កីឡា
ក្លឹបបាល់ទះស្នងការរាជធានីភ្នំពេញ មិនហាមឃាត់ចំពោះកីឡាករចេញលេងក្រៅផ្លូវការទេ ប៉ុន្តែអាចមានការប៉ះពាល់
គ្រូជំនួយក្លឹបបាល់ទះស្នងការរាជ ន.ប រាជធានីភ្នំពេញ ថាក្លឹបផ្ទាល់មិនបានហាមឃាត់កីឡាករណាដែលចង់ចេញលេងបាល់ក្រៅផ្លូវការនោះទេ ប៉ុន្តែក្លឹបក៏មិនលើកទឹកចិត្តនោះដែរ ព្រោះដោយសារអាចប៉ះពាល់ដល់ទម្រង់ហ្វឹកហាត់ ឬលេងផ្លូវការ។

ក្រុមស្នងការរាជធានីភ្នំពេញ
លោក ប្រាក់ សារ៉ាន់ឌី គ្រូជំនួនក្លឹបបាល់ទះស្នងការ ន.ប រាជធានីភ្នំពេញ បានឲ្យដឹងថាចំពោះក្លឹបផ្ទាល់មិនមានហាមឃាត់កីឡាករណាមួយចង់ទៅលេងបាល់ក្រៅផ្លូវការនៅតាមតារាងផ្សេងៗនោះឡើយ។ ប្រសិនបើកីឡាករចង់ចេញលេងគឺអាចចេញទៅបាន។
គ្រូបង្វឹកខាងលើបន្ថែមទៀតថា យ៉ាងណាកីឡាករក្នុងក្លឹបខ្លួនឯងក៏មិនសូវចង់ចេញប្រកួតលក្ខណៈក្រៅផ្លូវការនោះដែរកន្លងមក។ ប៉ុន្តែក្លឹបក៏មិនលើកទឹកចិត្តកីឡាករឲ្យចេញទៅលេងក្រៅផ្លូវការដែរដោយសារបារម្ភប៉ះពាល់ដល់ទម្រង់ហ្វឹកហាត់ផ្លូវការ និងការលេងខុសគ្នាតាមជាក់ស្ដែងខាងក្រៅ។ នៅក្លឹបកីឡាករហ្វឹកហាត់ទៅតាមជំនាញតួនាទីរបស់ខ្លួន ដូច្នេះម្នាក់ៗសាំង និងកើនឡើងសមត្ថភាពទៅតាមផ្នែកនោះ។ ការលេងនៅខាងក្រៅម្នាក់ៗមានចិត្តចង់ឈ្នះចាញ់ ដូច្នេះទម្រង់លេង ឬការចាញ់ឈ្នះធ្វើឲ្យប៉ះពាល់អារម្មណ៍ខ្លាំងផងដែរ។

លោក ប្រាក់ សារ៉ាន់ឌី
បញ្ជាក់ដែរថា ក្លឹបបាល់ទះស្នងការ ន.ប រាជធានីភ្នំពេញ ជាក្លឹបធំមួយនៅកម្ពុជា និងសំបូរយុវជនលេចធ្លោ។ នៅថ្មីៗនេះក្លឹបខាងលើទទួលបានជោគជ័យជាខ្លាំងបន្ទាប់ពីបានឈ្នះពានសម្ដេច ក្រឡាហោម លើកទី៤ ដើមខែមីនា ឆ្នាំ២០២៦។ ក្រោយបញ្ចប់ការប្រកួតផ្លូវការរួចរាល់ហើយនោះគេឃើញកីឡាករអាជីពនៅតាមក្លឹបបាល់ទះមួយចំនួនក្នុងប្រទេសកម្ពុជាចេញលេងបាល់ក្រៅផ្លូវការ និងមានអ្នកខ្លះចេញទៅប្រកួតលក្ខណៈស្ដង់ដាតាមប្រទេសជិតខាងផងដែរ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


