Connect with us

កីឡា

លោក​ គុណ ប៊ុនសាន ក្រុម​បាល់ទះ​នារី​ទាំង​នេះ​សុទ្ធតែ​ល្អ​មិន​អាច​មើល​ស្រាល​ក្នុង​ពាន​សម្ដេច​ ក្រឡាហោម​

បានផុស

នៅ

ការ​ប្រកួត​បាល់ទះ​ពាន​រង្វាន់​សម្ដេច​ ក្រឡាហោម​ លើក​ទី៤​ ផ្នែក​នារី​ចាប់​ផ្ដើម​បើក​ការ​ប្រកួត​នៅ​ថ្ងៃ​ទី២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ ស្អែក​នេះ​ហើយ​ ខណៈ​ក្រុម​ទាំង​៨​ បាន​ត្រៀម​ខ្លួម​រួច​ជា​ស្រេច​ដើម្បី​ប្រកួត​ប្រជែង​ក្នុង​វគ្គ​ជម្រុះ​ និង​បន្ត​ឆ្ពោះ​ទៅកាន់​ការ​គ្រង​ជើងឯក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​បាល់ទះ​នារី​របស់​ស្នងការរាជធានីភ្នំពេញ

លោក​ គុណ​ ប៊ុនសាន​ គ្រូ​បង្វឹកផ្នែក​នារី​របស់​ក្រុម​ស្នងការ​រាជធានីភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​សម្ដេច​ ក្រឡាហោម​ លើក​នេះ​គឺ​ក្រុម​បាន​ហ្វឹកហាត់ត្រៀម​​ជា​បន្តបន្ទាប់​មក​ហើយ។​ ប៉ុន្តែ​លើក​នេះ​ដោយ​សារ​តែ​កូន​ក្រុម​រវល់​លើ​ការ​សិក្សា​ច្រើន​ហេតុ​នេះ​ងាក​មក​ការ​ហ្វឹកហាត់​មិន​សូវ​ជា​គ្រប់គ្រាន់​នោះ​ឡើយ។​ យ៉ាងណា​អាច​ប្រកួតប្រជែង​ជា​មួយ​ក្រុម​ដទៃ​បាន។​

លោក​ គុណ​ ប៊ុនសាន និងសិស្ស

គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ទៀត​ថា​ នៅ​ពូល​ B ​ចាប់​អារម្មណ៍​ខ្លាំង​ពិសេស​សមត្ថភាព​ក្រុម​ល្អ​ដូច​គ្នា​ និង​ច្បាស់​ជា​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់។​ ក្រុម​អកសមុទ្រ​មាន​កីឡា​ការិនី​បរទេស​ដែល​ល្អ​ ចំណែក​ម្ចាស់​ពាន​ឆ្នាំ​ចាស់​មន្ទីរអប់រំ​ខេត្ត​ពោធិ៍សាត់​ក៏​ល្អ​ដែរ។​ ចំណែក​ពូល​របស់​លោក​គឺ​ពូល​ A​ នេះ​វិញ​ក្រុម​បាល់ទះ​ក្រសួង​មហាផ្ទៃ​ក៏​ល្អ​អាច​នឹង​ឈាន​ដល់​វគ្គ​សំខាន់​ៗ​ជា​មួយ​ស្នងការរាជធានីភ្នំពេញ​ដែរ​តាម​អ្វី​ដែល​លោក​បាន​គិត។​

លោក​ គុណ​ ប៊ុនសាន

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ពាន​រង្វាន់​សម្ដេច​ ក្រឡាហោម​ លើក​ទី៤​ ផ្នែក​បុរស​ជុំ​ទី២​ វគ្គ​១៦​ក្រុម​ចាប់​ផ្ដើម​ពី​ថ្ងៃទី២១​ កុម្ភៈ​ នេះ​ហើយ​ស្រប​ពេល​ផ្នែក​នារី​ចាប់​ផ្ដើម​នៅ​វគ្គ​ជម្រុះ​ក្នុង​ពូល​ផង​ដែរនៅ​ថ្ងៃ​ស្អែក​នេះ។​ ផ្នែក​នារី​ចែក​ចេញ​ជា​ពីរ​ពូល​គឺ​ពូល​ A​ រួម​មាន​ ស្នងការ ន.ប រាជធានីភ្នំពេញ​ CIA First International School សមាគមកីឡាបាល់ទះ​ក្រសួងមហាផ្ទៃ និង​ក្រុម​បាល់ទះ​ MAHAJAK ចំណែក​ពូល B រួម​មាន​ មន្ទីរអប់រំ​ ខេត្ត​កណ្ដាល​ មន្ទីរអប់រំ​ រាជធានីភ្នំពេញ​ មន្ទីរអប់រំ​ ខេត្ត​ពោធិ៍សាត់​ និង​ក្លឹប​បាល់ទះ​អក​សមុទ្រ៕​

កម្មវិធីប្រកួតស្អែក

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម