Connect with us

កីឡា

កម្ពុជា កំពុងប្រកួតក្នុងព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន នៅប្រទេសថៃ

បានផុស

នៅ

កម្ពុជា បាននិងកំពុងចូលរួមប្រកួតព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន (ASEAN University Games) លើកទី២០ ដែលប្រព្រឹត្តនៅសាកលវិទ្យាល័យ Ubon Ratchathani Rajabhat នៃខេត្ត Ubon Ratchathani ចន្លោះ​ពីថ្ងៃ​ទី​ ២៦ ខែកក្កដា ដល់​ថ្ងៃទី​ ០៦ ខែសីហា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អត្ត​ព​លិ​ក​កម្ពុជា មាន ៤៨ ​នាក់​ចូលរួម​លើ ៥ ​ប្រភេទ​កីឡា​រួមមាន ប៉េតង់​, តេ​ក្វាន់​ដូ​, អត្តពលកម្ម​, កា​រ៉ា​តេ និង​គុន​ដាវ ខណៈ​នៅថ្ងៃនេះ កីឡា​ដែល​កម្ពុជា​ចូលរួម បានចាប់ផ្ដើម​ប្រកួត​ជា​បណ្ដើៗ​ហើយ​នៅថ្ងៃនេះ នោះ​គឺ​កីឡាអត្តពលកម្ម និង​កា​រ៉ា​តេ​។​

​ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​សាកលវិទ្យាល័យ​កម្ពុជា បានបង្ហាញ​អំពី​ការ​ទៅ​ប្រកួត​នេះ​ថា​៖ «​ទោះបីជា​យើង​បាន​កាត់បន្ថយ​ចំនួន​អត្ត​ព​លិ​ក​ពី ៧៧​ នាក់ មក​នៅត្រឹម ៤៨​ នាក់​ក៏ដោយ ក៏​យើង​នៅតែ​សង្ឃឹមថា​លទ្ធផល​នឹង​ល្អ​។ ហើយ​ចង់​បញ្ចប់​កុំឱ្យ​លើសពី​លេខ ​៦ ក្នុងចំណោម​ ១០​ ប្រទេស បើ​ធ្វើ​បានល្អ​ គឺជា​ការប្រសើរ​។ ប៉ុន្តែ​ប្រសិនបើ​វា​អាក្រក់​បំផុត​រក្សា​ចំណាត់ថ្នាក់​លេខ​ ៧ វា​ល្អ​ជាង​លើក​មុន​ដែល​បាន​ចំណាត់ថ្នាក់​លេខ​ ៨ ​ទៅទៀត​»​។​

​សម្រាប់​លទ្ធផល​ការប្រកួត​កីឡា​សាកលវិទ្យាល័យ​អាស៊ាន​ចុងក្រោយ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុង​ឆ្នាំ​ ២០១៨ កម្ពុជា​ធ្វើបាន​ល្អ​ដោយ​ដណ្តើមបាន​មេដាយមាស ៥ គ្រឿង មេដាយប្រាក់ ១០ គ្រឿង មេដាយ​សំរឹទ្ធ ១២ ឈរ​នៅ​លេខ​រៀង​ទី​ ៨៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ១៩ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

សន្តិសុខសង្គម១៨ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម