កីឡា
Khabib ជឿជាក់ថា សិស្សរបស់ខ្លួន Izagakhmaev នឹងបញ្ឈប់ Nakashima មិនខាន
កីឡាករគុនចម្រុះដ៏ល្បីទូទាំងពិភពលោក Khabib “The Eagle” Nurmagomedov ជឿជាក់ថា សិស្សប្អូន Saygid Izagakhmaev នឹងធ្វើបានល្អខ្លាំងសម្រាប់ការប្រកួតលើកដំបូងនៅព្រឹត្តិការណ៍ ONE: HEAVY HITTERS។
វីរបុរសមកពីរុស្សីបានចាត់ទុក Izagakhmaev ជាអ្នកលេងគុនចម្រុះជួរមុខម្នាក់ក្នុងពិភពលោកដែលនឹងប្រកួតជាមួយ James Nakashima នាថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២នេះ។

លោកបានទទួលស្គាល់ជំនាញសិស្សប្អូនល្អមួយចប់ និងឃើញ Izagakhmaev មានកម្លាំងចិត្តក្នុងការប្រុងប្រែងខ្លាំងមុនពេលឡើងសង្វៀននៅប្រទេសសិង្ហបុរីខាងមុខនេះ។
Nurmagomedov បាននិយាយថា «យើងទាំងអស់គ្នាកំពុងរង់ចាំការបង្ហាញខ្លួនប្រកួតលើកដំបូងរបស់គាត់។ ខ្ញុំដឹងថា Saygid ស្ថិតនៅកន្លែងហ្វឹកហាត់រាល់ថ្ងៃទាំងយប់ផង ហើយគាត់ពិតជាសប្បាយចិត្តណាស់ដែលមានឱកាសប្រកួតលើកដំបូងនៅ ONE Championship»។
កីឡាករលំដាប់ពិភពលោកដដែលបន្តថា ៖«គាត់ស្រេកឃ្លានណាស់។ នេះជាចំណុចសំខាន់នៅក្នុងកីឡានេះ។ គាត់មានសេចក្តីស្រេកឃ្លាន។ មានហេតុផលជាច្រើនដែល Saygid បង្កគ្រោះថ្នាក់ដល់ដៃគូ»។
អ្នកលេងគុនចម្រុះរុស្ស៊ីមានប្រវត្តិប្រកួតឈ្នះ១៩ដង និងចាញ់២ដងប៉ុណ្ណោះ ដែលបានក្លាយជាផ្កាយគ្រោះកាចមួយនៅស្ថាប័ន ONE Championship។
Izagakhmaev បានហ្វឹកហាត់ជាមួយលោក Abdulmanap Nurmagomedov ជាឪពុករបស់ Khabib ដែលបានទទួលមរណភាពប្រហែលជា១៥ឆ្នាំកន្លងទៅហើយ។ ដូច្នេះរូបគេមានជំនាញមិនខុសគ្នាទេនៅពេលបន្តហាត់ជាមួយកូនដែលជាជើងឯកពិភពលោកបច្ចុប្បន្ន។
កំពូលអ្នកលេងគុនចម្រុះបានរៀបរាប់ថា ៖«គាត់បានចាប់ផ្តើមហាត់ជាមួយឪពុករបស់ខ្ញុំតាំងពីគាត់នៅក្មេងតូច ហើយខ្ញុំស្គាល់គាត់ច្បាស់ណាស់។ គាត់តែងតែយកចិត្តទុកដាក់ និងខំប្រឹងហាត់ណាស់។ យើងមានរបៀបប្រហែលគ្នា ដូចជាជំនាញឃ្លេ ចំបាប់ ចាប់ និងចលនាផ្លាស់ទី។ របៀបដែលយើងប្រែប្រួលដងខ្លួន និងចង្កេះរបស់យើង។ មើលទៅស្រដៀងគ្នា ប៉ុន្តែខុសត្រង់ថា គាត់ខ្ពស់ជាងខ្ញុំ»។

«ផលចំណេញរបស់ Saygid គ្រោះថ្នាក់ខ្លាំង ពីព្រោះគាត់ខ្ពស់។ គាត់ចេញអាវុធបានឆ្ងាយគឺទាត់ និងកណ្តាប់ដៃ។ គាត់ល្អវ៉ៃកែង ល្អអុកប៉េគូប និយាយទៅអាចវ៉ៃជំនាញក្រោមបានល្អគ្រប់ស្នៀត»។
វានឹងក្លាយជាជំនួបដ៏អស្ចារ្យបំផុតសម្រាប់ខ្លាចាស់ដែលមានប្រវត្តិប្រកួតឈ្នះ២៩ដងទល់នឹង Izagakhmaev ដែលមានកម្រិតរីកចម្រើនច្រើនក្នុងរយៈពេល១២ខែកន្លងទៅនេះ។ មានហេតុផលខ្លះដែលគាត់ជឿជាក់ក្នុងការប្រកួតនៅ ONE។
កីឡាករបាននិយាយថា «នៅពេលខ្ញុំមើលគាត់កាលពីមួយឆ្នាំមុន ពេលនេះខុសគ្នាទាំងស្រុង។ គាត់មានអាយុត្រឹមតែ២៧ឆ្នាំ ហើយបន្តរៀនសូត្ររហូត។ ខ្ញុំជឿជាក់លើ ONE Championship ពិតប្រាកដ។ គាត់នឹងរីកចម្រើនច្រើន ហើយពីរឆ្នាំខាងមុខ អ្នកគាំទ្រនឹងឃើញថា គាត់មានលទ្ធផលយ៉ាងណា»។
អតីតអ្នកប្រជែងជើងឯកពិភពលោក ONE Welterweight ជាកីឡាករចំបាប់ដ៏ខ្លាំងម្នាក់ដែលបានអភិវឌ្ឍជំនាញវ៉ៃឈរយ៉ាងល្អ ហើយបទពិសោធក្រាស់នឹងជួយធ្វើឲ្យគាត់កាន់តែមានទំនុកចិត្ត។

Nurmagomedov ដឹងថា វានឹងក្លាយជាការប្រកួតដ៏តឹងតែងសម្រាប់ Izagakhmaev ប៉ុន្តែបានរូបគេនៅក្បែរនឹងធ្វើឲ្យសិស្សប្អូនម្នាក់នេះមានទំនុកចិត្តកាន់តែខ្លាំង៕

-
កីឡា២២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


