Connect with us

កីឡា

កីឡាករ​កំពុង​ឡើង​កូដ​របស់​វិសាខា​ ស​ ពិសី​ វះកាត់​ ACL​ ដោយ​ជោគជ័យ​ និង​ត្រូវ​សម្រាក​ប្រហែល​ ៩ខែ​

បានផុស

នៅ

សមាជិក​របស់​ក្លឹប​បាល់ទះ​វិសាខា​ កីឡាករ​ ស​ ពិសី​ ថា​របួស​ដាច់​ ACL​ របស់​ខ្លួន​គឺ​បាន​វះកាត់​រួចរាល់​ហើយ​ និង​កំពុង​សម្រាក​ព្យាបាល​បន្ត​ទៀត​អាច​នឹង​ប្រើ​រយៈពេល​ប្រហែល​ ៩​ខែ​ទើប​ជា​សះស្បើយ ឬ​អាច​​ចូល​លេង​បាន​ជា​ធម្មតាវិញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព​ផ្ដល់ជូន

កីឡាករ​ ស​ ពិសី​ បាន​ឲ្យ​ដឹង​ថា​ របួស​របស់​ខ្លួន​គឺ​បាន​វះ​កាត់​រួច​រាល់​ហើយ​នៅ​ពេល​នេះ​ និង​កំពុង​សម្រាក​ព្យាបាល​តាម​អ្វី​ដែល​ពេទ្យ​ប្រាប់។​ របួស​នេះ​អាច​នឹង​ប្រើ​ពេល​ប្រហែល​ ៩​ខែ​ទើប​អាច​វិលត្រឡប់​មក​កាន់​វិស័យ​កីឡា​មួយ​នេះ​វិញ។​

ស្មាត់​របស់​វិសាខា​រូប​នេះ​បាន​ថ្លែង​អំណរគុណ​ថ្នាក់ដឹកនាំ​ក្លឹប​ គ្រូ​បង្វឹក​ ដែល​បាន​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ព្យាបាល​របួស​របស់​ខ្លួន​នៅ​ពេល​នេះ។​ ពិសី​ អរគុណ​ចំពោះ​សិស្សច្បង​ទាំង​អស់​មិន​ថា​ក្នុង​ក្លឹប​ផ្ទាល់​ ឬ​បងប្អូន​រួមអាជីព​តែ​មួយ​ និង​អ្នក​ស្រឡាញ់​គាំទ្រ​ដែល​បាន​បារម្ភ​សួរ​សុខទុក្ខ​ និង​ជូនពរ​ឲ្យ​ខ្លួន​ឆាប់​ជា​ពី​របួស​មួយនេះ។ រូប​គេ​ថា​ពិត​ជា​រំភើប​នៅ​ពេល​ឃើញ​មនុស្ស​ជុំវិញ​ខ្លួន​ស្រឡាញ់​យក​ចិត្ត​ទុកដាក់​បែប​នេះ។​

រូបភាព​ផ្ដល់ជូន

បញ្ជាក់​ដែរ​ថា​ កីឡាករ​ ស​ ពិសី​ បាន​រងរបួស​ដាច់​សរសៃ​ ACL​ នៅ​ជើង​ខ្លាំងស្ដាំ​បន្ទាប់​ពី​រូប​គេ​លោត​វាយ​បាល់​ ៣ម៉ែត្រ​ស្ដាំ​ និង​ធ្លាក់​ចុះ​មក​វិញ​ក្នុង​ជំនួប​ដណ្ដើម​យក​លេខ៣​ ជា​មួយ​ក្លឹប​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស​ នៃ​ការ​ប្រកួត​សប្បុរសធម៌​ជួយ​ជន​វីរកងទ័ព​ វីរ​នគរបាល​ ជន​ភៀសសឹក​កាល​ពី​ថ្ងៃ​ទី១៧​ ខែ​មករា​ ឆ្នាំ​២០២៦ ​កន្លង​ទៅ​ថ្មីៗ​នេះ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម