Connect with us

កីឡា

លោក Pep Muñoz ប្រាប់​ពី​អារម្មណ៍​ធ្លាប់​តែ​ដឹក​នាំ​ តែ​ពេល​នេះ​មក​ទស្សនា​ផ្ទាល់​ពិត​ជា​រីក​រាយ

បានផុស

នៅ

លោក Pep Muñoz អតីត​គ្រូ​បង្វឹក​ព្រះខ័ន​រាជ​ស្វាយរៀង បាន​ចំណាយ​ពេល​មក​ទស្សនា​ផ្ទាល់​សម្រាប់​ការ​ប្រកួត​រវាង ភ្នំពេញក្រោន និង​ព្រះ​ខ័ន​រាជ​ស្វាយរៀង វេលា​ម៉ោង ៧ យប់​នេះ ជើង​ទី១ វគ្គ​ ៨ ក្រុម​ចុង​ក្រោយ​ ពាន​រង្វាន់ AFC Challenge League រដូវ​កាល ២០២៥-២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ធ្លាប់​តែ​ដឹក​នាំ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង លេង​តទល់​នឹង ភ្នំពេញ​ក្រោន ក្នុង​នាម​ជា​គ្រូ​បង្វឹក ប៉ុន្តែ​នៅ​ពេល​នេះ លោក​មក​​ទស្សនា​ផ្ទាល់​​ក្នុង​នាម​ជា​អ្ន​ក​គាំទ្រ​បាល់​ទាត់​ម្នាក់ ដូច្នេះ​ពិត​ជា​ពិសេស​សម្រាប់​លោក។

លោក Pep Muñoz បាន​ប្រាប់​«កម្ពុជា​ថ្មី»​ថា ៖«ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​ចំពោះ​កម្រិត​​សមត្ថភាព​របស់​ក្រុម​ទាំង​ពីរ​នៅ​រដូវ​កាល​នេះ។ ខ្ញុំ​មក​​ពី​ប្រទេស​ឥណ្ឌូណេស៊ី​ដើម្បី​ទស្សនា​ផ្ទាល់ ហើយ​ខ្ញុំ​ជឿ​ជាក់​ថា ក្រុម​កម្ពុជា និង​កីឡាករ​កម្ពុជា​មាន​កម្រិត​ប្រហែល​គ្នា ឬ​ខ្លាំង​ជាង»។

ទោះ​បី​ជា​យ៉ាង​ណា លោក​មិន​និយាយ​អ្វី​ច្រើន​ពី​ការ​ប្រកួត ឬ​សមត្ថភាព​របស់​ក្រុម​ទាំង​ពីរ​ឡើយ ពី​ព្រោះ​នេះ​ជា​ការ​ប្រកួត​ជើង​ទី១ ហើយ​ក្រុម​នីមួយ​ៗ​អាច​មាន​ប្រយុទ្ធសាស្ត្រ​ពេញ​លេញ​សម្រាប់​ជើង​ទី​២​នៅ​សប្តាហ៍​ក្រោយ។

អតីត​គ្រូ​បង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​និយាយ​ថា ៖«ការ​ប្រកួត​នេះពិត​ជា​សំខាន់​ណាស់​សម្រាប់​ក្រុម​ទាំង​ពីរ ប៉ុន្តែ​យើង​ត្រូវ​ចាំ​ថា នេះ​ទើប​តែ​ជើង​ទី១​ប៉ុណ្ណោះ មិន​ទាន់​សម្រេច​យ៉ាង​ណា​នោះ​ទេ ​ចាំ​ជើង​ទី២​នៅ​សប្តាហ៍​ក្រោយ»។

លោក Pep Muñoz បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​អេស្ប៉ាញ មក​កាន់​ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​កិច្ច​ការ​ផ្ទាល់​ខ្លួន ​នៅ​ក្នុង​សប្តាហ័​នេះ​ ហើយ​បន្ទាប់​មក​លោក​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា​ទស្សនា​ការ​ប្រកួត​របស់​ក្រុម​ដែល​លោក​ធ្លាប់​ដឹក​នាំ។ លោកបាន​ដឹក​នាំ ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង ពីរ​រដូវ​កាល​ដោយ​បាន​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា ២ ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន ១ និង​ជើង​ឯក​រង​ AFC Challenge League៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម