កីឡា
សហព័ន្ធបាល់ទះកម្ពុជា ប្រារព្ធពិធីបើកការប្រកួតពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ ជាផ្លូវការ
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានធ្វើពិធីបើកការប្រកួតពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ ឆ្នាំ២០២៦ ជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី៧ ខែកុម្ភៈ ខណៈថ្ងៃបើកឆាកដំបូងនេះមាន ៦ក្រុមស៊ីគ្នាស្ទើរ ៣-០ សឹងទាំងអស់តែម្ដង។

ទិដ្ឋភាពបើកការប្រកួត
មុនឈានដល់ពិធីបើកការប្រកួតពានរង្វាន់សម្ដេច ក្រឡាហោម គឺមាន ៣ក្រុមធ្វើការប្រកួតតាំងពីម៉ោង ៨ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ នេះមកម្ល៉េះ ស្របពេលរសៀលក៏មានការប្រកួតចំនួន ៣គូទៀតផងដែររហូតដល់គណៈអធិបតីអញ្ចើញដល់ និងប្រារព្ធពិធីតែម្ដង។
ក្នុងថ្ងៃបើកឆាកដំបូងនេះដែរលោក ប្រាក់ សារ៉ាន់ឌី គ្រូជំនួយក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើកឡើងថា កូនក្រុមរបស់លោកប្រកួតបានល្អ ប៉ុន្តែក៏មានការខ្វះខាតបន្តិចបន្តួចដែរដោយសារកម្ពៅសាច់ដុំមិនទាន់បានគ្រប់គ្រាន់សម្រាប់កីឡាករ។

ទិដ្ឋភាពបើកការប្រកួត
ចំណុចល្អដែរស្នងការរាជធានីភ្នំពេញ ធ្វើបាននោះគឺចាប់សេវាដៃគូបានល្អ និងមិនសូវវាយខូចសេវានោះទេ។ ចំណែកខាងបញ្ជាការរដ្ឋានអង្គរក្ស B ការម៉ាត់ផ្ដាច់ប្រហាក់ប្រហែលក្រុមរបស់លោកដែរ ប៉ុន្តែមើលឃើញថាស្ទើរការធ្វើរនាំងបន្តិច។ មុនការប្រកួតលោកគិតថារវាងស្នងការរាជធានីភ្នំពេញ និងបញ្ជាការរដ្ឋានអង្គរក្ស B នេះអាចនឹងឈានដល់ទៅ ៤ ឬ ៥ សិតទើបដឹងចាញ់ឈ្នះតែជាក់ស្ដែងផ្ទុយទៅហ្នឹងការគិតទៅវិញ។

ទិដ្ឋភាពបើកការប្រកួត
បញ្ជាក់ដែរថា ការប្រកួតពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ នេះចាប់ផ្ដើមឡើងពីថ្ងៃទី៧ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ។ ដោយឡែកលទ្ធផល ៦គូនៃថ្ងៃបើកឆាកដំបូងនេះរួមមាន៖
ស្នងការ ន.ប ខេត្តព្រៃវែង ៣-០ ស្នងការ ន.ប ខេត្តប៉ៃលិន
ស្នងការ ន.ប ខេត្តបន្ទាយមានជ័យ ០-៣ លោកតាឌីខេត្តព្រះវិហារ
អាចារ្យលាក់ខេត្តកំពង់ធំ ២-៣ ស្នងការ ន.ប ខេត្តព្រះសីហនុ
ស្នងការ ន.ប ខេត្តត្បូងឃ្មុំ ៣-០ ស្នងការ ន.ប ខេត្តបាត់ដំបង
កងពលធំអន្តរាគមន៍លេខ៣ ៣-០ ស្នងការ ន.ប ខេត្តកំពង់ចាម
ស្នងការ ន.ប រាជធានីភ្នំពេញ ៣-០ បញ្ជាការដ្ឋានអង្គរក្ស B ៕



លទ្ធផលការប្រកួត
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


