កីឡា
ក្លឹបវិសាខា ស្នើសុំលើកពេលប្រកួតក្នុងពានរង្វាន់ AFC Cup ជាមួយក្រុម Lalenok United របស់ទីម័រខាងកើត
ផែនការដែលត្រូវប្រកួតនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះរវាងក្រុមបាល់ទាត់វិសាខា ជាមួយក្រុមបាល់ទាត់ Lalenok United របស់ទីម័រខាងកើត ក្នុងវគ្គជម្រុះបឋមក្នុងពានរង្វាន់បាល់ទាត់កម្រិតទ្វីប២ក្នុងទ្វីបអាស៊ី AFC Cup 2021 ត្រូវបានលើកពេលទៅខែឧសភា ឆ្នាំ២០២១ វិញដោយភាគីខាងក្លិបបាល់ទាត់វិសាខា ជាអ្នកស្នើសុំ។

លោក ហុក សុចិត្រា អគ្គលេខាធិការរបស់ក្លិបបាល់ទាត់វិសាខា ត្រូវបានស្រង់សម្តីដោយសារព័ត៌មានក្លិបថា៖«សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានសម្រេចលើកពេលប្រកួតនេះតាមការស្នើសុំរបស់យើង ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ននៃការរីករាលដាលខ្លាំងជំងឺកូវីដ-19 នៅកម្ពុជា ដែលបង្ខំឱ្យប្រកួតនិងការប្រមូលផ្ដុំហ្វឹកហាត់របស់ក្លិបទាំងអស់ត្រូវផ្អាកជាបណ្តោះអាសន្ន។ ជាចម្លើយ AFC បានយល់ស្របតាមការស្នើសុំរបស់ក្លិបវិសាខា នេះផងដែរ»។
មុនទទួលបានកៅអីឡើងទៅលេងក្នុងពានរង្វាន់ AFC Cup តំណាងឱ្យកម្ពុជា ក្រុមបាល់ទាត់វិសាខា គឺម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០។ តាមផែនការដំបូងក្រុមវិសាខា ត្រូវជួបក្រុម Lalenok United នៅប្រទេសសិង្ហបុរី។ ប៉ុន្តែក្រោយប្តូរកាលបរិច្ឆេទប្រកួតទៅធ្វើនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វិញក្លិបបាល់ទាត់វិសាខា បានស្នើសុំទៅកាន់ AFC ឱ្យជួយស្វែងរកប្រទេសជាសមាជិកណាដែលមានសុវត្តិភាពសម្រាប់ធ្វើជាទឹកដីកណ្ដាល ក្នុងការប្រកួតនេះផងដែរ។

សូមរំលឹកផងដែរថាក្រុមបាល់ទាត់ដែលឈ្នះក្នុងជំនួបរវាងក្រុមវិសាខា ជាមួយក្រុម Lalenok United នៅក្នុងវគ្គជម្រុះបឋមនៅតំបន់អាស៊ាន នេះនឹងឡើងទៅជួបក្រុម Persipura Jayapura របស់ឥណ្ឌូណេស៊ី ដែលកំពុងនៅឈរចាំវគ្គជម្រុះជុំទី២បន្តទៀត ខណៈអ្នកឈ្នះមានឈ្មោះឡើងទៅប្រកួតក្នុងពូល H។ ពូល H ធ្វើនៅសឹង្ហបុរី៖ Kedah Darul Aman (ម៉ាឡេស៊ី), Lion City Sailors (សឹង្ហបុរី), Saigon (វៀតណាម) ដែលកំពុងរង់ចាំ។
តាមគម្រោងពានរង្វាន់ AFC Cup នេះធ្វើឡើងពីថ្ងៃទី៧ ខែមេសា ដល់ថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២១ ដោយមានប្រកួតជម្រុះ ៣វគ្គ មុនដល់វគ្គចែកពូល ហើយបន្តប្រកួតវគ្គជម្រុះតាមតំបន់ រួមមានអាស៊ីខាងត្បូង, អាស៊ីកណ្តាល, អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ រហូតដល់វគ្គផ្ដាច់ព្រ័ត្រតែម្តង៕
អត្ថបទ៖ ម៉េង ហួរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


