Connect with us

កីឡា

លោក​ Matthew បាន​សរសើរ​បាល់ទាត់​កម្ពុជា​ពិត​ជា​កំពុង​រីក​ចម្រើន​ខ្លាំងមែន

បានផុស

នៅ

លោក Matthew McConkey គ្រូ​បង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​សរសើរ​​កីឡា​​បាល់ទាត់​កម្ពុជា​បាន​កំពុង​រីក​ចម្រើន​ខ្លាំង​​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​​គួរ​ឲ្យ​កត់សំគាល់​។ នេះ​បើ​តាម​ការ​មើល​ឃើញ​ជាក់​ស្តែង​របស់​លោក​​​ដែល​បាន​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជាជាង​៤​ឆ្នាំ​មក​ហើយ។

លោក Matthew McConkey
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ក្លាយ​ជា​ក្រុម​មួយ​​មាន​គុណភាព​ខ្លាំង​អាច​ប្រជែង​ជាមួយ​ក្រុម​ខ្លាំង​នៅ​ក្នុង​តំបន់។ ពីរ​ដូវ​កាល​ចុង​ក្រោយ​នេះ ក្រុម​តំណាង​ឲ្យ​កម្ពុជា​បាន​ប្រកួត​ជា​មួយ​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន​​នៅ​ក្នុង​តំបន់​ហើយ​ទទួល​បាន​ជ័យជម្នះ ប៉ុន្តែ​ប្រសិន​បើ​ចាញ់​ ក៏ចាញ់​​ទាំង​​ប្រផុត​ប្រផើយ​​ដែរ។

ក្រោយ​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម Lion City Sailors ដែល​ជា​ក្រុម​ខ្លាំង​លេង​ពាន​កម្រិត​ទី​២​ប្រចាំ​តំបន់​អាស៊ី កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ ២០២៦ លោក Matthew McConkey បាន​កោត​សរសើរ​ពី​កូន​ក្រុម​របស់​លោក​​បង្ហាញ​សមត្ថភាព​ដ៏​ល្អ ប៉ុន្តែ​​មិន​ទាន់​ឈាន​ដល់​កម្រិត​​ដែល​លោក​ចង់​បាន​ឡើយ។

ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង

លោក​បាន​និយាយ​ថា ៖«ក្រុម​របស់​យើង​មិន​ទាន់​ឈាន​ដល់​កម្រិត​ដែល​យើង​ចង់​បាន​ទេ ប៉ុន្តែ​ក្រុម​របស់​យើង​បាន​ក្លាយ​ជា​ក្រុម​មួយ​អាច​ប្រកួត​ប្រជែង​បាន​។ រឿង​មួយ​ដែល​អ្នក​គ្រប់​គ្នា​មិន​អាច​ប្រកែក​បាន​គឺរាល់​ការ​ប្រកួត​ ពួក​យើង​តែង​តែប្រជែង​ខ្លាំង​រហូត ទោះ​​ជា​​ឈ្នះ ចាញ់ ឬ​ស្មើ​​ក៏​ដោយ»។

អ្វី​ដែល​សំខាន់​នោះ​គឺ​គ្រូ​បង្វឹក​រូប​នេះ​បានកោត​សរសើរ​កីឡា​បាល់ទាត់​កម្ពុជា​កំពុង​រីក​ចម្រើន​ជា​លំដាប់។ លោក Matthew បាន​ប្រាប់​ថា ៖«បាល់ទាត់​នៅ​កម្ពុជា​កំពុង​រីក​ចម្រើន។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំរីក​ចម្រើន​រហូត។ ខ្ញុំ​​​នៅ​កម្ពុជា​បួន​ប្រាំ​ឆ្នាំ​ហើយគឺ​ខ្ញុំ​អាច​និយាយ​បាន​ថា បាល់ទាត់​កម្ពុជា​ពិត​ជា​កំពុង​រីក​ចម្រើន​ខ្លាំងមែន»។

ព្រះ​ខ័ន​រាជ​ស្វាយរៀង រក​បាន​ ៧ ពិន្ទុ ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ៣ ក្នុង​ពូល នៃ​​ពាន ASEAN Club Championship ក្នុង​រដូវ​កាល ២០២៥-២៦ ស្មើ​នឹង​រដូវ​កាល​មុន​ ប៉ុន្តែ​នៅ​សល់​ ១ ប្រកួត​ក្នុង​ដៃ​ទៀត។ ប្រសិន​បើ​ការ​ប្រកួត​ចុង​ក្រោយឈ្នះ​ក្រុម Bangkok United នោះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹងទទួល​បាន ១០ ពិន្ទុ ប៉ុន្តែ​ប្រសិន​បើ​ស្មើ ក៏​បាន ៨ ពិន្ទុ​ដែល​​អាច​ជា​ស្ថិតិ​ល្អ​ជាង​រដូវកាល​មុន៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម