កីឡា
សាលី អ៊ូមើត គ្រងចំណាត់ថ្នាក់លេខ ១ ជាមួយការធ្វើបាន Perfect Games ក្នុងការប្រកួតម៉ូតូទឹក Jet Ski Pro Tour 2021
កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា សាលី អ៊ូមើត បានគ្រងចំណាត់ថ្នាក់លេខ១ ជាមួយការធ្វើបាន Perfect Games (ល្អឥតខ្ទោះ) ក្រោយដណ្ដើមលេខ១ ទាំង៤ជុំ ក្នុងការប្រកួតកីឡាម៉ូតូទឹក ពានរង្វាន់អន្ដរជាតិ Jet Ski Pro Tour 2021 ជុំទី៣ (ជុំធំ) នៅប្រទេសថៃក្នុងការប្រកួត កាលពីថ្ងៃទី០៤-០៥ ខែធ្នូ ឆ្នាំ២០២១កន្លងមកនេះ។

សាលី អ៊ូមើត និយាយថា «ជុំទី៣នេះ ខ្ញុំធ្វើបានល្អ ដោយសារម៉ូតូអត់មានបញ្ហា ព្រោះក្រោយចប់ការប្រកួតជុំនីមួយៗ អ្នកបច្ចេកទេសបានត្រួតពិនិត្យជាប្រចាំរយៈពេល ២ថ្ងៃ ដែលធ្វើឲ្យរូបគេធ្វើបាន Perfect Games នៅពេលនេះ។ និយាយរួម គេដណ្ដើមបានលេខ១ ទាំង៤ជុំ គេហៅថា Perfect Games ហើយការធ្វើបាន Perfect Gamesនេះ គឺកម្រមានអ្នកធ្វើបានណាស់» ។

ក្នុងការប្រកួតជុំទី៣នេះកីឡាករកម្ពុជាសាលី អ៊ូមើតនេះធ្វើបានល្អខ្លាំង បើធៀបនឹងការប្រកួត២ជុំកន្លងមក ពិសេសជុំទី២ ដែលមានបញ្ហាម៉ូតូ អំឡុងពេលប្រកួតតែការប្រកួតលើកនេះបន្ទាប់ពីមានការត្រួតពិនិត្យយ៉ាងល្អិតល្អន់ពីអ្នកបច្ចេកទេស មុនចាប់ផ្ដើមការប្រកួត និងក្រោយចប់ការប្រកួតជុំនីមួយៗទើបគេធ្វើបានល្អបែបនេះ ។ កីឡាកររូបនេះ បញ្ជាក់ថា ជារួមការប្រកួតនេះ សម្រាប់កីឡាករវ័យក្មេងកម្ពុជាផ្សេងៗ គឺមិនផ្ដោតសំខាន់លើលទ្ធផលនោះទេ អ្វីដែលសំខាន់ គឺបទពិសោធន៍ និងការអភិវឌ្ឍសមត្ថភាព ដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។


សូមបញ្ជាក់ថា សាលី អ៊ូមើត បានប្រកួតវិញ្ញាសា Pro Am Ski Modified ដែលកាលពីជុំទី១ ក៏ខ្លួនដណ្ដើមបានចំណាត់ថ្នាក់លេខ១ដែរ តែជុំទី២កាលពីចុងខែមុន គេទទួលបានត្រឹមចំណាត់ថ្នាក់លេខ៤ បន្ទាប់ពីម៉ូតូខ្លួនមានបញ្ហា មិនអាចបន្ដការប្រកួតបាន ដែលពេលនោះប្អូនជីដូនមួយ មីន មូស្ដាន ទទួលបានលេខ១។ ប៉ុន្ដែនៅជុំទី៣នេះ អូមើត បានដណ្ដើមចំណាត់ថ្នាក់លេខ១មកវិញ គ្រាដែល មូស្ដាន បានធ្លាក់ទៅឈរលេខ៣។ ដោយឡែកកីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា ៣រូបទៀត ក៏ធ្វើបានល្អប្រសើរផងដែរ រួមមានកីឡាករ កៃ វ៉ាន់ស៊ីដែន និងកីឡាករ សាលី ហ្វីលីន ទទួលបានចំណាត់ថ្នាក់លេខ៤ ដូចគ្នា លើវិញ្ញាសាស្គីឈរ និងស្គីអង្គុយ។ រីកីឡាករ មីន អូស្មាន់ ទទួលបានចំណាត់ថ្នាក់លេខ៦៕
អត្ថបទ៖ វិសិទ្ធ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ១ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ