កីឡា
អបអរសាទរ Chelsea ឈ្នះជើងឯកកំពូលអឺរ៉ុប UCL ២០២១
ក្រុមតោខៀវ Chelsea បានក្លាយជាអធិរាជសមរភូមិវាលស្មៅក្របខណ្ឌកំពូលអឺរ៉ុប UEFA Champions League រដូវកាល២០២០-២០២១ បន្ទាប់ពីទទួលបានជ័យជម្នះលើគូប្រជែងមកពីអង់គ្លេសជាមួយគ្នា Manchester City ដោយលទ្ធផល ១-០។

បន្ទាប់ពីដំណើរការប្រកួតវគ្គជម្រុះជាបន្តបន្ទាប់អស់រយៈពេលជាច្រើនខែមក ការប្រកួតចុងក្រោយធ្វើឡើងនៅទីក្រុង Porto ប្រទេសព័រទុយហ្គាល់ ដែលក្រុមចុងក្រោយទាំងពីរគឺសុទ្ធតែប្រចាំនៅលីគកំពូលអង្គអង់គ្លេស។

វគ្គផ្តាច់ព្រ័ត្រយប់មិញនេះគ្រាប់បាល់កើតឡើងតែ១គ្រាប់គត់ដែលជាគ្រាប់បាល់ជ័យជម្នះធ្វើបានសម្រេចដោយខ្សែប្រយុទ្ធ Kai Haverts នៅនាទី៤២នៃវគ្គទី១ បន្ទាប់ពី Mason Mount បញ្ជូនបាល់ឲ្យយ៉ាងល្អឥតខ្ចោះ ស្របពេលតំបន់ការពារកណ្តាលរបស់មេឃខៀវ Man City ហាក់ចន្លោះប្រហោង។

យប់មិញនេះ Chelsea ធ្វើបានយ៉ាងល្អទាំងតំបន់ការពារ បម្រើ និងប្រយុទ្ធសម្រាប់៤៥នាទីដំបូង បើទោះបីជា Manchester City បានគ្រប់គ្រងបាល់ច្រើនជាងក៏ដោយ។ វគ្គទី២ Man City រឹតតែគ្រប់គ្រងបាល់ច្រើនឡើង និងដាក់សម្ពាធខ្លាំង ប៉ុន្តែតោខៀវបានប្រឹងការពារយ៉ាងល្អ។

ជ័យជម្នះនេះបានធ្វើឲ្យ Chelsea ឈ្នះជើងឯកក្របខណ្ឌបាល់ទាត់កំពូលទ្វីបអឺរ៉ុបនេះជាលើកទី២ ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប បន្ទាប់ពីឈ្នះលើកទី១ក្នុងរដូវកាល២០១១-១២។

រឿងមួយគួរឲ្យកត់សំគាល់ទៀតនោះ សម្រាប់ឈ្នះជើងឯក UCL ទាំងពីរនេះសុទ្ធតែគ្រូបង្វឹកដឹកនាំពាក់កណ្តាលរដូវកាលដូចគ្នា គឺលោក Roberto Di Matteo ដឹកនាំរដូវកាល ២០១១-១២បន្តពីលោក Carlo Ancelotti ដែលត្រូវបានបណ្តេញចេញ ក៏ឈ្នះជើង ហើយចុងក្រោយនេះលោក Thomas Tuchel ដឹកនាំពាក់កណ្តាលរដូវកាលបន្តពី Frank Lampard ដែលត្រូវបានបណ្តេញចេញ ក៏ឈ្នះដែរ។

រហូតដល់ពេលនេះ ក្រុមមកពីប្រទេសអង់គ្លេសមានតែ៥ក្រុមប៉ុណ្ណោះដែលធ្លាប់ឈ្នះពានអឺរ៉ុប UEFA Champions League គឺក្រុម Liverpool ៦ដង, Manchester United ៣ដង, Nottingham Forest ២ដង, Chelsea ២ដង និងAston Villa ១ដង៕

អត្ថបទ៖ វីរបុត្រ
ប្រភពរូបថត៖ Dailymail & UEFA
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


