កីឡា
ថ្ងៃនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Lavrov ធ្វើទស្សនកិច្ចនៅវៀតណាម មុនចូលរួមប្រជុំ G20
រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergei Lavrov ធ្វើដំណើរមកកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២នេះក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃមុនពេលចូលរួមកិច្ចប្រជុំ G20 នាចុងសប្តាហ៍នេះ នៅប្រទេសឥណ្ឌូណេស៊ី។
រដ្ឋាភិបាលវៀតណាមបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ដំណើរទស្សនកិច្ចតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានធ្វើឡើងស្របពេលប្រទេសទាំងពីរប្រារព្ធខួបលើកទី១០នៃភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយ។

រុស្ស៊ីជាអ្នកផ្គត់ផ្គង់អាវុធធំជាងគេបំផុតរបស់ប្រទេសវៀតណាម ហើយក្រុមហ៊ុនរបស់ខ្លួនក៏ពាក់ព័ន្ធនឹងគម្រោងថាមពលធំៗជាច្រើននៅវៀតណាម។ ប្រទេសទាំងពីរមានទំនាក់ទំនងជិតស្និទ្ធតាំងពីសម័យកាលសហភាពសូវៀត ហើយវៀតណាមមិនបានថ្កោលទោសពីការវាយប្រហាររបស់រុស្ស៊ីនៅប្រទេសអ៊ុយក្រែនឡើយ។
កាលពីខែមេសា វៀតណាម បានបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយព្យួររុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិជុំវិញសង្គ្រាមនៅអ៊ុយក្រែន។
យោងតាមសេចក្តីថ្លែងការណ៍ថា ពាណិជ្ជកម្មរវាងវៀតណាម និងរុស្ស៊ីបានកើនឡើង២៥%កាលពីឆ្នាំមុនដែលមានទឹកប្រាក់៧.១ពាន់លានដុល្លារអាមេរិក។
លោក Lavrov នឹងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសអំណាចសេដ្ឋកិច្ចធំបំផុតទាំង២០ (G20) ដែលគ្រោងនឹងរៀបចំនៅកោះ Bali ប្រទេសឥណ្ឌូណេស៊ី ចុងសប្តាហ៍នេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


