កីឡា
សហព័ន្ធកីឡា ត្រៀមបញ្ជូនក្រុមជម្រើសជាតិ ចូលរួមប្រកួត ទូកកានូ កាយ៉ាក់និងរ៉ូអ៊ីង នៅស៊ីហ្គេមវៀតណាម
សម្រាប់ការត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយប្រទេសវៀតណាម ដែលគ្រោងនឹងចាប់ ផ្តើមដំណើរការពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សហព័ន្ធកីឡាទូកកានូ-កាយ៉ាក់និងរ៉ូអ៊ីងកម្ពុជា បានត្រៀមបញ្ជូនក្រុមជម្រើសជាតិចូលរួមប្រកួតប្រជែងលើវិញ្ញាសាទូកកានូ កាយ៉ាក់និងរ៉ូអ៊ីង ខណៈវិញ្ញាសាទូកនាគខ្នាតអន្តរជាតិ គឺម្ចាស់ផ្ទះស៊ីហ្គេមវៀតណាម មិនបានដាក់ឲ្យមានការប្រកួតឡើយ។
សូមបញ្ជាក់ថា ម្ចាស់ផ្ទះវៀតណាម បានបញ្ជាក់វិញ្ញាសាលើប្រភេទកីឡាទូករ៉ូអ៊ីង មានវិញ្ញាសាបុរសចំនួន៨វិញ្ញាសានិងនារី ៨វិញ្ញាសា។ ប្រភេទកីឡាទូកកានូ មានផ្នែកបុរស៣វិញ្ញាសានិង នារី៨វិញ្ញាសា ខណៈប្រភេទទូកកាយ៉ាក់ មានផ្នែកបុរស ៤វិញ្ញាសា និងនារី៤ វិញ្ញាសា។
ពេលនេះសហព័ន្ធកីឡាទូកកានូ កាយ៉ាក់ និងរ៉ូអ៊ីងកម្ពុជា មិនទាន់កំណត់ពីប្រភេទវិញ្ញាសាណាខ្លះ ដែលត្រូវចូលរួមប្រកួតប្រ ជែងស៊ីហ្គេមចុងឆ្នាំនេះនៅឡើយទេ ដោយហ្វឹកហាត់ជារួមតាមប្រភេទវិញ្ញាសានីមួយៗ ហើយនៅពេលជិតដល់ពេលវេលាកំណត់ទើបមានការកំណត់វិញ្ញាសា ដែលត្រូវចូលរួមប្រកួតតែម្តង។

បើតាមលោក គង់ សុភាព គ្រូជំនួយក្រុម ជម្រើសជាតិនៃសហព័ន្ធកីឡាទូកកានូ-កាយ៉ាក់ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជាក់ប្រាប់ឲ្យ ដឹងនោះថា ដោយសារតែកូវីដ ១៩នៅមិន ទាន់ស្ងប់ស្ងាត់នោះក្រុមកីឡាករ កីឡាការិ នីទូកកានូ-កាយ៉ាក់ និងរ៉ូអ៊ីងនៅបន្តហ្វឹក ហាត់តាមផ្ទះ។ ក្រុមជម្រើសជាតិមានកីឡាករចំនួន ២២នាក់ កីឡាការិនីចំនួន៦នាក់ គ្រូបង្វឹកម្នាក់ និងគ្រូជំនួយ៣នាក់ ដែលបាននិងកំពុងបន្តហ្វឹកហាត់តាមផ្ទះ ដោយគ្រូត្រួតពិនិត្យតាមអនឡាញ។ ពួកគេហ្វឹកហាត់មួយថ្ងៃ ៥ម៉ោង គឺព្រឹកហាត់៣ ម៉ោង និងល្ងាចហាត់រយៈពេល២ម៉ោងការហ្វឹកហាត់ គឺផ្ដោតលើការរក្សាកម្លាំងកាយរួមជាមួយបច្ចេកទេសមូលដ្ឋាននៃប្រភេទវិញ្ញាសានីមួយៗ៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុបញ្ជូនអត្តពលិក៨រូបទៅហាត់នៅចិន៣ខែត្រៀមសម្រាប់ស៊ីហ្គេមចុងឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ



