កីឡា
ក្តៅៗ U23 ឥណ្ឌូណេស៊ី ដកខ្លួនពី AFF U23 ព្រោះកីឡាករឆ្លងកូវីដច្រើន
ក្រុមបាល់ទាត់យុវជនអាយុក្រោម២៣ឆ្នាំឥណ្ឌូណេស៊ីបានដកខ្លួនចេញពីការប្រកួតពានរង្វាន់ AFF U23 Championship ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនាប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីកីឡាករជាច្រើននាក់បានឆ្លងកូវីដ-១៩។
យោងតាមផេក Facebook ឈ្មោះ PSSI ថា ក្រុមឥណ្ឌូណេស៊ី U23 ដកខ្លួនចេញពីការប្រកួតជើងឯក AFF 23 Championship ដោយសារមានកីឡាករ៧នាក់ និងមន្ត្រីម្នាក់បានឆ្លងកូវីដ-១៩។

ផ្អែកតាមផេក ASEAN FOOTBALL ក៏បានបញ្ជាក់ពីការដកខ្លួនរបស់ឥណ្ឌូណេស៊ីដែរ។ មិនត្រឹមតែបណ្ណោះប្រភពមួយនេះថែមទាំងបង្ហាញឈ្មោះកីឡាករទាំង៧នាក់ និងមន្ត្រីម្នាក់ដែលបានឆ្លងកូវីដគឺ Ronaldo Joybera R Junior, Muhammad Ferrari, Braif Fatari, Taufik Hidayat, Irfan Jauhari, Ahmad Figo Ramadhani, និង Cahya Supriyadi។
សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់ AFF 23 Championship នៅប្រទេសកម្ពុជានេះចាប់ពីថ្ងៃទី១៤ ដល់ទី២៦ ខែកុម្ភៈនេះនៅពហកីឡដ្ឋានជាតិមរតកតេជោ និងព្រីនស៍។
ក្រុមឥណ្ឌូណេស៊ី ស្ថិតនៅពូល B ជាមួយ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ដូច្នេះពូលនេះនឹងសល់ត្រឹមតែ៣ក្រុមប៉ុណ្ណោះ។
ពូល A
- កម្ពុជា (ម្ចាស់ផ្ទះ)ទីម័រខាងកើត
- ហ្វីលីពីន
- ព្រុយណេ
ពូល B
- ម៉ាឡេស៊ី
- មីយ៉ាន់ម៉ា
- ឡាវ
ពូល C
- ថៃ
- វៀតណាម
- សិង្ហបុរី
អត្ថបទ៖ វីរបុត្រ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


