កីឡា
Man City បង្កើតប្រវត្តិសាស្ត្រដំបូងឡើងវគ្គផ្តាច់ព្រ័ត្រ UCL ក្រោយឈ្នះ PSG ពីរជើង៤-១
ក្រុមមេឃខៀវ Manchester City បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនក្រោមការដឹកនាំរបស់អ្នកចាត់ការ Guardiola បន្ទាប់ពីយកឈ្នះ PSG ទាំងពីរជើង ៤-១។

ការប្រកួតជើងទី២យប់មិញនៅក្នុងផ្ទះរបស់ខ្លួន Man City បានទម្លាយសំណាញ់ទីរបស់ភ្ញៀវ PSG ២គ្រាប់ដោយមិនឲ្យគូប្រជែងតដៃបានសូម្បីមួយគ្រាប់ឡើយ។ គ្រាប់បាល់ទាំងពីរនេះជាគុណសម្បត្តិរបស់កីឡាករតែម្នាក់គត់គឺ Riyad Mahrez ដែលរកបាននៅវគ្គទី១មួយគ្រាប់ និងវគ្គទី២មួយគ្រាប់។

កាលពីជើងទី១ នៅទឹកដីរបស់ PSG ក្រុមខ្លាំងរបស់អង់គ្លេសបានយកឈ្នះ២-១ ដែលពេលនោះ Riyad Mahrez ក៏បាន១គ្រាប់ដែរ ដូច្នេះសរុបទាំងពីរជើងទទួលបានជ័យជម្នះដោយលទ្ធផល ៤-១។

ក្រៅពីរកគ្រាប់បាល់មិនបានហើយ ក្រុមភ្ញៀវ PSG បាត់បង់កីឡាករម្នាក់ទៀតនៅវគ្គទី២ បន្ទាប់ពីខ្សែបម្រើ Angel Di Maria ទទួលបានកាតក្រហមបណ្តេញចេញពីទីលាន។

វាជាកំណត់ត្រាប្រវត្តិសាស្ត្រលើកដំបូងរបស់ Manchester City ដែលបានឈានឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់កំពូលអឺរ៉ុប Champions League ពោលគឺរយៈពេល១៤១ឆ្នាំ បន្ទាប់ពីក្លឹបនេះត្រូវបានបង្កើតឡើងជាផ្លូវនៅឆ្នាំ១៨៨០។

City ក៏ជាក្លឹបមមកពីអង់គ្លេសទី១ដែលបានឈ្នះការប្រកួត៧លើកជាប់គ្នានៅពានរង្វាន់ Champions League ឬ European Cup។
នៅវគ្គផ្តាច់ព្រ័ត្រ Man City នឹងត្រូវជួបរវាងក្រុម Chelsea ឬ Real Madrid ដែលត្រូវប្រកួតជើងទី១យប់នេះ បន្ទាប់ពីជើងទី១ស្មើគ្នា ១-១៕
អត្ថបទ៖ វីរបុត្រ
ប្រភពរូប៖ Dailymail
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


