កីឡា
ម៉ីម៉ី លីប្រូរបស់ក្រសួងមហាផ្ទៃមិនបានលេងពានសម្ដេច ស ខេង ជាប់ទៅបន្តសិក្សានៅអូស្ត្រាលី
កីឡាការិនីឆ្នើមរបស់ក្រុមបាល់ទះក្រសួងមហាផ្ទៃ ដែលគេស្គាល់ថា ម៉ីម៉ី មិនបានចូលរួមជួយក្រុមក្នុងការប្រកួតប្រជែងពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២៦ ដែលផ្នែកនារីនឹងចាប់ផ្ដើមនៅថ្ងៃទី២១ កុម្ភៈនេះ។

ម៉ីម៉ី ប្រកួតកន្លងទៅ
កីឡាការិនី ខូវ វីវៀន (ម៉ីម៉ី) បានឲ្យដឹងថា រូបគេពិតសោកស្ដាយដែលមិនបានចូលរួមក្នុងប្រកួតប្រជែងពានរង្វាន់សម្ដេច ក្រឡាហោម នៅពេលនេះ ព្រោះខំប្រឹងប្រែងហ្វឹកហាត់ជាយូរមកហើយ។ ដោយសារការពន្យាពេលការប្រកួតកន្លងមកទើបចៃដន្យដល់ថ្ងៃដែលខ្លួនត្រូវទៅអូស្ត្រាលី។ ប្រសិនបើបានលេងតែមួយប្រកួតក៏រូបគេអស់ចិត្តដែរ ប៉ុន្តែត្រូវហោះទៅថ្ងៃទី២០ កុម្ភៈ មុនបើកការប្រកួតមួយថ្ងៃ។

ម៉ីម៉ី ប្រកួតកន្លងទៅ
លីប្រូរបស់ក្រុមក្រសួងមហាផ្ទៃរូបនេះ អរគុណចំពោះអ្នកគាំទ្រដែលតែងតែស្រឡាញ់ និងលើកទឹកចិត្តដល់ខ្លួនក្នុងការប្រកួតកន្លងមក។ យ៉ាងណា ម៉ីម៉ីៗ ក៏សំណូមពរដល់អ្នកគាំទ្រសូមបន្តទៅទស្សនា និងលើកទឹកចិត្តកីឡាករ កីឡាការិនីទាំងអស់គ្នាក្នុងការប្រកួតពានរង្វាន់សម្ដេចក្រឡាហោម លើកទី៤នេះដើម្បីចូលរួមលើកស្ទួយវិស័យកីឡាបាល់ទះនៅកម្ពុជាឲ្យកាន់តែរីកចម្រើន។

ម៉ីម៉ី ប្រកួតកន្លងទៅ
បញ្ជាក់ដែរថា ខូវ វីវៀន ជាកីឡាការិនីនៃក្រុមបាល់ទះនារីក្រសួងមហាផ្ទៃ និងជាកីឡាការិនីដែលមានអ្នកគាំទ្រស្គាល់ច្រើន។ រូបគេលេងកីឡាបាល់ទះនេះប្រហែល ៥ឆ្នាំមកហើយតាំងពីមិនទាន់បញ្ចប់ការសិក្សាវិទ្យាល័យ។ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ កញ្ញានឹងត្រូវហោះទៅប្រទេសអូស្ត្រាលីដើម្បីបន្តការសិក្សាសកលវិទ្យាល័យរយៈពេល ៣ឆ្នាំ៕


ក្រុមកីឡាបាល់ទះក្រសួងមហាផ្ទៃ

ម៉ីម៉ី លីប្រូក្រសួងមហាផ្ទៃ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


