Connect with us

កីឡា

សហព័ន្ធ​កីឡា​បាល់ទាត់​លើ​តុ​ ការ​ឧបត្ថម្ភ​ពី​ CHN Sports ​រយៈពេល​ ២ឆ្នាំ​នឹង​​សម្រាល​បន្ទុក​ចំណាយ​បាន​ច្រើន​

បានផុស

នៅ

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​លើ​តុ​កម្ពុជា​ ថា​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​ក្រុម​ហ៊ុន​ CHN Sports​ ​នឹង​ជួយ​សម្រាល​បន្ទុក​ការ​ចំណាយ​លើ​សម្ភារ​ សំលៀកបំពាក់​ ​ស្បែក​ជើង​ និងកាបូប​បាន​ច្រើន​ក្នុង​រយៈពេល​ ២ឆ្នាំ​ខាង​មុខ​នេះពិសេស​អំឡុង​ការ​ចេញ​ទៅ​ប្រកួត​កម្រិត​អន្តរជាតិ​ផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​ចុះ​ MOU

លោក​ ម៉ក់ ចាន់ភិរុណ​ អគ្គលេខាធិការ​សហព័ន្ធ​បាល់ទាត់​លើ​តុ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ រយៈពេល​ ២ឆ្នាំ​ដែល​ក្រុម​ហ៊ុន​សម្ភារ​កីឡា​ CHN Sports​ នឹង​ជួយ​ដល់​សហព័ន្ធ​នេះ​គឺ​​​សម្រាល​បន្ទុក​ច្រើន​ពិសេស​ថវិកា​ដែល​នឹង​ត្រូវ​ចំណាយ​លើ​សម្ភារ​ ឬ​សំលៀកបំពាក់​ផ្សេងៗ​នោះ។​ ដោយ​សារ​តែ​សហព័ន្ធ​បាល់ទាត់​លើ​តុ​កម្ពុជា​ពុំ​ទាន់​ទទួល​បាន​កញ្ចប់​ថវិកា​អភិវឌ្ឍន៍​ពី​ក្រសួង​អប់រំ​នៅ​ឡើយ​ទេ​ ដូច្នេះ​​ការ​ហ្វឹកហាត់​ជួប​ការ​លំបាក​ច្រើននា​ពេល​កន្លង​ទៅ។​ យ៉ាងណា​ទាំង​គ្រូ​បង្វឹក​ កីឡាករ កីឡាការិនី​នៅ​តែ​បន្តខំប្រឹង​ប្រែង​ដើម្បី​ដណ្ដើម​ស្នាដៃ​ជូន​ជាតិ។​

តំណាង​សហព័ន្ធ​ខាង​លើ​នេះ​ បង្ហាញ​នូវ​ភាព​សប្បាយ​រីករាយ​ជា​ខ្លាំង​ចំពោះ​ការ​បើក​សករាជ​ថ្មី​ដែល​មាន​ក្រុមហ៊ុន​ឯកជន​បាន​ចូលរួម​ជំរុញ​អភិឌ្ឍន៍​កីឡា​មួយ​នេះ​ឲ្យ​កាន់​តែ​មាន​ការ​ទទួល​ស្គាល់​ និង​រីកចម្រើន​នៅ​កម្ពុជា។​ លើស​ពី​នេះ​ទៅ​ទៀត​ក្រុម​ហ៊ុន​នឹង​ផ្ដល់​ទីតាំង​ប្រកួត​ជ្រើស​រើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​ក្នុង​បរិវេណ​ផ្សារ​ YUPIN Mall ដើម្បី​ជួយ​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​នេះ​ទៀត​ផង។​

ទិដ្ឋភាព​ចុះ​ MOU

ចំណែក​លោក​ Liu Ru Bing អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុនបាន​លើក​ឡើង​ថា​ កម្ពុជា​-ចិន​ ជា​មិត្ត​និង​គ្នា​ជា​យូរ​ណាស់​មក​ហើយ​ដែល​ទំនាក់ទំនង​នេះ​ជ្រាលជ្រៅ​ និង​មិន​អាច​កាត់​ថ្លៃ​បាន។​ ស្រប​ពេល​លោក​ផ្ទាល់​បាន​មក​ប្រកប​របរ​រកស៊ី​នៅ​កម្ពុជា​ផង​នោះ​​ ដូច្នេះ​លោក​ស្រឡាញ់​ចូល​ចិត្ត​ និង​ចង់​ចូលរួម​អភិ​​វឌ្ឍន៍​វិស័យ​កីឡា​នៅ​ទី​នេះ​ឲ្យ​មាន​ការ​រីកចម្រើ​ផង​ដែរ។​ នៅ​ប្រទេស​ចិន​មាន​ភាព​រីកចម្រើន​ និង​សំបូរ​ធនធាន​មាន​សមត្ថភាព​ ដូច្នេះ​លោក​នឹង​ជួយ​រក​គ្រូ​ដែល​មាន​បទ​ពិសោធ​ច្រើន​មក​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​កម្ពុជា​ និង​បណ្ដុះ​កីឡាករ​ កីឡាការិនី​បាល់ទាត់​លើ​តុ​កម្ពុជា​ឲ្យ​កាន់​តែ​មាន​សមត្ថភាព​ល្អ​ និង​ឈាន​ដល់​ការ​ប្រកួត​មួយ​ដែល​ខ្លាំង​លើ​ឆាក​អន្តរជាតិ​នៅ​ថ្ងៃ​ខាង​មុខ។​

ទិដ្ឋភាព​ចុះ​ MOU

បញ្ជាក់​ដែរ​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី៦​ ខែ​មេសា​ ឆ្នាំ​២០២៦​ នេះ​សហព័ន្ធ​កីឡា​បាល់ទាត់​លើ​តុ​កម្ពុជា​ បានចុះអនុស្សារណៈ (MOU) ​លើ​ការ​ឧបត្ថម្ភ​សំលៀកបំពាក់​ចេញ​ប្រកួត​ជា​ផ្លូវ​ការ​ និង​ស្បែក​ជើង​ ​កាបូប​ជា​ដើម​រយៈពេល​ ២ឆ្នាំ៕​

ទិដ្ឋភាព​ចុះ​ MOU

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម