កីឡា
គ្រូប្រដាល់ចាស់-ថ្មី មានក្លឹបកាន់អស់ហើយនៅតែលោក ឡៅ ស៊ីណាត មិនទាន់ចេញបង្កើតនិងគេនៅឡើយទេ
គ្រូប្រដាល់ចាស់-ថ្មី ឥលូវនេះកំពុងកាកកប និងបានបើកក្លឹបប្រដាល់ជាហូរហែដើម្បីចូលរួមលើកស្ទួយវិស័យកីឡាមួយនេះផង និងដើម្បីជីវភាពរស់នៅប្រចាំថ្ងៃផង ខណៈអតីតជើងខ្លាំងលោក ឡៅ ស៊ីណាត នៅមិនទាន់ចេញបង្កើតដូចគេនៅឡើយទេ។

លោក ឡៅ ស៊ីណាត
លោក ឡៅ ស៊ីណាត បានឲ្យដឹងថា ពាក់ព័ន្ធនិងការបើកក្លឹបប្រដាល់នេះលោកក៏មានចិត្តចង់ដូចគ្រូផ្សេងៗ ប៉ុន្តែមិនមានលទ្ធភាព។ ការបើកក្លឹបមួយត្រូវចំណាយច្រើនពិសេសលើការហូបចុករបស់សិស្សជាដើម។ អំឡុងពេលនេះលោកមិនទាន់មានលទ្ធផលនោះឡើយ។

លោក ឡៅ ស៊ីណាត ពេលបង្ហាត់ថ្នាល
អតីតអ្នកប្រដាល់ល្បីឈ្មោះរូបនេះបន្ថែមទៀតថា មួយវិញទៀតលោកក៏មានភារកិច្ចជួយបង្ហាត់ក្មេងៗនៅក្លឹបទ័ពពិសេសឆត្រយោង ៩១១ ផងទើបមិនទាន់គិតរឿងបើកក្លឹបប្រដាល់ផ្ទាល់ខ្លួនដូចគ្រូៗផ្សេងនោះ។ នៅជំហានបន្ទាប់ប្រសិនបើមានលទ្ធភាព ឬឱកាសល្អពេលណានោះលោកក៏ចង់មានក្លឹប និងចង់បណ្ដុះធនធានដោយផ្ទាល់ដៃខ្លួនឯងផងដែរ។

លោក ឡៅ ស៊ីណាត និងប្អូនៗ
បញ្ជាក់ដែរថា បច្ចប្បន្ននេះវិស័យប្រដាល់កំពុងមានការគាំទ្រច្រើន និងសំបូរម្ចាស់ឧបត្ថម្ភទៀតផង។ សន្ទុះនៃការគាំទ្រប្រដាល់នេះមានកាន់តែខ្លាំងក្លឹបបង្កើតថ្មីក៏ចេះតែកើនផងដែរ។ បច្ចុប្បន្នក្លឹបធំៗ និងកំពុងជោគជ័យមានដូចក្លឹបលោក ពេជ្រ សុផាន់ ក្លឹបលោក ធន់ សុភា ក្លឹបលោក សេន ប៊ុនថេន ក្លឹបលោក រិកគី ក្លឹបលោក អេភូថង ក្លឹបលោក ផាត សុដា ក្លឹបលោក បឺត ខាំ ក្លឹបលោក ឈុត សេរី និងបណ្ដាក្លឹបជាច្រើនទៀត។ លោក ឡៅ ស៊ីណាត ជាអតីតអ្នកប្រដាល់ជើងចាស់ល្បីឈ្មោះមួយរូបនៅកម្ពុជា។ លោកជាកីឡាករវាយក្បាច់ និងសំបូរស្នៀតប្រយុទ្ធកាលជំនាន់នៅប្រកួត។ បច្ចុប្បន្នលោកជាគ្រូជំនួយនៅក្លឹបទ័ពពិសេសឆត្រយោង ៩១១ និងជាគ្រូនៅជម្រើសជាតិផងដែរ៕

លោក ឡៅ ស៊ីណាត កាលនៅប្រកួត

អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


