កីឡា
លោក សាន សុក្រិត៖ តាមសាលាឯកជន សន្ទុះនៃការស្រឡាញ់ និងហ្វឹកហាត់កីឡាបាល់ទះច្រើន
លោក សាន សុក្រិត គ្រូបង្វឹកបាល់ទះជើងចាស់មួយរូបថាឥលូវនេះនៅតាមវិស័យសាលាឯកជនមានសន្ទុះ នៃការស្រឡាញ់គាំទ្រ និងហ្វឹកហាត់បាល់ទះមានចំនួនច្រើន ស្របពេលអាណាព្យាបាលយល់ច្បាស់ពីសារសំខាន់នៃការហ្វឹកហាត់កីឡា។

រូបភាពលើផេក Casotr Sports
លោក សាន សុក្រិត បានឲ្យដឹងថា បច្ចុប្បន្ននេះលោកបង្ហាត់បាល់ទះនៅឯសាលាឯកជនឈ្មោះ Castor Sports Academy គឺមានកុមារ យុវជន កំពុងហ្វឹកហាត់ច្រើនក្នុងមួយពេលៗ។ ការហ្វឹកហាត់កីឡានេះគឺមានសារសំខាន់ខ្លាំងដល់សុខភាព និងផ្ដល់គុណសម្បត្តិច្រើនដល់យុជនទើបមានសន្ទុះនៃការគាំទ្រច្រើនបែបនេះ។

រូបភាពលើផេក Casotr Sports
តាមអ្វីដែលលោកយល់ឃើញគឺអាណាព្យាបាលបានដឹងពីសារប្រយោជន៍នៃការហ្វឹកហាត់កីឡាដូចជាជួយដល់កូនៗឲ្យមានសុខភាពល្អ រាងកាយមាំមួន មានភាពរហ័សរហួន និងបង្កើនការទំនាក់ទំនងក្នុងសង្គមជាដើម។ មួយវិញទៀតនោះការហ្វឹកហាត់កីឡាបានជួយឲ្យក្មេងៗមិនយកពេលទំនេរទៅធ្វើអ្វីដែលឥតប្រយោជន៍ លេងទូរសព្ធជាដើមដោយផ្លាស់មករវល់ជាមួយការហ្វឹកហាត់បាល់ទះ បាល់បោះ ទៅវិញ។
គ្រូបង្វឹកជើងចាស់រូបនេះបន្ថែមទៀតថា ការយល់ឃើញរបស់អាណាព្យាបាលដូចរៀបរាប់ខាងលើនេះហើយទើបបច្ចុប្បន្ននេះសន្ទុះនៃការគាំទ្របាល់ទះ និងការលេងកីឡាមានអ្នកហ្វឹកហាត់ច្រើនដែលខុសពីជំនាន់លោកទាល់តែអ្នកស្រឡាញ់កីឡាខ្លាំងទើបចូលហ្វឹកហាត់ និងតស៊ូទៅបាន។

លោក សាន សុក្រិត
បញ្ជាក់ដែរថា លោក សាន សុក្រិត ជាអតីតគ្រូបង្វឹកបាល់ទះអាជីពដែលធ្លាប់មានបទពិសោធបង្ហាត់បង្រៀននៅតាមបណ្ដាក្លឹបធំៗ និងក្រុមជម្រើសជាតិទៀតផង។ បច្ចុប្បន្ននេះលោកនៅមិនត្រឹមតែបង្ហាត់បាល់ទះដល់សិស្សនោះទេថែមទាំងចូលរួមការប្រកួតជំរុញលើកទឹកចិត្តយុវជនផង។ ងាកមកវិស័យឯកជនវិញនៅតាមបណ្ដាសាលាអន្តរជាតិផ្សេងៗគឺមានដាក់បញ្ចូលកីឡាជាច្រើនប្រភេទ និងទទួលបានការគាំទ្រហ្វឹកហាត់បែបសុខភាពច្រើនរហូតមានធនធានអាចចូលរួមក្នុងការប្រកួតនានាផងដែរដូចជាពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ នេះមានសិស្សនិស្សិតមកចូលរួមក៏ច្រើនផងដែរ៕

រូបភាពលើផេក Casotr Sports
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


