កីឡា
លោក សាន សុក្រិត ការចូលលេងពានរង្វាន់សម្ដេច ក្រឡាហោម នេះចង់បង្ហាញពីសុខភាព និងការលើកទឹកចិត្តយុវជន
លោក សាន សុក្រិត គ្រូបង្វឹកជើងចាស់ដែលមានបទពិសោធច្រើនក្នុងវិស័យកីឡាបាល់ទះ ថាវត្តមានរបស់លោកពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ នេះគឺបង្ហាញពីសុខភាពផ្ទាល់ខ្លួនផង និងជាការលើកទឹកចិត្តយុវជនក្នុងក្រុមឲ្យមានភាពក្លាហាន។

លោក សាន សុក្រិត
លោក សាន សុក្រិត ដែលជាសមាជិកក្រុមស្នងការ ន.ប ឧត្តរមានជ័យ បានឲ្យដឹងថា ការបន្តចូលលេងជួយក្រុមនេះគឺចង់បង្ហាញថាសុខភាព រាងកាយរបស់លោកនៅតែអាចលេងបាល់បានពិសេសតំណែងអ្នកប៉ះសេនេះអាយុច្រើនជាងនេះក៏នៅតែអាចលេងបានដែរ។ មួយវិញទៀតចិត្តស្រឡាញ់វិស័យកីឡាបាល់ទះនេះណាស់ ដូច្នេះនៅតែចង់ចូលរួមលេងសប្បាយ។ រាងកាយរបស់លោកនៅអាចលេងបានគឺលោកនៅតែលេង និងជាការហាត់ប្រាណដើម្បីឲ្យមានសុខភាពល្អផង។

លោក សាន សុក្រិត
អតីតគ្រូបង្វឹកមានបទពិសោធច្រើនរូបនេះបន្ថែមទៀតថា ការចូលប្រកួតនេះដែរគឺបានជួយជំរុញលើកដល់យុវជនដល់ភាគច្រើនជាសិស្សសាលា និស្សិត ដែលបានហ្វឹកហាត់នៅខាងក្រៅកន្លងមកជាមួយលោកឲ្យមានភាពក្លាហាន និងទទួលបានបទពិសោធពីកម្មវិធីធំៗដូចនេះ។ ការជំរុញលើកទឹកចិត្តរបស់លោកដល់កូនក្រុមទាំងនេះនឹងជួយឲ្យពួកគេមានចិត្តរឹតតែស្រឡាញ់កីឡាបាល់ទះ និងមានក្ដីស្រមៃវែងឆ្ងាយជាមួយកីឡាមួយនេះ។

លោក សាន សុក្រិត
បញ្ជាក់ដែរថា ក្នុងការប្រកួតពានរង្វាន់សម្ដេច ក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២៦ នេះបានចាប់ដំណើរការប្រកួតហើយតាំងពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ នេះនៅទីលានវិមានពហុកីឡដ្ឋានជាតិ។ លោក សាន សុក្រិត ក៏បានចូលរួមលេងជាអ្នកប៉ះសេផងដែរនៅក្នុងក្រុមបាល់ទះស្នងការ ន.ប ឧត្តរមានជ័យ។ លោក សាន សុក្រិត បច្ចុប្បន្នមានអាយុ ៤៧ឆ្នាំហើយ និងជាអតីតគ្រូបង្វឹកជើងចាស់ដែលមានបទពិសោធច្រើនក្នុងវិស័យបាល់ទះនេះ៕

លោក សាន សុក្រិត
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


