កីឡា
សហព័ន្ធខ្មែរកីឡាហែលទឹកប្តូរកីឡាការិនីខ្មែរអាមេរិកដាក់កីឡាការិនីក្នុងស្រុក ទៅចូលរួមប្រកួតកីឡាអូឡាំពិក
លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានឲ្យដឹងកាលពីល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ថា ពេលនេះសហព័ន្ធត្រូវប្តូរកីឡាការិនីខ្មែររស់នៅអាមេរិក ម៉ីលី តានមីននិក ដាក់កីឡាការិនី ក្មុងស្រុក ឃឿន ប៊ុនពេជ្រមរកត សម្រាប់ទៅចូលរួមប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០ នៅប្រទេសជប៉ុន បន្ទាប់ពីសហព័ន្ធកីឡាហែលទឹកអន្ដរជាតិ(FINA) តម្រូវឲ្យធ្វើការផ្លាស់ប្ដូរ ដើម្បីស្រប តាមគោលការណ៍ច្បាប់ សម្រាប់ប្រទេសទទួលបានសិទ្ធិអនុគ្រោះចូលរួមព្រឹត្តិការណ៍ដ៏ធំនេះ។
លោកបានបន្តថា លោកមានការសោកស្ដាយដែលមិនអាចបញ្ជូនកីឡាការិនី ម៉ីលី តានមីននិក ចូលរួមការប្រកួតកីឡាអូឡាំពិកឆ្នាំនេះ ដោយសហព័ន្ធបានបង្ខំចិត្តជ្រើសរើសកីឡាការិនីវ័យ ក្មេង ឃឿន ប៊ុនពេជ្រមរកត ចូលរួមជំនួសវិញ ដើម្បីបំពេញតម្រូវការ និងស្របតាមគោលការណ៍ច្បាប់របស់ FINA។ នេះគឺជាបទពិសោធន៍ថ្មីមួយទៀត ដែលសហព័ន្ធត្រូវធ្វើការពិនិត្យ និងរៀបចំឲ្យបានល្អិតល្អន់ ក្នុងការបញ្ជូនកីឡាករ- កីឡាការិនីចូលរួមក្នុងកម្រិតអនុគ្រោះបែបនេះ។


លោកបន្ថែមទៀតថា កីឡាការិនី ម៉ីលី សហ ព័ន្ធចង់ជ្រើសរើសនេះ ដោយសាររូបគេមាន កម្រិតសិទ្ធិផលល្អ ហើយមានការខិតខំប្រឹងប្រែងហាត់នៅអាមេរិកជាប់លាប់ ហើយយើងថ្លឹងថ្លែងថា នាងមានសិទ្ធិផលល្អក្នុងពេលបច្ចុប្បន្ន ប៉ុន្ដែក្នុងគោលការណ៍ច្បាប់ នៃការបញ្ជូនកីឡាករ- កីឡាការិនីឲ្យទៅចូលរួមប្រកួតកីឡាអូឡាំពិកកីឡាករ-កីឡាការិនីទាំងអស់ ត្រូវមានការប្រកួតសន្សំពិន្ទុ ឬការប្រកួតដែល FINA ទទួលស្គាល់ពីមុន តែដោយសារឆ្នាំ២០២០-២០២១ មានវិបត្តិកូវីដ-១៩ រាល់ការប្រកួតអន្ដរជាតិមួយចំនួន ត្រូវអាក់ខាន។
លោកថា FINA ទទួលស្គាល់ត្រូវអាក់ខានទាំងអស់ទើបម៉ីលីមិនបានចូលរួមប្រកួត យើងក៏ឲ្យនាងប្រកួតជម្រើសជាតិនៅអាមេរិក ហើយផ្ញើលទ្ធផលមក តែការប្រកួតនោះ មិនមែនជាការ ប្រកួតដែល FINA កំណត់នោះទេ អញ្ចឹងហើយលទ្ធផលដែលយើងផ្ញើទៅ ក៏គេមិនអាចទទួលបាន ដោយសារវាខុសគោលការណ៍ច្បាប់។ ហេតុ នេះសហព័ន្ធអន្ដរជាតិ បានស្នើសុំមកយើងវិញឲ្យមានការផ្លាស់ប្ដូរដើម្បីស្របទៅតាមនីតិវិធីរបស់គេ។
អគ្គលេខាធិការហែលទឹកបញ្ជាក់ថា យើងស្នើសុំផ្លាស់ប្ដូរនេះដោយដាក់កីឡាការិនីមានលទ្ធផលក្នុងការប្រកួត FINA កំណត់ការប្រកួត SEA GAMES ឆ្នាំ២០១៩ នៅហ្វីលីពីន វិញ្ញាសា ៥០ម៉ែត្រសេរី គឺកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ហើយឥឡូវនេះ FINA បានយល់ព្រមហើយជាមួយកីឡាករ ហែម ប៊ុច ដោយមានលិខិតបញ្ជាក់អនុញ្ញាតឲ្យពួកគាត់បានចូលរួមហើយ៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ សហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត ប្តូរមេថ្មីសម្រាប់អាណត្តិទី៧
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ



