Connect with us

កីឡា

សម្ដេច​តេជោ​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភ​ថវិកា​ ២​ម៉ឺន​ដុល្លារ ដល់​អតីតកីឡាករ​ ក្រាក់​ សម្ភស្ស​

បានផុស

នៅ

យោងតាមហ្វេសប៊ុកផេករបស់លោក ផែង វណ្ណៈ បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​សីហា​ ឆ្នាំ​២០២២​ នេះ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​២ម៉ឺន​ដុល្លារ​អាមេរិក ​ជូន​ដល់​កីឡាករ​ប្រដាល់​ក្បាច់​គុន​ខ្មែរ​ ក្រាក់​ សម្ភស្ស ដែល​កំពុង​ជួបការលំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​។ ហើយថវិកា​នេះ​ លោក​នឹង​យកទៅ​ប្រគល់​ជូ​ន​​លោក ក្រាក់​ សម្ភស្ស​ នៅ​ថ្ងៃនេះ​តែ​ម្ដង​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ចាក់ថា អតីតកីឡាករ ក្រាក់ សម្ភស្ស គឺជាកីឡាករ​ប្រដាល់​ជើង​ខ្លាំង​មួយរូបតាំង​ពីទសវត្សរ៍​​១៩៩០ ហើយចាប់​តាំង​ពី​បាត់​មុខលើ​វិស័យ​ប្រដាល់​អស់​​រយៈ​ពេល​២០​ឆ្នាំ​​ ​ទើប​តែ​ពេល​នេះ​លេច​មុខ​ជា​មួយ​នឹង​ជីវភាព​ដ៏​លំបាក​។

ក្រោយ​ពីមានការធ្លាយដំណឹង​​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម Facebook ក៏មានសប្បុរសជនជាច្រើនបានឧបត្ថមជាថវិការជាបន្តបន្ទាប់ ក្នុង​នោះ​លោក ផេង វណ្ណៈ ឧបត្ថម្ភ​ថវិកា​ចំនួន​​៥០០​ដុល្លារ។ លោក ហេង ឡាលីន ឧបត្ថម្ភ​ថវិកា​៥០០​ដុល្លារ។ លោក​ស្រី ម៉ន ដានី ឧបត្ថម្ភ​៥០០​ដុល្លារ។ កីឡាករ​កាយវប្បកម្ម សំបូរ សុភ័ណ្ឌ ឧបត្ថម្ភ៤០​ម៉ឺន​រៀល។ លោក ឡោ វុទ្ធី ឧបត្ថម្ភ​​៥០​ដុល្លារ។ អ្នក​ស្រី ជា​ ស្រីម៉ាច ឧបត្ថម្ភ​១០០​ដុល្លារ។

សូមបញ្ជាក់ថា អតីត​កីឡាករ ក្រាក់​ សម្ភស្ស និង​គ្រួសារ​កំពុង​រស់​នៅ​ក្នុង​ខ្ទម​ស្ថិត​នៅ​​ស្រុក​សំឡូត ខេត្ត​បាត់​ដំបង៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៥ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៧ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម