Connect with us

កីឡា

វីរបុរស បារាំង លោក Henry បានចុចឈ្មោះក្រុម អង់គ្លេស មួយ នឹងឈ្នះ UCL រដូវកាលនេះ

បានផុស

នៅ

វីរបុរសរបស់ក្រុមបាល់ទាត់ជម្រើសជាតិ បារាំង លោក Thierry Henry បានជ្រើសរើស Arsenal ដែលជាអតីតក្លិបរបស់លោក នឹងឈ្នះពានរង្វាន់ Champions League រដូវកាលនេះ។

កីឡាករ Arsenal
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Henry ហាក់មានភាពជឿជាក់យ៉ាងខ្លាំងលើ Arsenal ក្នុងរដូវកាល ២០២៥-២០២៦ ។ ចំណុចធំមួយ ដែលលោកមើលឃើញក្រុមកាំភ្លើងធំ នឹងអាចឈ្នះពាន UCL ដោយសារ លោកគិតថា ពួកគេក្នុងរដូវកាលនេះ គឺមានក្រុមមួយ ដែលល្អជាងក្រុមណាទាំងអស់នៅក្នុងតំបន់ អឺរ៉ុប។

លោក Thierry Henry

ថ្លែងក្រោយ Arsenal យកឈ្នះលើក្រុម Athletic Club ២-០ កាលពីថ្ងៃ អង្គារ៍ ទី ១៦ ខែ កញ្ញា កន្លងទៅ លោក Henry បាននិយាយអំពីក្រុម នឹងអាចឈ្នះពាន UCL រដូវកាលនេះ ថា៖ «នាពេលបច្ចុប្បន្ននេះ ខ្ញុំនឹងនិយាយ ថា គ្មាននរណាម្នាក់មានក្រុមដ៏ស៊ីជម្រៅដូច Arsenal ទេ ទាក់ទងនឹងគុណភាពក្រុម។ ក្រុមខ្លះ អាចផ្តល់ឱ្យពួកគេនូវជម្រើសដ៏ល្អ ដើម្បីចាប់ផ្តើមជម្រើស ១១ នាក់ដំបូង ប៉ុន្តែប្រសិនបើអ្នកមើលទៅលើ Arsenal វិញ គឺពួកគេមានក្រុមដ៏ល្អដល់ទៅ ២ ក្រុម។ ប៉ុន្តែឥឡូវនេះ និយាយដោយស្មោះត្រង់ទៅ វាត្រូវតែជាឆ្នាំ ដើម្បីឈ្នះអ្វីមួយ។ វាត្រូវតែ អ្នកមិនអាចរំលងបានទេ»

ទន្ទឹមនឹងនេះ លោក Henry ក៏បានលើកឡើង អំពីក្រុមមួយចំនួនទៀត ដូចជា Liverpool និង Manchester City ដែលពួកគេក៏អាចជាក្រុមគ្រោះថ្នាក់ នឹងប្រជែងពានរង្វាន់ UCL នៅរដូវកាលនេះផងដែរ៕

ក្រុម Liverpool និង Man City

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ pulsesports

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម