កីឡា
CAMSOCរៀបចំបង្កើតគណៈកម្មការអ្នកស្ម័គ្រចិត្តសម្រាប់បម្រើស៊ីហ្គេមឆ្នាំ ២០២៣
គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ (CAMSOC)បានចាត់ទុកថា គណៈកម្មការអ្នកស្ម័គ្រចិត្ត ជាគណៈកម្មការពិសេសមួយសម្រាប់ប្រមូលផ្ដុំនូវធនធានមនុស្ស ឬកងកម្លាំងការងារដ៏សំខាន់ សម្រាប់ជួយដល់ព្រឹត្តិការណ៍រៀបចំការ ប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣ ដែលបានបង្កើតឡើងនោះ។ នេះជាការបញ្ជាក់ឲ្យដឹងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ឆ្នាំ២០២៣(CAMSOC) កាលពីព្រឹកថ្ងៃទី១៥មិថុនា២០២១នេះ។
បើតាមលោក វ៉ាត់ ចំរើន ឲ្យដឹងទៀតនោះថា នៅក្នុងកិច្ចប្រជុំព្រឹកមិញនេះលោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០ ២៣ (CAMSOC) ដែលជាប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំផែនការសកម្មភាពនៃគណៈកម្មការអ្នកស្ម័គ្រចិត្តនេះ។

លោកបណ្ឌិត ថោង ខុន បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំការគ្រប់គ្រងការរៀបចំផែនការនិងមានភាពគ្រប់ជ្រុងជ្រោយរបស់លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា ដែលធ្លាប់មានបទពិសោធន៍ខ្ពស់ដែរ។ យើងឃើញថា អ្វីដែលជ្រើសរើសនៃការរៀបចំរបៀបនៅក្នុងបទបង្ហាញនេះ គឺមានភាពលម្អិតល្អនិងមានយុទ្ធសាស្ត្រច្បាស់លាស់ហើយបានដាក់ចេញនូវយន្ដការប្រទាក់ក្រឡាគ្នាបានយ៉ាងល្អទាំងការបណ្ដុះបណ្ដាលទាំងប្រភពនៃការរៀបចំជ្រើសរើសអ្នកស្ម័គ្រចិត្តហើយក៏ដូចជាការធ្វើឲ្យអ្នកស្ម័គ្រចិត្ត ក៏មានសមត្ថភាពគ្រប់ គ្រាន់ក្នុងការធ្វើឲ្យព្រឹត្តិការណ៍ទាំងមូលជោគជ័យឬមិនជោគជ័យទៅលើអ្នកស្ម័គ្រចិត្តដែលមាននៅគ្រប់ទីកន្លែងទាំងអស់នៅក្នុងពេលប្រកួតស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា។

លោកបន្ថែមថា នេះជាការពិនិត្យឡើងវិញហើយការដាក់ចេញនូវយុទ្ធសាស្ត្រការរៀបចំច្បាស់លាស់អំពីឯកសារយុទ្ធសាស្ត្រនយោបាយ និងផែនការសកម្មភាពការងាររបស់ខ្លួនពីមួយដំណាក់កាលទៅមួយដំណាក់កាលរហូតដល់ឆ្នាំ ២០២៣ដែលយើងត្រូវការប្រមាណ១ម៉ឺននាក់។ នៅក្នុងចំនួននេះអ្នកស្ម័គ្រចិត្ត នៅក្នុងប្រទេសនិងអ្នកស្ម័គ្រចិត្តនៅក្រៅប្រទេស ហើយជនពិការ ក៏ត្រូវបានអនុញ្ញាតឲ្យធ្វើជាអ្នកស្ម័គ្រចិត្តដែរ រួមទាំងមនុស្សចាស់ៗក្នុងកម្រិតណាមួយដែលគាត់នៅមានកាយសម្បទាអាចធ្វើការបានដឹងព័ត៌មានក៏អាចចូលក្នុងរួមក្នុងក្រុមអ្នកស្ម័គ្រចិត្តបានដែរដូចជាគ្រូបង្វឹក មន្ត្រី កីឡាករចាស់ៗ ដែលគាត់ចង់ឃើញ និងចង់ចូលរួម ពោលគឺបើកចំហឲ្យគ្រប់មជ្ឈដ្ឋានទាំងអស់។
ជាទូទៅការរៀបចំឲ្យមានអ្នកស្ម័គ្រចិត្ត គឺការរៀបចំកម្លាំងមនុស្សឲ្យពេញលក្ខណៈ ក្រៅពីកម្លាំងជំនាញ ក្រៅពីកម្លាំងបច្ចេកទេស គឺកម្លាំងអ្នកស្ម័គ្រចិត្តនេះហើយ ដែលជាតម្លៃពិសេស សម្រាប់ជោគជ័យនៃស៊ីហ្គេម បើខ្វះពួកគាត់គឺកម្លាំងរបស់យើងមិនគ្រប់គ្រាន់ទេ អ៉ីចឹងនៅក្នុងនេះ គឺយើងបានធ្វើទៅតាមផែនការមេរបស់ស៊ីហ្គេម ដោយរលូនហើយមានទំនុកចិត្តខ្ពស់នៅ ក្នុងការរៀបចំ។

លោកបណ្ឌិតបន្ថែមទៀតថា ក្នុងឆ្នាំ២០២១ នេះ ឯកសារយុទ្ធសាស្ត្រ ឯកសារការងារនានា ត្រូវតែរៀបចំឲ្យបានរួចរាល់ទាំងអស់ ហើយនៅឆ្នាំ២០២២ គឺយើងគ្រាន់តែចាប់ផ្តើមធ្វើការតាមផែនការដែលបានរៀបចំនេះប៉ុណ្ណោះ មានន័យថា ពីមួយដំណាក់កាលទៅមួយដំណាក់កាលមួយ គឺត្រូវបានរៀបចំជាឯកសារយុទ្ធសាស្ត្រ ឯកសារសំខាន់ៗនៅក្នុងជំនាញនីមួយៗដែលហៅថាសៀវភៅការងារឬសៀវភៅគ្រប់គ្រងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដើម្បីតម្រង់ទិសការងាររបស់ខ្លួនឆ្ពោះ ទៅរកគោលដៅច្បាស់លាស់នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ចំពោះការបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្រជា ទូទៅ គឺនឹងធ្វើឡើងមុនរយៈពេល៦ខែ មុនហ្គេមចូលមកដល់ ពោលគឺនៅចុងឆ្នាំ២០២២ យើងនឹងបើកការបណ្តុះបណ្តាលដោយផ្ទាល់។ ប៉ុន្តែមុនរយៈពេលនេះ យើងនឹងអាចចែកជូននូវមេរៀន ឬរៀនតាមប្រព័ន្ធអនឡាញជាជំហានៗជា មុនសិន។ អ្នកស្ម័គ្រចិត្តទាំងអស់ត្រូវតែទទួលបាន នៅក្នុងវគ្គអប់រំបណ្តុះបណ្តាល ដើម្បីឲ្យយល់ដឹងអំពីតួនាទីភារកិច្ចថា តើពួកគាត់ត្រូវធ្វើអ្វីខ្លះ រៀបចំខ្លួនយ៉ាងណាខ្លះ ក្នុងគោលដៅទទួល ស្វាគមន៍ភ្ញៀវមកស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា៕
អត្ថបទ៖ វិសិទ្ធ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026



