កីឡា
លោក Honda ផ្ដាំកូនក្រុម U-23 កម្ពុជា កុំឱ្យបន្ធូរអារម្មណ៍ពេក ពេលប្រកួតស៊ីហ្គេម នៅវៀតណាម
អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំ លោក Keisuke Honda បានផ្ដាំកូនក្រុមរបស់ខ្លួន កុំឱ្យបន្ធូរអារម្មណ៍ពេក នៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣១ នៅប្រទេសវៀតណាម នាប៉ុន្មានថ្ងៃខាងមុខនេះ។

លើកឡើងដូច្នេះ គឺនៅមុនពេលដឹកនាំក្រុមហ្វឹកហាត់លើកដំបូង ចាប់តាំងពីទៅដល់ប្រទេសវៀតណាម ខណៈក្រុមទាំងមូលបានសម្រាកបានយ៉ាងល្អកាលពីម្សិលមិញ ដោយ U-23 កម្ពុជា ត្រូវស្ថិតនៅពូល B ជាមួយ ថៃ, ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ។
លោក Keisuke Honda ប្រាប់ទៅកាន់កូនក្រុមបែបនេះ គឺដោយសារតែកម្មវិធីប្រកួត មានភាពមមាញឹកពោល គឺត្រូវលេងរហូតដល់ទៅ ៤ ប្រកួត ក្នុងរយៈពេល ៨ ថ្ងៃ ដែលជាហេតុត្រូវការឱ្យកីឡាករទាំងអស់ អាចលេងបានគ្រប់ៗគ្នាហើយជាពិសេសកុំឱ្យមានការបន្ធូរអារម្មណ៍ខ្លាំងពេក។

ជាការពិតណាស់ U-23 កម្ពុជា ត្រូវប្រកួតដល់ទៅ ៤ ប្រកួត ក្នុងរយៈពេលត្រឹមតែ ៨ ថ្ងៃ ពោលគឺបើកឆាកគឺនៅថ្ងៃទី ០៩ ខែឧសភា ដោយត្រូវជួបឡាវ បន្ទាប់មកនៅថ្ងៃទី ១១ ជួបសិង្ហបុរី ថ្ងៃទី ១៤ ជួបថៃ និងប្រកួតចុងក្រោយជួប ម៉ាឡេស៊ី នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២។
លើសពីនេះទៅទៀតប្រសិនបើ កម្ពុជា បានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៀតនោះ ចំនួនប្រកួតនឹងកើនដល់ ២ ប្រកួតបន្ថែមទៀត ដែលនាំសម្រាកបាន ២ ថ្ងៃប៉ុណ្ណោះ ដ្បិតការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រត្រូវធ្វើនៅថ្ងៃទី ១៩ និងបន្ទាប់មកវគ្គផ្ដាច់ព្រ័ត្រ ជាមួយវគ្គដណ្ដើមមេដាយសំរឹទ្ធ ត្រូវធ្វើនៅថ្ងៃទី២ ២ ខែឧសភា ឆ្នាំ ២០២២៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


