Connect with us

កីឡា

វិសាខា និង បឹងកេត បង្កើន​ចំណាត់​ថ្នាក់​ ក្នុង​តារាងលីគកំពូលកម្ពុជា

បានផុស

នៅ

ក្រុម​បាល់ទាត់ វិសាខា និង បឹងកេត បាន​បង្កើន​ចំណាត់​ថ្នាក់​របស់​ខ្លួន​ក្នុង​លីគ​បាល់ទាត់​កំពូល​កម្ពុជា បន្ទាប់​ពី​បញ្ចប់​​សប្តាហ៍​ទី​១៨ កាល​ពី​ថ្ងៃ​សៅរ៍ និង​អាទិត្យ កន្លង​ទៅ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ធ្លាក់​ទៅ​លេខ៤ កាល​ពី​សប្តាហ៍​មុន បឹងកេត បាន​ឡើង​ទៅ​កាន់​លេខ ៣ វិញ តាម​រយៈ​​រយៈ​ជ័យជម្នះ ២-០ លើ គិរីវង់សុខ​សែន​ជ័យ ក្នុង​សប្តាហ៍​ទី​១៨។ ពេល​នេះ ពួក​គេ​មាន ៣១ ពិន្ទុ បន្ទាប់​ពី​ឈ្នះ៩ ស្មើ ៤ និង​ចាញ់ ៥។ ការ​ឡើង​លេខ ៣ នេះ ស្រប​ពេល​ ណាហ្គាវើលដ៍​ បាន​ធ្លាក់​មក​លេខ ​៤ វិញ។

ចំណែក វិសាខា បាន​បង្កើន​ចំណាត់​ថ្នាក់​​ទៀត​ហើយ​ ក្រោយ​បាន​យក​ឈ្នះ អង្គរថាយហ្គឺរ ៣-២។ វិសាខា ធ្វើ​បាន​ល្អ​មែន​ទែន​សម្រាប់ ៥ ប្រកួត​ចុង​ក្រោយ ដោយ​បាន​ឈ្នះ ៤ និង​ស្មើ ១ បាន​ផ្តល់​ឲ្យ​ពួក​គេ​ឡើង​ពី​លេខ ៧ រហូត​ដល់​លេខ ៥។ ពេល​នេះ ពួក​គេ​បាន​ឈ្នះ ៧ ស្មើ ៧ និង​ចាញ់ ៤ មាន​ ២៨ ពិន្ទុ។

ក្រុម​ដែល​ធ្វើ​មិន​បាន​ល្អ​គឺ អង្គរថាយហ្គឺរ ដែលបង្ហាញ​ភាព​ខ្លាំងង​កាល​ពី​ជើង​ទី១ ផ្តល់​ឲ្យ​ពួក​គេ​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​លំដាប់​កំពូល​ទាំង ៣ ប៉ុន្តែ ៨ ប្រកួត​ចុង​ក្រោយ ពួក​គេ​​បាន​ឈ្នះ ១ ស្មើ ៣ និង​ចាញ់ ៤ បាន​ធ្វើ​ឲ្យ​ធ្លាក់​ដល់​លេខ ៦។ ពួក​គេ​​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​​ឲ្យ​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​លំដាប់​កំពូល​ទាំង ៦។

ទោះ​បី​ជា​យ៉ាង​ណា ពួក​គេ​អាច​ប្រឈម​នឹង​អត់​បាន​លំដាប់​កំពូល​ទាំង ៦ ដោយ​ក្រុម អឹមអូអាយ កំពង់ដេវ៉ា កំពុង​មាន​ពិន្ទុ ២៧ ស្មើ​គ្នា។

ចំពោះ​ក្រុម​ខ្លាំង​លំដាប់​កំពូល​ទាំង ២ គឺ ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​តែ​បន្ត​ឈរលើ​កំពូល​តារាង ដោយ​មាន ៤២ ពិន្ទុ នាំមុខ ២ ពិន្ទុ លើ​ក្រុមលេខ​២គឺ​ ភ្នំពេញក្រោន ដែល​មាន ៤០​ ពិន្ទុ។

ក្រុម​ឡាយហ្វ ខេត្តព្រះ​សីហនុ មាន ៧ ពិន្ទុ ស្ថិត​នៅ​លេខ ១០ តាម​រយៈ​ជ័យជម្នះ ២ ស្មើ១ និង​ចាញ់ ១៤ ខណៈ អាយអេសអាយ ដង្កោសែន​ជ័យ​មាន ៦ ពិន្ទុ ស្ថិត​នៅ​លេខ ១១ ពីការ​ឈ្នះ​តែ​១​លើក ស្មើ ៣ និងង​ចាញ់ ១៣ ប្រកួត៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម