កីឡា
ជប៉ុនចំណាយច្រើនណាស់ដល់១៥ប៊ីលានដុល្លាររៀបចំកីឡាអូឡាំពិក
ម្ចាស់ផ្ទះជប៉ុនបានបិទបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវក្តៅកាលពីយប់មិញ បន្ទាប់ពីការរៀបចំជួបបញ្ហាស្មុគស្មាញយ៉ាងខ្លាំងកំឡុងពេលវិបត្តិកូវីដ-១៩។ សម្រាប់ការរៀបចំព្រឹត្តិការណ៍នេះត្រូវបានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។
លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិបាននិយាយក្នុងពិធីបិទកាលពីយប់ថ្ងៃអាទិត្យ ទី៨ ខែសីហានេះថា ៖«ការប្រកួតកីឡាអូឡាំពិកទាំងនេះបង្ហាញពីអំណាចនៃកម្លាំងសាមគ្គីកីឡា»។
តាមកាសែត Asahi Shimbun ដែលបានអំពាវនាវឲ្យលុបចោលព្រឹត្តិការណ៍នេះ បើទោះជាខ្លួនជាម្ចាស់ឧបត្ថម្ភមួយបានផ្សាយថា ព្រឹត្តិការណ៍ប្រកួតដែលចំណាយប្រាក់ជិត១៥ប៊ីលានដុល្លារអាមេរិកគឺជាល្បែងជាមួយនឹងជីវិតមនុស្ស។
នៅថ្ងៃចន្ទនេះ កាសែតនេះបានផ្សាយថា ៖«ល្បែងនេះបានទៅមុខហើយ បានធ្វើឲ្យស្ថានភាពកាន់តែអាក្រក់»។
ការស្ទង់មតិដែលធ្វើឡើងដោយកាសែតនេះរយៈពេល២ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍កីឡាបានរកឃើញថា ពលរដ្ឋជប៉ុន៥៦%បានគាំទ្រព្រឹត្តិការណ៍នេះ ខណៈ៣២%ជំទាស់។ មានតែ៣២%បាននិយាយថា ពួកគេមានអារម្មណ៍ ការប្រកួតនេះមានសុវត្ថិភាព និងសន្តិសុខ ខណៈ៥៤%មិនជឿថា សុវត្ថិភាព និងសន្តិសុខឡើយ។
ព្រឹត្តិការណ៍អូឡាំពិកតូក្យូឆ្នាំ២០២០មិនដូចមិនដូចព្រឹត្តិការណ៍មុនៗទេដែលត្រូវបានពន្យាពេលពីឆ្នាំ២០២០មករៀបចំការប្រកួតនៅឆ្នាំ២០២១នេះដោយសារវិបត្តិកូវីដ-១៩។
ការរឹតត្បិតនៅព្រឹត្តិការណ៍ត្រូវបានអនុវត្តគឺគ្រប់បុគ្គលទាំងអស់ពាក់ម៉ាស់ លើកលែងតែអត្តពលិកប្រកួតលើទីលាន និងគ្មានអ្នកទស្សនាផ្ទាល់ឡើយដែលនេះជាប្រវត្តិសាស្ត្រលើកដំបូងរបស់អូឡាំពិក។
ទោះបីជាមានបញ្ហាបែបណាក៏ដោយ ក៏នៅពេលព្រឹត្តិការណ៍ប្រកួតត្រូវបានបើកជាផ្លូវការ គឺមានសញ្ញាដែលសាធារណជនជប៉ុនបើកបេះដូង។ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅពហកីឡដ្ឋានអូឡាំពិកដើម្បីទស្សនាពន្លឺភ្លើង និងការបាញ់កាំជ្រូចនៅថ្ងៃបើក។
ក្នុងនាមជាម្ចាស់ផ្ទះ ជប៉ុនស្ថិតនៅចំណាត់ថ្នាក់លេខ៣ដោយទទួលបានមេដាយមាស២៧គ្រឿង ប្រាក់១៤គ្រឿង និងសំរឹទ្ធ១៧គ្រឿង ខណៈចំណាត់លេខ១បានទៅអាមេរិកដោយឈ្នះមេដាយមាស៣៩គ្រឿង ប្រាក់៤១គ្រឿង និងសំរឹទ្ធ៣៣គ្រឿង ហើយចិនឈរនៅលេខ២ជាមួយនឹងមេដាយមាស៣៨គ្រឿង ប្រាក់៣២គ្រឿង និងសំរឹទ្ធ១៨គ្រឿង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


