កីឡា
មុនជួបគ្នាល្ងាចនេះ កម្ពុជា មានប្រវត្តិឈ្នះទីម័រខាងកើត ៥ ដង ក្នុងចំណោមពេលប៉ះគ្នា ៨ ដង
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នាល្ងាចថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២២ នេះ ខណៈបើក្រឡេកមកមើលប្រវត្តិជួបគ្នា កម្ពុជា ហាក់មានប្រៀបជាង ដ្បិតម្ចាស់ផ្ទះធ្លាប់ឈ្នះច្រើនលើក្រុមមួយនេះ។

យោងតាមប្រវត្តិជួបគ្នា កម្ពុជា ជាមួយ ទីម័រខាងកើត គឺធ្លាប់ជួបគ្នាចំនួន ៨ ដង គិតចាប់តាំងពីឆ្នាំ ២០០៦ ហើយជាលទ្ធផល កម្ពុជា បានយកឈ្នះ ៥ ដង ទីម័រខាងកើត ឈ្នះតែម្ដងគត់ និង ២ ដងទៀតស្មើគ្នា ២-២ ទាំងពីរលើក
ខាងក្រោមគឺលទ្ធផល នៃប្រវត្តិជួបគ្នារបស់ក្រុមទាំងពីរ ៖
– ឆ្នាំ២០០៦ ៖ កម្ពុជា ៤-១ ទីម័រខាងកើត (វគ្គជម្រុះ ជើងឯកអាស៊ាន)
– ឆ្នាំ២០០៨ ៖ កម្ពុជា ២-២ ទីម័រខាងកើត (វគ្គជម្រុះ ជើងឯកអាស៊ាន)
– ឆ្នាំ២០១០ ៖ កម្ពុជា ៤-២ ទីម័រខាងកើត ((វគ្គជម្រុះ ជើងឯកអាស៊ាន)
– ឆ្នាំ២០១២ ៖ ទីម័រខាងកើត ៥-១ កម្ពុជា (វគ្គជម្រុះ ជើងឯកអាស៊ាន)
– ឆ្នាំ២០១៤ ៖ កម្ពុជា ៣-២ ទីម័រខាងកើត (វគ្គជម្រុះ ជើងឯកអាស៊ាន)
– ឆ្នាំ២០១៦ ៖ កម្ពុជា ២-០ ទីម័រខាងកើត (មិត្តភាពអន្តរជាតិ)
– ឆ្នាំ២០១៦ ៖ កម្ពុជា ៣-២ ទីម័រខាងកើត (វគ្គជម្រុះ ជើងឯកអាស៊ាន)
– ឆ្នាំ២០១៨ ៖ កម្ពុជា ២-២ ទីម័រខាងកើត (មិត្តភាពអន្តរជាតិ)
សូមបញ្ជាក់ថា ការប្រកួតរវាង កម្ពុជា ជាមួយ ទីម័រខាងកើត នាវេលាម៉ោង ៧ យប់ ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍បាយ័ន និង BTV News ផងដែរ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


