កីឡា
លោក សាន សុក្រិត លើកឡើងពីចំណុចខ្លាំងរបស់ក្នុងស្នងការ និងស្រឡាញ់ក្រុមនេះដដែលពេលប៉ះវិសាខា
លោក សាន សុក្រិត សរសើរមិនដាច់ពីមាត់ចំពោះការលេងដ៏ល្អរបស់ក្រុមបាល់ទះស្នងការរាជធានីភ្នំពេញ ពិសេសការប៉ះស្នងការ ន.ប ខេត្តស្វាយរៀង កាលពីម្សិលមិញនេះតែម្ដង ពោលលេងដោយយល់ពីសាច់បាល់ និងដឹងពីដៃគូបានច្បាស់ល្អណាស់។

លោក សាន សុក្រិត
អតីតគ្រូបង្វឹកបាល់ទះជើងចាស់លោក សាន សុក្រិត បានឲ្យដឹងថា ការប្រកួតម្សិលមិញលោកក៏បានទៅទស្សនាផ្ទាល់ផងដែរគឺមើលឃើញថាក្រុមស្នងការរាជធានីភ្នំពេញលេងស្មើដៃគ្នាល្អណាស់ពិសេសភាពវៃឆ្លាតរបស់អ្នកប៉ះសេចែកបាល់បានល្អ។

រូបភាពលើផេកស្នងការរាជធានីភ្នំពេញ
គ្រូបង្វឹកជើងចាស់រូបនេះបន្ថែមទៀតថា ចំណុចល្អផ្សេងទៀតរបស់ស្នងការរាជធានីភ្នំពេញគឺការចាប់សេវាបានល្អទាំងក្រុម និងមួយទៀតនោះគឺការលោតធ្វើរនាំងធំល្អ។ ពោលរនាំងកណ្ដាលរបស់ស្នងការរាជធានីភ្នំពេញគឺឆ្លាតយល់ពីស្ថានភាពគូភាគីលេងនៅក្នុងចំណុចណា ចំណុចខ្លាំង និងចំណុចខ្សោយត្រង់ណា។

រូបភាពលើផេកស្នងការរាជធានីភ្នំពេញ
លោក សាន សុក្រិត បន្តទៀតថា វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាងស្នងការរាជធានីភ្នំពេញ និងវិសាខា លោកគិតថា ៥០-៥០% ដូចគ្នា ប៉ុន្តែលោកនៅតែស្រឡាញ់ខាងស្នងការដដែល។ ទាំងពីរក្រុមនេះមានចំណុចខ្លាំង និងចំណុចខ្សោយដូចគ្នា ហេតុដូចនេះអាស្រ័យលើគ្រូរៀងៗខ្លួនមើលឃើញពីចំណុចខ្សោយរបស់ដៃគូ និងរៀបចំយុទ្ធសាស្ត្រតែប៉ុណ្ណោះ។ គ្រូក្រុមណារៀបចំបានល្អជាងក្រុមនោះនឹងឈ្នះការប្រកួតបានឡើងទៅវគ្គផ្ដាច់ព្រ័ត្របន្តទៀត។ ចំពោះសមត្ថភាពកីឡាករគឺមានដូចគ្នា ល្អដូចគ្នា ប៉ុន្តែលោកនៅតែសរសើរភាពរីកចម្រើនសមត្ថភាព និងការយល់ដឹងច្បាស់អំពីការលេងរបស់ដៃគូនៃក្រុមកីឡាករស្នងការរាជធានីភ្នំពេញ។

រូបភាពលើផេកស្នងការរាជធានីភ្នំពេញ
បញ្ជាក់ដែរថា វគ្គ ៨ក្រុមចុងក្រោយពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ ម្សិលមិញនេះគឺកក្រើតវិស័យបាល់ទះតែម្ដងពិសេសការប៉ះគ្នារវាងក្រុមធំៗដូចជាស្នងការរាជធានីភ្នំពេញ ស្វាយរៀង មហាផ្ទៃ និងវិសាខា នេះតែម្ដង។ ក្រុមស្នងការរាជធានីភ្នំពេញ បានទម្លាក់ម្ចាស់ពានឆ្នាំចាស់ ស្នងការ ន.ប ខេត្តស្វាយរៀង ៣-០ មិនឲ្យតដៃ ស្របពេល វិសាខា ទម្លាក់ក្រុមខ្លាំង ក្រសួងមហាផ្ទៃ ៣-០ ដូចគ្នាបានឡើងទៅវគ្គពាក់កណ្ដាល។ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រស្អែកនេះគឺក្រុមស្នងការរាជធានីភ្នំពេញ ប៉ះ វិសាខា ចំណែក ស្នងការ ន.ប ខេត្តកោះកុង ប៉ះ កងពលធំអន្តរាគមន៍លេខ៣៕

រូបភាពលើផេកស្នងការរាជធានីភ្នំពេញ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


