កីឡា
មកស្គាល់ក្រុមលីគទី២ ម៉ាឡេស៊ី ដែលព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតជាមួយល្ងាចនេះ
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងបន្តការប្រកួតចុងក្រោយរបស់ខ្លួនល្ងាចនេះទល់នឹងក្លិប UiTM FC ក្នុងជំនួបមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ នាប្រទេសម៉ាឡេស៊ី។
មុនការប្រកួតមកដល់ ‘កម្ពុជាថ្មី’ សូមធ្វើការបង្ហាញប្រវត្តិក្លិប UiTM FC ដែលព្រះខ័នរាជស្វាយរៀង ត្រូវតតាំងលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិបទាំងពីរ។
ក្លិប UiTM FC ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ មានមូលដ្ឋាននៅរដ្ឋ Selangor មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីទីក្រុង Kuala Lumpur។

បង្កើតឡើងក្នុងឆ្នាំ២០០៨ ក្លិប UiTM FC បានបង្ហាញខ្លួនជាលើកដំបូងក្នុងក្របខណ្ឌបាល់ទាត់ម៉ាឡេស៊ី ដោយចូលរួមជាមួយលីគលំដាប់ទី៣ (Malaysia FAM League) ក្នុងឆ្នាំ២០០៩។ ក្លិបបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងឆ្នាំ២០១២ ហើយត្រូវបានដំឡើងទៅលីគលំដាប់ទី២ (Malaysia Premier League) ក្នុងឆ្នាំ២០១៣។ ដោយជំនួសក្លិប USM FC ដែលបានដកខ្លួនចេញដោយសារបញ្ហាហិរញ្ញវត្ថុ។
នៅរដូវកាល២០១៩ ក្លិប UiTM FC ទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងលីគទី២។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែបញ្ហារបស់ក្លិប PKNS FC ពួកគេក៏ទទួលបានឱកាសរបស់ខ្លួនដើម្បីឡើងទៅលេងក្នុងលីគកំពូល (Malaysia Super League 2020) ជាលើកដំបូងសម្រាប់ក្លិបចាប់តាំងពីបង្កើតមក។ បន្តនៅលីគកំពូលបាន ២រដូវកាល រហូតដល់រដូវកាល២០២១ បានធ្លាក់មកលីគទី២ វិញ ដែលកំពុងប្រកួតនៅពេលបច្ចុប្បន្ននេះ។

ក្រុមនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាកលវិទ្យាល័យមួយ (Universiti Teknologi MARA) ដែលជាសាកលវិទ្យាល័យរដ្ឋរបស់ប្រទេសម៉ាឡេស៊ី មានមូលដ្ឋាននៅ Shah Alam, Selangor។
សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង ដែលត្រូជួបជាមួយក្រុម UiTM FC នៃលីគទី២ ម៉ាឡេស៊ី នឹងធ្វើឡើងនាវេលាម៉ោង ៤:០០ល្ងាច (ម៉ោងនៅកម្ពុជា)៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


