កីឡា
អតីតគ្រូជំនួយសាលាបាល់ទាត់ជាតិបាទី ពេញចិត្តចំពោះឈុត U-23 កម្ពុជា ទៅស៊ីហ្គេមមិនមានកីឡាករលើសអាយុ
អតីតគ្រូជំនួយនៃក្រុមសាលាបាល់ទាត់ជាតិបាទី លោក សាប៊ូន វិនតា បានសម្ដែងការពេញចិត្តចំពោះឈុតជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ ឆ្នាំ ដែលពុំប្រើប្រាស់កីឡាករលើសអាយុ ទៅប្រកួតស៊ីហ្គេមនៅវៀតណាម ដ្បិតនេះជាគោលដៅដែលលោកធ្លាប់បានរួមចំណែកជាមួយ កាលពីនៅសាលាបាល់ទាត់បាទី។

ជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ ឆ្នាំ បានកោះហៅកីឡាករ ២៦ នាក់មករួមក្រុម ត្រៀមចេញទៅប្រកួតស៊ីហ្គេម លើកទី ៣១ នៅប្រទេសវៀតណាម នាខែក្រោយ ខណៈកូនសិស្សរបស់លោកដែលធ្លាប់ស្ថិតក្រោមការហ្វឹកហាត់ជាមួយលោកក៏មានមួយចំនួនជាប់ឈ្មោះក្នុងបញ្ជី ២៦ នាក់នេះផងដែរ។
ជុំវិញការជ្រើសរើសកីឡាករនេះ លោក សាប៊ូន វិនតា បានប្រាប់ ‘កម្ពុជាថ្មី’ ដូច្នេះថា៖ «តាមការយល់ឃើញរបស់ខ្ញុំផ្ទាល់ ក្រុមជម្រើសជាតិ U-23 កម្ពុជាយើង ដែលអត់មានកីឡាករលើសអាយុចូលរួមជាមួយនេះ វាអាចក្លាយទៅជាផលវិជ្ជមានមួយសម្រាប់ការផ្ដល់ឱកាសដល់កីឡាករដែលត្រូវអាយុទទួលបានការប្រកួតប្រជែងខ្ពស់មួយនៅក្នុងព្រឹត្តិការណ៍នេះ និងវិវឌ្ឍន៍គុណផលនៃការលេងរបស់គេឲ្យបានមួយកម្រិតទៀត។»


«អ្វីដែលពិសេសគឺជាការត្រៀមស៊ីហ្គេម ២០២៣ ដែលជាគោលដៅចម្បងមួយរបស់បាល់ទាត់ជាតិកម្ពុជាយើង អ៊ីចឹងសម្រាប់ការជ្រើសរើសរបសក្រុមការងារជម្រើសជាតិ ខ្ញុំពេញចិត្តសម្រាប់សម្រេចចិត្តការជ្រើសរើសកីឡាករដែលត្រូវអាយុក្នុងការចូលរួមស៊ីហ្គេម នៅប្រទេសវៀតណាម មួយនេះ។» នាយកអភិវឌ្ឍយុវជនរបស់ក្លិបបឹងកេតរូបនេះ បានបញ្ជាក់។

គួររំឮកដែរថា តាមគម្រោងកម្ពុជា នឹងជម្រុះកីឡាករ ២៦ នាក់ មកនៅត្រឹម ២០ នាក់ ដើម្បីចាកចេញទៅប្រទេសវៀតណាម នាថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២២ គឺ ២ ថ្ងៃមុនវិញ្ញាសាបាល់ទាត់បុរសចាប់ផ្ដើម ប៉ុន្តែកម្ពុជា ប្រកួតបើកឆាកនៅថ្ងៃទី ០៩។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ ឆ្នាំ ត្រូវបានចាប់ឆ្នោតស្ថិតទៅពូល B សម្រាប់ប្រភេទកីឡាបាល់ទាត់លើវិញ្ញាសាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី ៣១ នៅប្រទេសវៀតណាម ដោយរួមពូលជាមួយក្រុមថៃ, ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


