កីឡា
នេះស្មាត់ឆ្នើមៗ ក្នុងពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៤
ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៤ កំពុងដំណើរការប្រកួតគួរឲ្យចាប់អារម្មណ៍ បន្ទាប់ពីបានចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២៦។

ក្រុមទាំង ៣២ មានកីឡាករសំខាន់រៀងៗខ្លួន ប៉ុន្តែមានក្រុមមួយចំនួនតូចប៉ុណ្ណោះដែលអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។ កីឡាករវាយផ្តាច់ល្អៗមានក្រុមវិសាខា ក្រសួងមហាផ្ទៃ ស្នងការដ្ឋានរាជធានី និង ស្នងការរាជធានីភ្នំពេញ។

ក្លិបបាល់ទះ វិសាខា អាចត្រូវបានចាត់ទុកជាក្រុមដែលមានកម្រិតគុណភាពល្អជាងគេ។ កីឡាករវាយផ្តាច់លេចធ្លោរបស់ក្រុមជម្រើសជាតិកម្ពុជា គឺ គួន ម៉ុម ជាស្មាត់ស្លាបស្តាំ និង ពិន សារ៉ុន ជាស្មាត់ស្លាបឆ្វេង។ កីឡាករទាំងពីរពិតជាធ្វើបានល្អណាស់ បន្ទាប់ពីមានអ្នកប៉ះសេហ្វីលីពីន Retamar។

ក្រុមបាល់ទះស្នងការដ្ឋានខេត្ត ស្វាយរៀង មានកីឡាករបរទេស ២ នាក់ និងជម្រើសជាតិកម្ពុជា ១ នាក់។ កីឡាករសញ្ជាតិវៀតណាម ង្វៀន វ៉ាន់ងុកដុយ លេងតួនាទីជាស្មាត់ឆ្វេង និងកីឡាករឥណ្ឌា Prafu លេងតួនាទីជាស្មាត់ស្តាំ ចាប់ដៃជាមួយ អ្នកប៉ះសេជម្រើសជាតិកម្ពុជា សួន ចាន់ណារ៉ូ។

ក្រុមបាល់ទះក្រសួងមហាផ្ទៃ ជាក្រុមគួរឲ្យចាប់អារម្មណ៍មួយ ពីព្រោះពួកគេមានកីឡាករល្អៗជាច្រើន។ ពួកគេមិនមានកីឡាករបរទេស ប៉ុន្តែមានកីឡាករជម្រើសជាតិកម្ពុជា ៣នាក់គឺ មឿង ម៉េងឡាយ ជាស្មាត់ស្តាំ និង ធី ម៉េងហួង ជាស្មាត់ឆ្វេង ព្រមទាំងអ្នកប៉ះសេ កែវ ស្រេងលីហួរ។

ក្រុមស្នងការដ្ឋានរាជធានីភ្នំពេញ ជាក្រុមមួយអាចប្រជែងជើងឯក។ ពួកគេមានស្មាត់បរទេសគឺកីឡាករ Raciel Herrera ដែលមានបទពិសោធច្រើននៅកម្ពុជា។ ជាមួយគ្នានេះ ពួកគេមានកីឡាករ រុន សុខជា និង ចាន់ វាសនា ព្រមទាំងអ្នកប៉ះសេជាប់ជម្រើសជាតិកម្ពុជា យុន ខេមរៈ។

ក្រុមបាល់ទះខេត្តព្រៃវែង បាននាំចូលកីឡាករបរទេស ២ នាក់គឺ Viko និង Amin ដែលជាកីឡាករឥណ្ឌូណេស៊ី។ កីឡាករទាំងពីរនាក់នេះគឺ Amin ជាស្មាត់វាយផ្តាច់ស្លាបស្តាំង ខណៈ Viko ជាអ្នកប៉ះសេ ប៉ុន្តែរូបគេក៏អាចលេងប្រយុទ្ធស្លាបបានដែរ៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


