កីឡា
គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា អំពាវនាវឲ្យសមាគមជួយដល់ជនពិការខ្សោយសតិបញ្ញា
គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១ នេះ បានបើកមហាសន្និបាតបូកសរុបលទ្ធ ផលការងារប្រចាំឆ្នាំ ២០២១ និងទិសដៅឆ្នាំ២០២២ ក្រោមអធិបតីភាពលោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាតំណាងលោក វង្ស សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា។

លោកបណ្ឌិត មាស សារិន អនុប្រធានអចិន្ត្រៃយ៍បានឲ្យដឹងថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ទទួលខុស ត្រូវក្នុងការអភិវឌ្ឍវិស័យកីឡាជនពិការខ្សោយសតិបញ្ញានៅព្រះរាជាណាចក្រកម្ពុជា និងសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលក្នុងការពង្រីកសាខារបស់ខ្លួនដោយបានបង្កើត អនុគណៈកម្មាធិការរាជធានី ខេត្ត ហើយក៏មានការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអង្គការក្រៅរដ្ឋាភិបាលជាតិ អន្តរជាតិ និងវិស័យឯកជន។

បច្ចុប្បន្ន មានអនុគណៈកម្មាធិការចំនួន ១៤ រួចហើយ នៅក្នុងអាណត្តិទី៣នេះ នឹងបន្តពង្រីកទៅបណ្តាខេត្តមួយចំនួនទៀត ដើម្បីផ្តល់ឱកាសឱ្យជនខ្សោយសតិបញ្ញាទាំងក្មេងទាំងចាស់ នៅទូទាំងប្រទេសបានចូលរួមសកម្មភាពសង្គមតាមរយៈវិស័យកីឡា។
លោកបានបន្តថា ជាក់ស្តែងមកទល់ពេលនេះ គណៈកម្មាធិការស្ប៉ាស្យាល់អូឡាំពិកកម្ពុជា បានពង្រីកចលនាកីឡា ជនបញ្ញាខ្សោយទៅតាមខេត្តគោលដៅចំនួន១៤ រួចហើយដូចជា៖ រាជធានីភ្នំពេញ កណ្តាល តាកែវ ស្វាយរៀង កំពត កំពង់ស្ពឺ ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប កំពង់ចាម ព្រះវិ ហារនិងកំពង់ស្ពឺ ប៉ុន្តែការពង្រីកអនុគណៈកម្មាធិការនេះ នៅមានកម្រិតនៅឡើយ ដោយចលនាកីឡាស្ប៉េស្យាល់អូឡាំពិកភាគច្រើនពឹងផ្អែកលើការជួយឧបត្ថម្ភមួយផ្នែកពីរាជរដ្ឋាភិបាលកម្ពុជា មួយផ្នែកទៀត ពីអង្គការជាតិ អន្តរជាតិ និងសប្បុរសជន។
លោក សែម សុខា បានមានប្រសាសន៍ថា ការរួមចំណែក និងលើកស្ទួយជួយលើវិស័យពិការភាព ជាពិសេសការងារកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា ជានិច្ចកាលគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ពង្រីកចលនាស្ប៉េស្យាល់អូឡាំពិកដល់បណ្តាខេត្តនានា និងបណ្តុះបណ្តាលមន្ត្រីជំនាញ ដើម្បីវាយតម្លៃប្រភេទពិការភាព និងធ្វើការហ្វឹក ហាត់ក្នុងគោលបំណងផ្តល់ឱកាសដល់ជនពិការខ្សោយសតិបញ្ញា បានចូលរួមក្នុងសកម្មភាពសង្គមតាមរយៈវិស័យកីឡា និងដើម្បីបម្រើសុខុមាលភាពដល់ពួកគាត់។ មិនតែប៉ុណ្ណោះ យើងបានសហការជាមួយអង្គការ សមាគមនានា ដែលបានគ្រប់គ្រងជនពិការខ្សោយសតិបញ្ញា ដើម្បីផ្តល់ឱកាសដល់ក្មួយៗជនពិការខ្សោយសតិបញ្ញា បានហ្វឹកហាត់ និងចូលរួមប្រកួតកីឡា ដូចជនមានពិការភាពដទៃៗទៀត និងជនមិនមានពិការភាពផងដែរ។ នេះជាការឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ជនមានពិការ ភាព និងជាការរួមចំណែកក្នុងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការកម្ពុជា។

លោកអនុប្រធានបានបន្តថា ម្យ៉ាងវិញ ទៀត ដោយការវិវឌ្ឍនៅមានកម្រិត ជា ពិសេសចលនាកីឡាស្ប៉េស្យាល់អូឡាំពិក គឺពឹងផ្អែកលើការជួយឧបត្ថម្ភទាំងសម្ភារ ថវិកា ពីអង្គការជាតិ អន្តរជាតិនិងសប្បុរស ជននានា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជួយជំរុញលើកទឹកចិត្ត និងឧបត្ថម្ភថវិកាដល់ចលនាកីឡាស្ប៉េស្យាល់អូឡាំពិកជារៀងរាល់ឆ្នាំ។
លោកបញ្ជាក់ថា អ្វីៗទាំងនេះ សរបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនជនពិការ ហើយក៏ជាការខិតខំប្រឹងប្រែង និងសហការយ៉ាងជិតស្និទ្ធរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ស្ថាប័ន អង្គការសង្គមស៊ីវិល សមាគម ព្រមទាំងគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា អនុគណៈកម្មាធិការរាជធានីខេត្ត គ្រូបង្វឹក ជាពិសេសក្រុមគ្រួសារ ប្អូនៗ កីឡាករ កីឡាការិនីផ្ទាល់។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវ ដល់អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក រាជធានី ខេត្ត ក៏ដូចជាអង្គការ សមាគមនានា ដែលគ្រប់គ្រងផ្ទាល់ ជួយដល់ជនពិការខ្សោយសតិបញ្ញា សូមយកចិត្តទុក ដាក់បីបាច់ថែរក្សា និងផ្តល់ឱកាសឱ្យពួក គាត់បានហ្វឹកហាត់ និងការចូលរួមការប្រកួតនានា ដែលគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំតាមកម្មវិធីជារៀងរាល់ឆ្នាំ។ ហើយម្យ៉ាង វិញទៀត គឺមានតែក្រុមគ្រួសារ ឪពុក ម្តាយ អាណាព្យាបាល ឬអ្នកដែលជិតបំផុតរបស់កីឡាករ កីឡាការិនី ជនបញ្ញាខ្សោយប៉ុណ្ណោះ ដែលជាកត្តាសំខាន់បំផុត ក្នុងការបំផុសជំរុញលើកទឹកចិត្តដល់ពួកគាត់ ដើម្បីចូលរួមចលនាកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងសូមឲ្យសមាជិក សមាជិកាទាំងអស់ពិភាក្សាគ្នាឲ្យបានល្អិតល្អន់ អំពីបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីលើកទិសដៅបន្តឲ្យចំគោលដៅ និងទទួលបានលទ្ធផលល្អ៕
អត្ថបទ៖ វិសិទ្ធ

-
ចរាចរណ៍៤ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
សុខភាព៥ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់គណនីហ្វេសប៊ុក “You Ri” ដែលធ្វើទង្វើអសីលធម៌បង្ហាញលើបណ្តាញសង្គម ត្រូវហៅមកណែនាំ និងធ្វើកិច្ចសន្យា