កីឡា
ព្រះខ័នរាជស្វាយរៀង ឈ្នះក្រុមម្ចាស់ផ្ទះ Lion City ២-០ ប៉ុន្តែអស់ឱកាសឡើងវគ្គបន្ត
ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើក្រុម Lion City Sailors ដោយលទ្ធផល ២-០ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល B ពានរង្វាន់ ASEAN Club Championship នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅប្រទេសសិង្ហបុរី។

២គ្រាប់របស់ ព្រះខ័នរាជស្វាយរៀង រកបាននៅដើមវគ្គទី២ បន្ទាប់ពីវគ្គទី១គ្រាប់បាល់កើតឡើង។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Patrick រកបានទាំងពីរគ្រាប់នៅនាទី៥០ និង ៦៤។ ចំណែកក្រុមម្ចាស់ផ្ទះក៏មានឱកាសច្រើនដែរនៅវគ្គទី១ ប៉ុន្តែត្រូវបានអ្នកចាំទី វីរះ ដារ៉ា ជួយសង្គ្រោះបាល់បាន ហើយនៅវគ្គទី២ក៏មិនសូវមានឱកាសច្រើនដែរ។
ចំណែកគ្រូប្រជែង Johor Darul Tazim បានស្មើម្ចាស់ផ្ទះ Nam Dinh ដោយលទ្ធផល ១-១ ដូច្នេះបានធ្វើឲ្យ ព្រះខ័នរាជស្វាយរៀងអស់ឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បើទោះជានៅសល់ ១ ប្រកួតទៀតជាមួយក្រុមរបស់ថៃ Bangkok United សម្រាប់ការប្រកួតចុងក្រោយ។
ក្រុម Nam Dinh និង Johor បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈក្រុមព្រះខ័នរាជស្វាយរៀង និង Bangkok United ត្រូវប្រកួតគ្នាចុងក្រោយដើម្បីចំណាត់ថ្នាក់លេខ ៣ ក្នុងពូល។
តារាងពិន្ទុពូល B
- Nam Dinh មាន ១៥ ពិន្ទុ (ឈ្នះទាំង ៥ ប្រកួត)
- Johor Darul Tazim មាន ១០ ពិន្ទុ (ឈ្នះ៣ ស្មើ ១ និងចាញ់១)
- ព្រះខ័នរាជស្វាយរៀង មាន ៧ ពិន្ទុ (ឈ្នះ ២ ស្មើ ១ និងចាញ់ ១)
- Lion City Sailors មាន ៤ ពិន្ទុ (ឈ្នះ១ ស្មើ ១ និងចាញ់ ២)
- Bangkok United មាន ៤ ពិន្ទុ (ឈ្នះ១ ស្មើ១ និងចាញ់ ២)
- Shan United មាន ០ ពិន្ទុ (ចាញ់ទាំង ៥ ប្រកួត)

អត្ថបទ៖ វិបុត្រ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


