កីឡា
តើ វិសាខា ឬ ស្នងការរាជធានីភ្នំពេញ ឡើងវគ្គផ្តាច់ព្រ័ត្រ ពានសម្តេច ស ខេង ថ្ងៃស្អែក?
ការប្រកួតកីឡាបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៤ បានរកឃើញក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីចប់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ កាលពីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៦។
ក្រុមដែលបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺ ក្រុមស្នងការខេត្តកោះកុង កងពលធំអន្តរាគមន៍លេខ៣ ស្នងការរាជធានីភ្នំពេញ និងក្រុមវិសាខា។
ស្នងការខេត្តកោះកុង

ក្រុមស្នងការខេត្តកោះកុង បានក្លាយជាក្រុមមកពីខេត្តតែមួយគត់ដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយនេះជាកំណត់ត្រាថ្មីសម្រាប់ក្រុមស្ថិតនៅមាត់សមុទ្រមួយនេះ។ ពួកគេធ្វើបានយ៉ាងល្អនៅវគ្គ ១៦ ក្រុមចុងក្រោយបានឈ្នះ ក្រុមស្នងការខេត្តព្រៃវែង ៣-០ និងបានឈ្នះ ក្រុមស្នងការខេត្តព្រះសីហនុ ៣-១ នៅវគ្គ ៨ ក្រុមចុងក្រោយបន្តដំណើរទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
កងពលធំអន្តរាគមន៍លេខ

នេះអាចចាត់ទុកស្ថិតិថ្មីមួយដែលក្រុមកងពលធំអន្តរាគមន៍លេខ ៣ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីពួកគេបានយកឈ្នះក្រុមស្នងការខេត្តពោធិ៍សាត់ ដោយលទ្ធផល ៣-២ នៅវគ្គ ១៦ ក្រុមចុងក្រោយ និងបានទម្លាក់ក្រុមបញ្ជាការដ្ឋានអង្គរក្ស A នៅវគ្គ ៨ ក្រុមចុងក្រោយ តាមរយៈការយកឈ្នះដោយលទ្ធផល ៣-២។
ស្នងការរាជធានីភ្នំពេញ

ក្រុមស្នងការរាជធានីភ្នំពេញ ពិតជាធ្វើបានល្អឥតខ្ចោះស្របតាមសមត្ថភាពដែលពួកគេមាន។ នៅវគ្គ ១៦ ក្រុមចុងក្រោយ ពួកគេបានយកឈ្នះ ក្រុមស្នងការខេត្តត្បូងឃ្មុំ ដោយលទ្ធផល ៣-០ និងវគ្គ ៨ ក្រុមចុងក្រោយ បានបំបាក់ក្រុមការពារជើងឯកឆ្នាំចាស់ ស្នងការខេត្តស្វាយរៀង ដោយលទ្ធផល ៣-០ ដើម្បីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
វិសាខា

នៅវគ្គ ៨ ក្រុមចុងក្រោយ វិសាខា ធ្វើបានយ៉ាងល្អឥតខ្ចោះដោយបានបំបាក់ ក្រុមក្រសួងមហាផ្ទៃ ដោយលទ្ធផល ៣-០ មុនពេលបានឈ្នះ ក្រុមបញ្ជាការដ្ឋានអង្គរក្ស B ដោយទ្ធផល ៣-២ នៅវគ្គ ១៦ ក្រុមចុងក្រោយ។
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ក្រុមស្នងការខេត្តកោះកុង ជួប ក្រុមកងពលធំអន្តរាគមន៍លេខ ៣ ខណៈ ស្នងការរាជធានីភ្នំពេញ ជួប វិសាខា។ ជំនួបទាំងពីរគូនេះមានសមត្ថភាពប្រហាក់ប្រហែលគ្នាដែលពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំង។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺ ស្នងការរាជធានីភ្នំពេញ និង វិសាខា ដែលប្រៀបដូចជាការជួបគ្នាវគ្គផ្តាច់ព្រ័ត្រ។ ក្រុមទាំងពីរនេះមានកីឡាករល្អស្មើដៃគ្នាណាស់។ ស្នងការរាជធានីភ្នំពេញមានស្មាត់ឆ្នើមសញ្ជាតិគុយបា គឺ Raciel Hereera និងកីឡាករ រុន សុជា, ចាន់ វាសនា ព្រមទាំងអ្នកប៉ះសេ យ៉ុន ខេមរៈ។

ចំណែក វិសាខា វិញមានអ្នកប៉ះសេសញ្ជាតិហ្វីលីពីនដ៏ឆ្នើមគឺ Retamar ដែលជាកម្លាំងសំខាន់ផ្តល់បាល់ឲ្យតារាឆ្នើម គួន ម៉ុម និង ពិន សារ៉ុន ផ្តាច់។ ជាមួយគ្នានេះ ពួកគេក៏មានកីឡាករល្អជាច្រើនទៀតដូចជា លឹម ចិត្រា, មួន និមល, សេង គីមហាប់ ជាដើម។
សូមបញ្ជាក់ថា ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅរសៀល ថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅវិមាន ពហុកីឡដ្ឋានជាតិអូឡាំពិក៕
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


