Connect with us

កីឡា

កំពូលកីឡាករបាល់ទាត់ទាំង ១០ ល្បីថាសង្ហា និងលេងបានល្អបំផុត ក្នុង Premier League

បានផុស

នៅ

Premier League គឺជាក្របខ័ណ្ឌកំពូលនៃពីរ៉ាមីតបាល់ទាត់របស់ប្រទេសអង់គ្លេស ដែលមានក្រុមចំនួន ២០ កំពុងប្រជែងគ្នា ដណ្តើមពានរង្វាន់ជើងឯកអង់គ្លេស។

ខាងក្រោមនេះជាកំពូលកីឡាករល្បីថា មានរូបរាងសង្ហា និងលេងបានល្អបំផុត ក្នុងក្របខណ្ឌ Premier League នៅអគ្លេស៖

១ Issa Diop (West Ham) ក្លឹប West Ham

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរស​ជនជាតិ​បារាំង​នេះ​មាន​កម្ពស់ ១៩៤ សង់ទីម៉ែត្រ និងទំងន់ ៩២ គីឡូក្រាម។ ចំណុចរបត់នៃ​អាជីព​របស់ Diop កើតឡើងនៅពេលដែលគាត់​បន្ត​ជាមួយ​នឹង​ក្លឹប​ ដើម្បី​លេង​ឲ្យក្រុម U16 បារាំង។ បីឆ្នាំក្រោយ​មក Diop បាន​ប្រើប្រាស់​ឱកាស​ដ៏​អស្ចារ្យ ដែល​ផ្ដល់​ជូន​គាត់ នៅពេល​ដែល​គាត់​ត្រូវ​បាន​អញ្ជើញ​ឲ្យ​លេង​សម្រាប់​ការ​ប្រកួត​ជើងឯក​អឺរ៉ុប​អាយុ​ក្រោម ១៩ ឆ្នាំ។ Diop គឺ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ជម្រើស​ជាតិ​បារាំង​ ដែល​បាន​លើក​ពាន​ បន្ទាប់​ពី​បាន​ជួយ​ក្រុមដោយយក​ឈ្នះ​ក្រុម​អ៊ីតាលី​ក្នុង​លទ្ធផល ៤-០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ និង​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ចុង​ក្រោយ​ក្នុង​ការ​ប្រកួត។ គាត់​មិន​ត្រឹម​តែត្រូវបានគេដាក់ក្នុង​​ចំណោម​កីឡាករ​ល្អ​បំផុត​របស់​ផ្នែក​នោះទេ ប៉ុន្តែ​ក្លាយ​ជា​ប្រធានបទ​សម្រាប់​ក្លឹប​ធំៗ​នៅ​ អឺរ៉ុប។

២ Teddy Jenks (Brighton) ក្លឹប Aberdeen

កើតថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០០២ គឺ​ជាកីឡាករបាល់ទាត់​អង់គ្លេស ​ដែល​លេង​ជា​ខ្សែ​បម្រើ​សម្រាប់​ក្លឹប Scottish Premiership Aberdeen ដោយ​ខ្ចី​ជើង​ពី​ក្លឹប Brighton និង Hove Albion នៅ Premier League ។ ទោះបី​ជា​គាត់​បាន​លេង​ត្រឹមតែពីរដង ​សម្រាប់​ក្រុម​ទីមួយ​របស់ Seagulls ក៏​ដោយ​ ក៏​ខ្សែបម្រើ​នេះ​​ មាន​ប្រជាប្រិយភាព​ជាង​មុន​ បន្ទាប់​ពី​​ជាប់​ចំណាត់​ថ្នាក់​លេខ ២ ក្នុង​បញ្ជី។

៣ Juraj Kucka (Watford) ក្លឹប Watford

គឺជាកីឡាករ​បាល់ទាត់​អាជីព​ជនជាតិស្លូវ៉ាគី ដែលបានចុះកុងត្រាជាមួយក្រុម Parma របស់ Serie A និង​ក្រុម​ជម្រើស​ជាតិ​ស្លូវ៉ាគី។ នៅ​ដើម​អាជីពរបស់គាត់ ខ្សែ​បម្រើ​រូបនេះបានលេងឲ្យ Trabzonspor (២០១៧), Milan (២០១៥), Genoa (២០១១), Sparta Prague (២០០៩), Ruzomberok (២០០៧) និង ZP Sport Podbrezova (២០០៥)។

៤ Diego Llorente (Leeds) ក្លឹប Leeds Utd

Llorente បានឈ្នះពានចំនួន ៦ សម្រាប់​ក្រុម​អាយុក្រោម ២០ ឆ្នាំ​របស់​អេស្ប៉ាញ និង​ត្រូវ​បាន​បង្ហាញ​នៅក្នុង​ការ​ប្រកួត​បាល់ទាត់​ពិភពលោកឆ្នាំ ២០១៣ នៅប្រទេស​ទួរគី។ ខ្សែ​ការពារ​រូប​នេះ ​បាន​ឈ្នះ​ឈុតធំដំបូងរបស់​ខ្លួន​ សម្រាប់អេស្ប៉ាញកាលឆ្នាំ២០១៦ ឈ្នះ ៣-១ លើ Bosnia និង Herzegovina ។ មកទល់ពេលនេះ គាត់បានបង្ហាញខ្លួន​ឲ្យ​ក្លឹបចំនួន ២៤៧ ក្នុង​អាជីពរបស់គាត់ ដោយ​លេង​ឲ្យ​ក្លឹប Real Madrid, Rayo Vallecano, Malaga និង Real Sociedad ។

៥ Jacob Sorensen (Norwich) ក្លឹប Norwich

Jacob Lungi Sorensen គឺជាកីឡាករបាល់ទាត់អាជីពជនជាតិដាណឺម៉ាក ដែលលេងជាខ្សែបម្រើសម្រាប់ក្លឹប Norwich City នៃក្របខ័ណ្ឌ Premier League ។ Sorensen បានបង្ហាញខ្លួនជាលើកដំបូងក្នុងលីគកំពូលរបស់គាត់សម្រាប់ Esbjerg fB នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០១៦ ក្នុងការប្រកួត Danish Superliga ជាមួយ Odense ។

៦ Joachim Andersen (Crystal Palace)

ការបង្ហាញខ្លួនលើកដំបូងរបស់ខ្សែការពារកណ្តាល បានកើតឡើងក្នុងខែមីនា ឆ្នាំ ២០១៥ ដែលជាការប្រកួត ជំរុញឲ្យជំហានបន្ទាប់ក្នុងអាជីពរបស់ Andersen ការធានាការបន្តកិច្ចសន្យា និងត្រូវបានសមាគមបាល់ទាត់ដាណឺម៉ាកដាក់ឈ្មោះថា Under-19 Talent of the Year ។

៧ Andy Lonergan (Everton) ក្លឹប Everton

Lonergan អាយុ៣៨ឆ្នាំ គឺជាតារាដែលមានវ័យចំណាស់បំផុតនៅក្នុងបញ្ជី។ អតីតអ្នកចាំទី Liverpool កើត​នៅទីក្រុង Preston ។ ក្នុងរយៈពេល ១១ ឆ្នាំនៅ Deepdale កីឡាកររូបនេះ បានបង្ហាញខ្លួនច្រើនជាង ២០០ បន្ទាប់ពីបានបង្កើតខ្លួនជាជម្រើសដំបូង បន្ទាប់ពីខ្ចីជើងនៅ Darlington, Blackpool, Wycombe និង Swindon ។ Lonergan បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ​របស់ក្លឹប ក្នុងរយៈពេលមួយរដូវកាលជាប់ៗគ្នារវាងឆ្នាំ ២០០៨-២០១០ ហើយថែមទាំងបានស៊ុតបញ្ចូលទីឲ្យក្រុម Lilywhites ពីការទាត់បាល់​បញ្ចូល​ទី ទល់នឹងក្រុម Leicester ក្នុង​ខែ តុលា ឆ្នាំ ២០០៤ ។

៨ Martin Odegaard (Arsenal) ក្លឹបArsenal

Martin Odegaard កើតនៅថ្ងៃទី ១៧ នៃខែធ្នូ ១៩៩៨ នៅទីក្រុង Drammen ប្រទេសន័រវេស។ កីឡាករ​រូបនេះធ្លាប់លេងឲ្យក្រុម Real Madrid ដែលជាក្រុមដែលអស្ចារ្យបំផុតនៅលើពិភពលោក។

៩ Marc Leonard (Brighton) ក្លឹប Brighton

Marc Leonard កើតថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០០១គឺជាកីឡាករបាល់ទាត់អាជីពជនជាតិស្កុតឡេន ដែល​លេង​ជា​ខ្សែ​បម្រើ​សម្រាប់​សាលា Premier League ក្លឹប Brighton & Hove Albion និង​ក្រុម​ជម្រើស​ជាតិ​ស្កុតឡែន​អាយុក្រោម២១ ឆ្នាំ។ កីឡាករសញ្ជាតិស្កុតឡេនរូបនេះ​បានចូលរួម​ជាមួយក្រុម Albion ពី Hearts ក្នុង​ឆ្នាំ ២០១៨ដោយលេងជាទៀងទាត់ក្នុងក្រុមអាយុក្រោម ១៨ ឆ្នាំ​របស់ Albion មុនពេលត្រូវបានដំឡើងទៅក្រុមអាយុក្រោម ២៣ ឆ្នាំសម្រាប់រដូវកាល ២០២០/២១ ។ គាត់​បានបង្ហាញខ្លួនជា​លើក​ដំបូងក្នុងក្រុមដំបូងរបស់គាត់ ក្នុងខែសីហា ឆ្នាំ ២០២១ ក្នុង​ជ័យជម្នះ ២-០ លើក្រុម Cardiff City ក្នុង​ការប្រកួត Carabao Cup ជុំ​ទីពីរ។

១០ Lewis Bate (Leeds) ក្លឹប Leeds Utd

Bate មាន​សញ្ជាតិ​អង់គ្លេស ស្ថិតវ័យ ១៩ ឆ្នាំ​គឺជាកីឡាករជម្រើសជាតិអង់គ្លេស អាយុក្រោម ២០ ឆ្នាំដែលបានផ្ទេរពី Chelsea ទៅ Leeds ។ ថ្វីត្បិតតែគាត់នៅក្មេង និងគ្មាន​បទពិសោធន៍​ក៏ដោយ តែ Bate ជា​ខ្សែបម្រើ​ដ៏​ល្អ​និងជាអ្នក​បញ្ជូន​បាល់ ​ប្រើជើងឆ្វេង​ដ៏រឹងមាំ ។ Bate ក៏​អាច​លេង​ក្នុង​តួនាទី​ខ្សែបម្រើ​ជា​ច្រើន​ផងដែរ។ គាត់​ត្រូវ​បាន​គេ​ពណ៌នា​ថា​ ខ្លាំង​ទាំង​តំបន់​ការពារ និង​ការ​ទៅ​មុខ ហើយ​ត្រូវ​បាន​គេ​ប្រៀបធៀប​នឹង​អតីត​កីឡាករ​បាល់ទាត់​អន្តរជាតិ​ហូឡង់ Clarence Seedorf សម្រាប់​សមត្ថភាព​គ្រប់គ្រង​ការ​លេងបានល្អបំផុត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖១០ ចំនុចធំៗ ពីអតីតកីឡាករបាល់ទាត់ Diego Maradona ក្រោយទទួលមរណភាពមួយឆ្នាំ

ចុចអាន៖ស្គាល់ហើយឬនៅ ? កំពូលអ្នកលេងបាល់ឱប ដែលរកចំណូលបានច្រើនជាងគេទាំង ១០ រូប

ចុចអាន៖ដឹងតម្លៃពានរង្វាន់នេះហើយ​ អ្នកអាចនឹងឈប់ឆ្ងល់ មូលហេតុដែលកីឡាករម្នាក់ៗតែងចង់បានជាកម្មសិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម