្រើនទៀតត្រូវលេង»។
គួរឱ្យដឹង ថា ក្រុមបាល់ទាត់ ភ្នំពេញក្រោន កំពុងក្លាយជាក្រុមតែមួយគត់ ដែលមិនទាន់់ចាញ់ទាល់តែសោះនៅរដូវកាលនេះ ខណៈជំនួបទល់ក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង កាលពីជុំទី ១ ពួកគេបានយកឈ្នះក្នុងលទ្ធផល ៣-២៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


