កីឡា
លោក Pep Munoz ទម្លាយឲ្យដឹងពីការធ្វើដំណើរមកប្រទេសឥណ្ឌូណេស៊ី ខែក្រោយ
លោក Pep Munoz អតីតគ្រូបង្វឹករបស់ ព្រះខ័នរាជស្វាយរៀង នឹងធ្វើដំណើរមកកាន់ប្រទេសឥណ្ឌូណេស៊ី នាចុងខែកុម្ភៈ ឆ្នាំ ២០២៦ ប៉ុន្តែក៏ប្រហែលជាបន្តដំណើរទៅកាន់ប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ាន។

នៅពេលសារព័ត៌មាន«កម្ពុជាថ្មី»សាកសួរពីចំណាប់អារម្មណ៍ជុំវិញការប្រកួតរវាង ភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង ដែលបានប្រកួតគ្នាកាលពីថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ ២០២៦ ក្នុងលីគកំពូលកម្ពុជា និងបន្តជួបគ្នា ២ លើកទៀតក្នុងពានរង្វាន់អន្តរជាតិ AFC Challenge League លោក Pep Munoz បានលើកឡើងថា ៖«អំពីការប៉ះគ្នាក្នុងពាន AFC ខ្ញុំអាចនិយាយបានថា ក្រុមទាំងពីរនឹងក្លាយជាការប្រកួតដ៏ពិសេសសម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជា»។
«នេះជាផ្នែកវិជ្ជមានមួយដែលនឹងមានក្រុមរបស់កម្ពុជាមួយបន្តដំណើរទៅវគ្គបន្ទាប់។ វានៅរយៈពេលប្រហែលជា២ខែទៀតដែលត្រូវជួបគ្នា ហើយពេលវេលាទាំងនេះគឺពិតជាសំខាន់សម្រាប់ក្រុមទាំងពីរដែលត្រៀមខ្លួនឲ្យបានល្អទាំងផ្នែកបច្ចេកទេស និងស្ថានភាពកីឡាករ»។ លោក Pep Munoz បានបន្ត។

អតីតគ្រូបង្វឹកព្រះខ័នរាជស្វាយរៀងរូបនេះបានបន្ថែមថា ៖«ខ្ញុំមានការងារផ្ទាល់ខ្លួន នឹងធ្វើដំណើរទៅប្រទេសឥណ្ឌូណេស៊ីនាចុងខែកុម្ភៈខាងមុខនេះ»។
ទោះបីជាយ៉ាងណា បុរសសញ្ជាតិអេស្ប៉ាញរូបនេះមិនបានឲ្យដឹងពីកិច្ចការផ្ទាល់ខ្លួនអ្វីទេដែលលោកមាននៅប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែលោកអាចនឹងបន្តដំណើរទៅប្រទេសណាផ្សេងទៀតនៅក្នុងតំបន់អាស៊ាន។

កាលពីខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅ លោក Pep Munoz បានប្រាប់សារព័ត៌មានអន្តរជាតិក្នុងបទសម្ភាសមួយដោយបានក្លិបព្រះខ័នរាជស្វាយរៀងមានរចនាសម្ព័ន្ធដឹកនាំ ផែនការ និងគោលដៅច្បាស់លាស់។ ជាកន្លែងដែលលោកធ្វើការងារជាគ្រូបង្គោលដោយសេរីភាព និងទទួលបានការគាំទ្រពីក្រុមការងារ។ មិនត្រឹមតែប៉ុណ្ណោះក្នុងរយៈពេល ២ ឆ្នាំនៅកម្ពុជា លោកបានរៀនសូត្រច្រើនពីជីវិតរស់នៅ ហើយជាពិសេសប្រជាជនផ្តល់ភាពកក់ក្តៅដល់ជនបរទេស។
សូមបញ្ជាក់ថា លោក Pep Muñoz បានដឹកនាំ ក្លិបព្រះខ័នរាជស្វាយរៀង ពីររដូវកាលដោយបានឈ្នះជើងឯកលីគកំពូលកម្ពុជា ២ ឈ្នះជើងឯកពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ១ និងជើងឯករង AFC Challenge League។ លោកបានចាកចេញពីកម្ពុជានៅចុងបញ្ចប់រដូវកាល ២០២៤-២៥ ទៅដឹកនាំក្លិបនៅចិន ហើយបានចាកចេញពីចិននៅពាក់កណ្តាលរដូវកាល ២០២៥-២៦ ទៅស្រុកកំណើតនៅប្រទេសអេស្ប៉ាញវិញ៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


