កីឡា
ត្រៀមកក្រើក! សំបុត្រជិត ១ ម៉ឺនសន្លឹកលក់អស់ មុន ភ្នំពេញក្រោន ប៉ះ ព្រះខ័នរាជស្វាយរៀង
សំបុត្រចូលរួមទស្សនាការប្រកួត រវាង ភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ត្រូវបានលក់អស់ជិត ១ ម៉ឺនសន្លឹកហើយ។

តាមការប្រកាសរបស់ ក្លិបភ្នំពេញក្រោន បានឲ្យដឹងថា សំបុត្របឋម ត្រូវបានបើកលក់អស់ចំនួន ៣៥០០ សន្លឹក កាលពីថ្ងៃទី១៨ ខែកុម្ភៈ និងនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះ សំបុត្រចំនួន ៦០០០ សន្លឹកត្រូវបានលក់អស់ទៀត។ គិតត្រឹមពេលនេះ សំបុត្រចំនួន ៩៥០០ សន្លឹកត្រូវបានលក់អស់ជាផ្លូវការ។
ការប្រកួតនៅសល់ប្រមាណ ៦ ថ្ងៃទៀតទើបដល់ ថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៦ ដូច្នេះសំបុត្រនឹងត្រូវបានលក់អស់កាន់តែច្រើនទៀត។ នៅមិនទាន់ដឹងពីចំនួនសំបុត្រដែលត្រូវបានបើកលក់សរុបទេ ប៉ុន្តែកន្លែងអង្គុយនៃ ពហុកីឡដ្ឋានជាតិអូឡាំពិកអាចផ្ទុកបានប្រមាណ ៣ ម៉ឺននាក់។

សូមបញ្ជាក់ថា សំបុត្រមាន ២ ប្រភេទគឺ តម្លៃ ១៤០០០ រៀល បញ្ចុះតម្លៃមកត្រឹម ១២០០០ រៀល សម្រាប់កន្លែងគ្មានដំបូល និងតម្លៃ ២០០០០ រៀល បញ្ចុះតម្លៃត្រឹម ១៦០០០ រៀល សម្រាប់កន្លែងមានដំបូង។
ជាមួយគ្នានេះ ព្រះខ័នរាជស្វាយរៀង ក៏បានបើកការលក់សំបុត្រសម្រាប់ទស្សនាជើងទី២ នាថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង នឹងប្រកួតគ្នាវគ្គ ៨ ក្រុមចុងក្រោយ ពានរង្វាន់ AFC Challenge League ដើម្បីជ្រើសរើស ១ ក្រុមឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
អត្ថបទ៖ វិរបុត្រ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


