Connect with us

កីឡា

ជើងខ្លាំង៤រូប នឹងមកដណ្តើមប្រាក់លាន “Ultimate Boxing Championship”

បានផុស

នៅ

វីសុភ័ស ,ម៉ាង ព្រហ្មម៉ាញ, ទូច ដេវីដ និងសែត សារិទ្ធ ជាបេក្ខភាពក្នុងការប្រកួតដណ្តើមប្រាក់លាន ក្នុងកម្មវិធីប្រដាល់សាកលជើងឯក ”Ultimate Boxing Championship” នា​យប់​ថ្ងៃអាទិត្យ​ទី​១០​តុលា​២០២១ នៅ​សង្វៀន​នាយកដ្ឋានអង្គរក្ស ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា​ បាន​ផ្គូផ្គង​អ្នកលេង​កណ្ដាប់ដៃ​ទម្ងន់​៦៣,៥០​គីឡូក្រាម​ចំនួន​៤​រូប ឲ្យ​ប្រជែង​គ្នា​ដណ្ដើម​យកលុយ​ប្រា​ក់លាន ។​

វី សុភ័ស ដែលជា​អ្នក​ប្រដាល់​ចាស់វស្សា​ដែល​ត្រូវ​ជួប​ម៉ាង ព្រហ្ម​ម៉ាញ ជើងចាស់​ដូចគ្នា​បាន​និយាយថា ការប្រកួត​នេះ​មិន​អះអាង​ទេ តែ​អ្នកណា​ចេញ​កណ្តាប់ដៃ​ច្រើន​និង​លឿន​ជាង គឺ​អ្នកនោះ​នឹង​ជា​អ្នកឈ្នះ ប៉ុន្តែ​យ៉ាងណា​សុ​ភ័ស មិន​ហ៊ាន​អះអាងថា ការជួប​ម៉ាង​ព្រហ្ម​ម៉ាញ​លើក​នេះ អាច​យកឈ្នះ​បាន​នោះទេ​។​ សុ​ភ័​សថា “​នៅ កន្លែង​ហ្វឹកហាត់​ប្រមូលផ្ដុំ​ជម្រើសជាតិ​យើង​ហាត់​ជាមួយគ្នា តែ​នៅលើ​រេញ​ គឺជា​គូសត្រូវ​ដូច្នេះ​ត្រូវ តែ​ប្រឹងប្រែង​យកឈ្នះ​រៀងខ្លួន​”​។ ចំណែក​ម៉ាង ព្រហ្ម​ម៉ាញ​វិញ គេ​និយាយថា ” វី សុ​ភ័ស​ល្អ តែ​ខ្ញុំ​ក៏​តាំងចិត្ត​ថា​នឹង​វ៉ៃ​យកឈ្នះ​ដែរ​” ។ ​ព្រហ្ម​ម៉ាញ បញ្ជាក់ថា​” ការប្រកួត​គ្រាន់តែ​ជា​តួ លេខ​ទេ តែ​សម្រាប់​បច្ចេកទេស​ខ្ញុំ​និង​សុ​ភ័ស​នោះ គឺ​មិន​ជាជាង​គ្នា​ប៉ុន្មាន​ទេ គ្រាន់តែ​គាត់​មាន​ពិសោធន៍​នៅលើ​ផ្នែក​សកល​ច្រើនជាង​ប៉ុណ្ណោះ​។​ តែ​យ៉ាងណា​ខ្ញុំ​សង្ឃឹម​ម​ថា ខ្ញុំ​មាន​ល្បិច​កណ្ដាប់ ដៃ​ធ្វើការ​ត្រូវតែ​ម៉ាត់​ឱ្យចំ​សិចៗ “​។

បើតាម​កំណត់ត្រា​ប្រកួត វី សុ​ភ័ស (​កម្ពស់ ១.៧៣ ម៉ែត្រ ប្រកួត ៣៧ ដង ឈ្នះ​៣៣ ចាញ់ ៣ ស្មើ​១) មេដាយ​សំរឹទ្ធ CHINA-ASEAN Boxing Championship 2019 និង​ជា​ជ​ម្រើស​ជាតិ​ប្រដាល់សកល ។ ឯ ម៉ាង ព្រហ្ម​ម៉ាញ (​កម្ពស់ ១.៧២ ម៉ែត្រ ប្រកួត ១១​ដង​ឈ្នះ ១០ ស្មើរ ១) មេដាយមាស​ជើ​ង​ឯក​ថ្នាក់ជាតិ ២០២០ និង​ជា​ជ​ម្រើស​ជាតិ​ប្រដាល់សកល​។​

ចំពោះ​គូប្រកួត​ប្រា​ក់លាន​១​គូ​ទៀត​នោះ អ្នក ប្រដាល់​ជម្រើសជាតិ ទូច ដេវីដ នឹង​ជួប​ជាមួយ​សែត ដា​រិ​ទ្ធ ជម្រើសជាតិ​ទម្ងន់​៦៣,៥០០​គ​.​ក្រ​ដូចគ្នា ។ ទូច ដេវីដ ថា “​លើក​នេះ គេ​ជួប​សុទ្ធតែ​អ្នកខ្លាំង​និង​ល្អ​ទាំងអស់ ដូចនេះ​ខ្ញុំ​រាង​ពិបាក​ជាមួយ​គេ​ដែរ ដោយសារ​ខ្ញុំ​ដំឡើង​ទម្ងន់ ហេតុនេះ​វា​រាង​ពិបាក​ជាមួយ​គេ​ធំៗ “​។​ដេវីដ ថា “​បើសិនជា​យើង​វ៉ៃ​គីឡូ ៦០ គឺ​គីឡូ​របស់ខ្ញុំ គឺ​ខ្ញុំ​សង្ឃឹម​ជាង “​។​

ដោយឡែក សែត សារិទ្ធ ទោះបី​គេ​មិនមែនជា​អ្នក​ប្រដាល់​ ដែលមាន​ការចាប់អារម្មណ៍​ច្រើន​ក៏ពិតមែន​ក៏​គេ​ជា​អ្នក​ប្រដាល់ ​ដែលមាន​ប្រវត្តិ​ប្រកួត​មិន​អន់​នោះឡើយ ។ សែត សារិទ្ធ (​កម្ពស់ ១.៧០ ម៉ែត្រ ប្រកួត ២៦ ឈ្នះ​១៧ ចាញ់​៥ ស្មើ​៣) មេដាយប្រាក់​ជើ​ង​ឯក​ថ្នាក់ជាតិ ២០១៩ និង​ជា​ជ​ម្រើ​ស​ជាតិ​ប្រដាល់ សកល​។ ឯ ទូច ដេវីត (​កម្ពស់ ១.៧០ ម៉ែត្រ ប្រកួត ៣២ ដង ឈ្នះ ២៧ ចាញ់ ៥) មេដាយប្រាក់​ជេ​ី​ង​ឯក​ថ្នាក់ជាតិ ២០២០ និង​ជា​ជ​ម្រើស​ជាតិ​ប្រដាល់សកល​ដែរ​។

យ៉ាងណា​អ្នក​ប្រដាល់​ទាំង​២​រូបនេះ គេ​ទំនងជា​ចាប់អារម្មណ៍​លើ​ទូច​ដេវីដ​ជាង​ហើយ ព្រោះ​គេ​ជា​អ្នក​ប្រដាល់​ដែល​កំពុងតែ​ហ្វឹកហាត់​ក្នុង​ក្រុម ជម្រើសជាតិ​។ ចំពោះ​គូប្រកួត​ក្នុង​តំណែង​គូ​ឯក​នោះ រឿ​ម​វណ្ណៈ​ក្លិប​នារាយណ៍​តេ​ជៈ ប្រកួត​ជាមួយ​ផល​សោ ភ័​ណ្ឌ​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រ ភេទ​ទម្ងន់​៦៥​គីឡូក្រាម ។​ជា​អ្នក​ប្រដាល់​ជើង ចាស់​ដូចគ្នា​មិនដឹងថា​នរណា​ទទួល​ជ័យជំនះ​ក្នុងការ​ប្រកួត​នេះ​ទេ ? ៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ៥៨ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ២ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម