Connect with us

កីឡា

កីឡាករ Akram ថា ៖«ប៉ះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​យប់​នេះ ​ជា​ឱកាស​​កីឡាករ​ក្នុង​ស្រុកបង្ហាញ​​សមត្ថភាព»

បានផុស

នៅ

កីឡាករ Akram Azman របស់​ក្រុម Lion City Sailors ចាត់​ទុក​ការ​ប្រកួត​ជា​មួយ ព្រះ​ខ័ន​រាជ​ស្វាយរៀង វេលា​ម៉ោង ៧:៣០​នាទី​យប់​នេះ​ជា​ឱកាស​ដែល​កីឡាករ​វ័យ​ក្មេង​សញ្ជាតិ​សិង្ហបុរី​បង្ហាញ​សមត្ថភាព​លើ​ឆាក​អន្តរជាតិ។

ក្រុម Lion City Sailors នឹង​បិទ​បញ្ចប់​យុទ្ធនាការណ៍​របស់​ខ្លួន​ក្នុង​ពាន​ក្លិប​កំពូល​អាស៊ាន ASEAN Club Championship នៅកីឡដ្ឋាន Jalan Besar របស់​ខ្លួន​ដោយ​ទទួល​ក្រុម​តំណាង​កម្ពុជា ព្រះ​ខ័ន​រាជ​ស្វាយរៀង ជា​មួយ​មហិច្ឆតា​ស្វែង​រក​ចំណាត់​ថ្នាក់​ឲ្យ​បានល្អ។ បច្ចុប្បន្ន ពួក​គេ​មាន ៤ ពិន្ទុ ស្ថិត​នៅ​លេខ ៤ អស់​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​បន្ត​ហើយ បន្ទាប់​ពី​ឈ្នះ១ ស្មើ១ និង​ចាញ់ ២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម Lion City Sailors មាន​កីឡាករបរទេស​ ១៣ នាក់​ដែល​នាំ​ឲ្យ​ពួក​គេ​ខ្លាំង​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ ជា​ពិសេសពាន​អាស៊ី​កម្រិត​ទី​២ AFC Champions League Two។ នៅ​ពេល​មាន​កីឡាករ​បរទេស​ច្រើន​បាន​នាំ​ឲ្យ​កីឡាករ​ក្នុង​ស្រុក​មិន​សូវ​មាន​ឱកាស​បង្ហាញ​ខ្លួន​លើ​ឆាក​អន្តរជាតិ។ ដូច្នេះ​ការ​ប្រកួតជា​មួយ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ទំនង​ជា​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​វ័យ​ក្មេង​ស្រុក​ច្រើន​បញ្ចេញ​សមត្ថភាព។

ក្នុង​សន្និសីទ​សារព័ត៌មាន ខ្សែ​ការពារអាយុ​ ២៥ ​ឆ្នាំ Akram Azman ​បាន​និយាយ​ថា ៖«ពាន​រង្វាន់ Shopee Cup ពិត​ជា​សំខាន់​ណាស់សម្រាប់​កីឡាករ​សិង្ហបុរី​វ័យ​ក្មេង​ៗ​ដូច​ជា​ខ្ញុំ​ដើម្បី​បង្ហាញ​សមត្ថភាព​។ វាមិន​ងាយ​ស្រួល​ទេ​​ដែល​ចេញ​ពី​ការ​ប្រកួតលីគ​ក្នុង​ស្រុក ហើយ​​លេង​ពាន​​អន្តរជាតិ ពី​ព្រោះ​ការ​ប្រកួត​អន្តរជាតិ​ត្រូវ​ការ​ប្រកួត​ប្រជែង​ខ្លាំង​ទាំង​បច្ចេកទេស និង​កាយ​សម្បទា»។

កីឡាករ​បាន​បញ្ជាក់​ថា ៖«​ពេល​នេះ​ជា​​ឱកាស​កីឡាករ​ក្នុង​ស្រុក ហើយ​សម្រាប់​ពួក​យើង រឿង​សំខាន់​គឺតំណាង​ឲ្យ​បាល់ទាត់​សិង្ហបុរី​លើ​ឆាក​អន្តរជាតិ ហើយ​ត្រូវ​តែ​ទទួល​បាន​លទ្ធផល​វិជ្ជមាន»។

ចំណែក​លោក Aleksandar Ranković គ្រូ​បង្វឹក Lion City Sailors បាន​និយាយ​ថា ៖«វា​ពិត​ជា​សំខាន់​សម្រាប់​យើង​ដើម្បីឈ្នះ​សម្រាប់​ការ​ប្រកួត​ក្នុង​ពូល​ចុង​ក្រោយ និង​បញ្ចប់​ព្រឹត្តិការណ៍​ដោយភាព​វិជ្ជមាន។ ព្រឹត្តិការណ៍​​នេះ​មិន​មែនស្រួល​ទេ​សម្រាប់​យើង​ដោយសារ​មាន​ហេតុ​ផល​ជា​ច្រើន ប៉ុន្តែយើង​ចង់​បង្ហាញ​ការ​ប្រកួត​ដ៏​ល្អ​សម្រាប់​អ្នក​គាំទ្រ។ ការ​ផ្តោត​សំខាន់​របស់​ខ្ញុំ​គឺ​ជ្រើស​រើស​ក្រុម​មួយ​ដ៏​ល្អ​បំផុត និង​ធានានូវ​ក្រុម​តំណាង​ក្លិប​ដ៏​ល្អ​បំផុត»៕

ប្រែ​សម្រួល៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម