កីឡា
លោក Koji Gyotoku បន្តដឹកនាំក្រុមជម្រើសជាតិកម្ពុជាក្នុងឆ្នាំ ២០២៦
គ្រូបង្វឹកសញ្ជាតិជប៉ុន លោក Koji Gyotoku នឹងបន្តដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាសម្រាប់ការប្រកួតអន្តរជាតិនានាក្នុងឆ្នាំ ២០២៦ បន្ទាប់ពីលោកត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបន្តកុងត្រាថ្មី។

លោក Koji Gyotoku ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាតែងតាំងជាគ្រូបង្គោលជម្រើសជាតិកម្ពុជា កាលពីចុងឆ្នាំ ២០២៤ និងត្រូវផុតកុងត្រានៅដើមឆ្នាំ ២០២៦ ប៉ុន្តែនៅពេលនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផ្តល់សេចក្តីទុកចិត្តដល់លោកឲ្យដឹកនាំបន្តទៀត។
លោក កែវ សារ៉េត អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឆ្លើយតបនឹងសារព័ត៌មាន«កម្ពុជាថ្មី»ជុំវិញការរៀបចំក្រុមការងារគ្រូបង្វឹកត្រៀមពានអន្តរជាតិក្នុងឆ្នាំ ២០២៦ ថា ៖«ខ្ញុំសូមផ្តល់ចម្លើយពាក់កណ្តាលសិន សម្រាប់គ្រូបង្គោលគឺយើងយកគ្រូជនជាតិជប៉ុនដដែលគឺលោក Koji Gyotoku ហើយសម្រាប់ក្រុមការងារដែលមានគ្រូជំនួយជាដើមនៅលើលោក ឈូក ពិសិដ្ឋ ជាអ្នកចាត់ការក្រុម ធ្វើការជាមួយគ្រូបង្គោលដើម្បីរៀបចំក្រុមការងារ តែមិនទាន់បានលទ្ធផលមកទេ»។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវមានភារកិច្ចសំខាន់ក្នុងឆ្នាំ ២០២៦ គឺការប្រកួត ជើងឯកអាស៊ាន ASEAN Championship ចាប់ពីខែកក្កដា ដល់ ខែសីហា។ កម្ពុជា ស្ថិតនៅពូល A ជាមួយក្រុមម្ចាស់ជើងឯកឆ្នាំចាស់ វៀតណាម ឥណ្ឌូណេស៊ី សិង្ហបុរី និងព្រុយណេ ឬ ទីម័រខាងកើត។
នេះជាលើកទី ២ ដែលលោក Koji Gyotoku ត្រូវដឹកនាំក្រុមជម្រើសជាតិកម្ពុជាសម្រាប់ការប្រកួតជើងឯក ASEAN Championship បន្ទាប់ពីលើកទី១ កាលពីឆ្នាំ២០២៤ លោកបានដឹកនាំឈ្នះ ទីម័រខាងកើត ២-១, ស្មើ ម៉ាឡេស៊ី ២-២ និងចាញ់ វៀតណាម និង ថៃ ២-១ ដូចគ្នា។ អ្នកគាំទ្រចង់ឃើញ កម្ពុជាបង្កើតប្រវត្តិសាស្ត្រដំបូងក្នុងការឆ្លងឲ្យផុតវគ្គសន្សំពិន្ទុក្នុងពូល ដោយសារមិនធ្លាប់ឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូលឡើយ។

ក្រៅពីការប្រកួតផ្លូវការក្នុងពានរង្វាន់ខាងលើ លោក Koji Gyotoku ក៏បានដឹកនាំក្រុមជម្រើសជាតិក្នុងការប្រកួតមិត្តភាពអន្តរជាតិចំនួន ៦ ប្រកួតទៀតគឺ ឈ្នះ១ ស្មើ១ និងចាញ់៤។

ស្ថិតិក្រោមការដឹកនាំរបស់លោក Koji Gyotoku គឺឈ្នះ ២ ស្មើ ២ និងចាញ់ ៧
- ឈ្នះ ឆាយនីយ តៃប៉ិ ៣-២ (មិត្តភាពនៅកម្ពុជា ទី១១ វិច្ឆិកា ២០២៤)
- ចាញ់ ហុងកុង ០-៣ (មិត្តភាពនៅ ហុងកុង ទី១៥ តុលា ២០២៤ )
- ចាញ់ U23 កាតា ១-២ (មិត្តភាពបិទទ្វារនៅកាតា ទី១៦ វិច្ឆិកា ២០២៤)
- ស្មើ ម៉ាឡេស៊ី ២-២ (ASEAN Championship នៅកម្ពុជា ទី៨ ធ្នូ ២០២៤)
- ចាញ់ សិង្ហបុរី ១-២ (ASEAN Championship នៅសិង្ហបុរី ទី១១ ធ្នូ ២០២៤)
- ឈ្នះ ទីម័រខាងកើត ២-១ (ASEAN Championship នៅកម្ពុជា ទី១៧ ធ្នូ ២០២៤)
- ចាញ់ ថៃ ១-២ (ASEAN Championship នៅថៃ ទី២០ ធ្នូ ២០២៤)
- ចាញ់ វៀតណាម ១-២ (មិត្តភាពនៅវៀតណាម ទី១៩ មីនា ២០២៥)
- ចាញ់ អារូបា ១-២ (មិត្តភាពនៅកម្ពុជា ទី២៥ មីនា ២០២៥)
- ចាញ់ តាជីហ្ស៊ីស្ថាន (មិត្តភាពនៅកម្ពុជា ទី៥ មិថុនា ២០២៥)
- ស្មើ ហុងកុង ១-១ (មិត្តភាពនៅហុងកុង ទី១៣ វិច្ឆិកា ២០២៥)

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


