ព័ត៌មានជាតិ
ថ្នាក់ដឹកនាំកីឡាវ៉ូវីណាម ចុះសួរសុខទុក្ខ និងផ្តល់សម្លៀកបំពាក់ដល់អត្តពលិក
លោក អ៊ូ រតនា អគ្គលេខាធិការ នៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានចុះសួរសុខទុក្ខ និងផ្តល់សំលៀកបំពាក់ដល់កីឡាករ-កីឡាការិនីកីឡាវ៉ូវីណាម ដែលកំពុងហ្វឹកហាត់តេស្ត ត្រៀមចូលរួមការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២០ នៅមជ្ឈមណ្ឌជាតិហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡដ្ឋានជាតិ។

លោក អ៊ូ រតនា បានបញ្ជាក់ថា កីឡាករ-កីឡា ការិនីកីឡាវ៉ូវីណាម ធ្វើហ្វឹកហាត់ មានចំនួន ៤០នាក់ ក្នុងនោះក្រុមជម្រើសជាតិឈុតធំ ក្រុមជម្រើសជាតិថ្នាល និងក្រុមកីឡាបម្រុង ហើយពួកគេហ្វឹកហាត់ជារៀងរាល់ថ្ងៃ ដោយមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងមេរោគ COVID-19។ លោកសង្កេតឃើញថា អត្តពលិកមានការរីកចម្រើនច្រើន ទាំងសមត្ថភាព បច្ចេកទេស ទោះបីក្រសួងអប់រំ យុវជន និងកីឡាផ្អាកហ្វឹកហាត់រយៈពេល១៤ថ្ងៃ បន្ទាប់ពីមេរោគ COVID-19បានឆ្លងជាលើកទី២នាថ្ងៃទី៣ វិច្ឆិកាកន្លងទៅក៏ដោយ។

លោកអគ្គលេខាធិការបន្តថា ទោះបីរីកចម្រើនច្រើនក៏ពិតមែន ប៉ុន្តែក្មុងការប្រកួតធ្វើតេស្ត គឺពួកគេនៅតែមានការខ្វះខាតចំណុចមួយចំនួនដោយលោកឃើញថា កីឡាករ-កីឡាការិនីកីឡាវ៉ូវីណាម ប្រកួតមិនអស់ពីសមត្ថភាពឡើយ ដូច្នេះលោកអំពាវនាវឲ្យពួកគេត្រូវបញ្ចេញអស់សមត្ថភាពដោយត្រូវគិតថា ការប្រកួតមិត្តភាព ឬធ្វើតេស្ត ប្រៀបដូចការប្រកួតពិតនៅទីលាន៕
អត្ថបទ ៖ វិសិទ្ធ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ