កីឡា
កក្រើកយប់មិញ Barcelona ប្រកាស Messi នឹងចាកចេញពីក្លឹប
តារាឆ្នើមអាហ្សង់ទីន Lionel Messi នឹងចាកចេញពីក្លឹប Barcelona បើទោះជាភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងថ្មីមួយកាលពីពេលកន្លងទៅ ដោយសារវិបត្តិហិរញ្ញវត្ថុ។ នេះជាការប្រកាសរបស់ក្លឹបកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៥ ខែសីហានេះ។

ក្លឹប Barca បាននិយាយក្នុងសេចក្តីប្រកាសមួយថា ៖«ទោះជាក្លឹប FC Barcelona និង Lionel Messi បានឈានដល់កិច្ចព្រមព្រៀងថ្មី និងចេតនានៃភាគីទាំងពីរដើម្បីចុះកិច្ចសន្យាថ្មីច្បាស់ណាស់នៅថ្ងៃនេះគឺមិនអាចកើតឡើងបានទេ ដោយសារវិបត្តិហិរញ្ញវត្ថុ និងបញ្ហារចនាសម្ព័ន្ធ (បទប្បញ្ញត្តិ La Liga»។
ក្លឹបបន្តថា ៖«ជាលទ្ធផលនៃស្ថានភាពនេះ Messi នឹងមិននៅ FC Barcelona ទៀតទេ។ ភាគីទាំងពីរពិតជាសោកស្តាយយ៉ាងខ្លាំងដែលបំណងប្រាថ្នារបស់កីឡាករ និងក្លឹបនឹងទីបំផុតមិនអាចបំពេញបាន»។

«FC Barcelona សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះ Messi ដែលបានរួមចំណែកយ៉ាងធំធេងដល់ក្លឹបកាន់កន្លងមក និងជូនពរសំណាងល្អនាពេលអនាគតទាំងជីវិតឯកជន និងបាល់ទាត់»។
បន្ទាប់ពីការប្រកាសជាផ្លូវការរបស់ក្លឹបអេស្ប៉ាញ ទាំងអ្នកវិភាគ និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលទើបតែឮដំណឹងព្រមព្រៀងគ្នាចុះកុងត្រាថ្មីដោយ Messi សុខចិត្តកាត់បន្ថយប្រាក់តម្លៃខ្លួន ក៏ស្រាប់តែកើតមានរឿងចាកចេញនេះ។

ពេលនេះមានក្លឹបធំៗជាច្រើនកំពុងប្រជែងគ្នាដើម្បីយក Messi ដែលនឹងចរចារផ្ទេរទៅកាន់ក្លឹបណាមួយដោយឥតគិតថ្លៃ បន្ទាប់ពីកិច្ចសន្យារបស់គេបានអស់សុពលភាពកាលពីចុងខែមិថុនា ប៉ុន្តែ Barcelona តែងតែអះអាងថា គាត់ចង់បន្តនៅជាមួយក្លឹប។ មានសេចក្តីរាយការណ៍ថា តារាអាយុ៣៤ឆ្នាំនឹងចុះកិច្ចសន្យាថ្មីរយៈពេល៥ឆ្នាំ។
តារាបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនរូបនេះបានចូលរួមជាមួយក្លឹប Barca តាំងពីអាយុ១៣ឆ្នាំដែលបានក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេគ្រប់សម័យកាលរបស់ក្លឹប និងបង្ហាញខ្លួនលើទីលានចំនួន៧៧៨ដង រកបាន៦៧២គ្រាប់ពីគ្រប់កម្មវិធីប្រកួតទាំងអស់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


